Episode 40💔

282 21 2
                                    

គ្រូពេទ្យស្នេហ៍          ភាគ ៤០💔

@បីម៉ោងក្រោយ

        រយៈពេលបីម៉ោងបានកន្លងផុត រីកានៅតែមិនទាន់ដឹងខ្លួនចំណែកឯស៊ូហ្កានៅតែបញ្ឈរភ្នែកសម្លឹងមើលទៅរាងកាយតូចច្រឡឹងដែលកំពុងដេកសម្រាកស្តូកស្តឹងលើគ្រែពេទ្យយ៉ាងគួរឲ្យអាណិត...

''រីកា!ឯងធ្លាប់តែជាក្មេងស្រីដែលសប្បាយរីករាយនិងរស់រវើកម្នាក់ម៉េចក៏មកគេងស្ងៀមលើគ្រែបែបនេះ?''ស៊ូហ្កាប្រឹងនិយាយលួងខ្លួនឯង ដោយប្រឹងគិតថានាងគ្រាន់តែគេងមិនបានមានរឿងអ្វីទាំងអស់លើនាង

ក្រាក៚ទ្វារបន្ទប់របស់រីកាក៏បើកយឺតៗ

''ម៉ាក់~ប៉ា~''ស៊ូហ្កាពោលតិចៗ គេដឹងមុនហើយថាពួកគាត់មកមានការអី

''ចេញមកក្រៅនិយាយជាមួយប៉ា!''លោកមីនស្រដីទៅកូនប្រុសច្បងនៃត្រកូលមីនយ៉ាងមុខស្មើរ

''បាទ''ស៊ូហ្កា

@ខាងក្រៅ

       ពួកគេទាំងបីនាក់អង្គុយនៅក្នុងបន្ទប់ស្ងាត់មួយដែលជាបន្ទប់ការងាររបស់ជុងហ្គុកត្រូវបានបងប្អូន Bangtan រៀបចំឲ្យពួកគេពិភាក្សាក្នុងបន្ទប់នេះ...

''មានអីចង់និយាយទេ?''លោកស្រីមីនពោលទាំងឈាមត្រជាក់

''ប៉ាម៉ាក់ចង់ធ្វើយ៉ាងម៉េចលើខ្ញុំក៏តាមចិត្ត''ស៊ូហ្កាមិនចង់រៀបរាប់ច្រើនបានត្រឹមបណ្តោយតាមសភាពការ

ផាំង៚លោកមីនទះតុមួយដៃផាំង

''មីន យ៉ុងហ្គិឯងពិតជាគ្មានបានការណាស់ សូម្បីតែប្អូនស្រីខ្លួនឯងក៏ការពារមិនបាន!''លោកមីនចង្អុលស៊ូហ្កាហើយស្តីឲ្យគេខ្លាំងៗ

''នៅឲ្យនាងទៅសេពគុបជាមួយនឹងគ្រួសារចនទៀត យើងប្រាប់ឯងថាម៉េចខ្លះ?ម៉េចក៏ឯងហ៊ានប្រឆាំងនឹងសម្តីយើង?''លោកមីនហួសចិត្តនឹងស៊ូហ្កា

''តែនាងនិងជុងហ្គុកស្រលាញ់គ្នាណា៎ប៉ា បើហាមនាងដូចជាប៉ាយកកន្ត្រៃទៅកាត់ទឹកអញ្ចឹង!''ស៊ូហ្កាប្រញ៉ាប់ប្រកែកភ្លាម

''បើរាប់ជាមិត្តធម្មតាមិនបានទេហេស៎?ឯងក៏ដឹងថាគ្រួសារពួកគេមានសត្រូវច្រើនប៉ុណ្ណា?ឯងធំហើយ គួរតែគិតឲ្យវែងឆ្ងាយជាងនេះបន្តិចទៅ!''លោកស្រីមីន

គ្រូពេទ្យស្នេហ៍💔Where stories live. Discover now