Episode 20💔

358 23 0
                                    

គ្រូពេទ្យស្នេហ៍        ភាគ ២០💔

     នេះជាព្រឹកដែលស្រស់ស្រាយជាងគេរបស់
គូរស្នេហ៍រវាងជុងហ្គុកនិងរីកា។ពួកគេបណ្តើរឆ្កែ
ដើរលេងក្នុងចម្ការផ្កា Daisy យ៉ាងធំមួយ...

''ស្រស់ស្រាយណាស់''រាងតូចដែលគ្រងឈុតរ៉ូបពណ៌សបានពោលទៅកាន់អ្នកម្ខាងទៀត
ដោយត្រដាងដៃបិទភ្នែកញញឹមទៅធម្មជាតិ
យ៉ាងស្រស់បំព្រង។

''បងចង់ឲ្យពួកយើងនៅបែបនេះរហូត~''ដៃធំៗ
យារដៃទៅក្រសោបចង្កេះតូចច្រឡឹងរបស់រីកា

''និយាយតែមាត់បានហើយកុំរវាម''រីកាវៃដៃជុង ហ្គុកមួយដៃ

''អូយ៎ ម៉េចមកវៃប្តីបែបនេះ?''ជុងហ្គុក

''ជ្រេញណាស់ សុទ្ធតែប្តីមែនទេឃុកគីរបស់ម៉ែ''
រីកានិយាយទាំងបន្ទាបខ្លួនទៅអង្អែលក្បាលសត្វចិញ្ចឹម

''ឃុកគីនេះម៉ែឯង ហើយយើងជាឳឯងចឹងហើយ
យើងហើយម៉ែឯងជាប្តីប្រពន្ធនឹងគ្នាដឹងទេ?''ជុង
ហ្គុកនិយាយទៅឆ្កែរបស់ខ្លួន

''Aww~អូនមានបានទទួលស្គាល់ថាបងជាប្តីអូនឬនៅ?''រីកា

''ចុះយប់មិញបើបងមិនមែនជាប្តីតើអ្នកណាទៅ?
យ៉ាងម៉េចបោកយកខ្លួនប្រាណកូនប្រុសគេ ហើយ ចង់ដោះដៃហេស៎នាងច្រម៉ក់!''ជុងហ្គុក

''និយាយស្អីទៀតហើយ បងគួរឲ្យស្អប់ណាស់''
រីកា

''ហាក៎ បើមែនឲ្យបងនិយាយយ៉ាងម៉េចទៅ?''
ជុងហ្គុក

''ឃុកគីហា៎ ឳឯងនិយាយគ្មានអនាម័យចឹងសម តែត្រូវអីទៅ?ស្បែកជើងឬក៏...''រីការកនឹង និយាយតែត្រូវជុងហ្គុកកាត់

''ហ៊ឹកហ៊ឹកមនុស្សអាក្រក់!ចង់ប្រើអំពើហឹង្សាលើគេ''ជុងហ្គុកធ្វើជាយំសោក

''មើលចុះ នេះបងអាយុប៉ុន្មានហើយម៉េចក៏នៅ
យំដូចក្មេងបែបនេះទៀត?បើមិនខ្មាសអូនក៏គួរ
តែខ្មាសឆ្កែផង''រីកាហួសចិត្តនឹងជុងហ្គុក ដំបូង
ធ្វើខ្លួនដូចបិសាចដល់យូរទៅដូចជាស្អីមិនដឹង
ចម្លែកៗប្រុសម្នាក់នេះ

''រីកា...''ជុងហ្គុកហៅរីកាតិចៗ

''ហ៊ឹម???''រីកានិយាយទាំងភ្នែកនៅផ្សារជាប់នឹង
ទេសភាពនៅឡើយ

គ្រូពេទ្យស្នេហ៍💔Where stories live. Discover now