Episode 11💔

378 26 0
                                    

#គ្រូពេទ្យស្នេហ៍ ភាគ ១១💔

_Back To Rika_

ក្នុងបន្ទប់ដ៏ងងឹតមួយមាននាងតូចកំពុងឱបជង្គង់
សម្រក់ទឹកភ្នែក នាងគិតហើយគិតទៀតតើនាងគួរបន្ត
ឬបញ្ចប់នាងមានអារម្មណ៍ថារឿងនេះមិនអាចទៅរួច
នោះទេ បើថ្ងៃណាមួយគ្រួសារនាងដឹងតើរឿងនេះ នឹងទៅជាយ៉ាងណា?...

''ហ៊ឹកហ៊ឹក មានជម្រើសអ្វីផ្សេងទេ?ឲ្យខ្ញុំជ្រើសអ្នក ណាទៅ?បញ្ចប់ល្អទេ?ហ៊ឹស~''រីកាសើចចំអកទៅ
ខ្លួនឯងពេលនេះនាងមិនអាចធ្វើអ្វីបានទៅ?គួរបញ្ចប់
នៅពេលនេះទេ

''ជុងហ្គុកអូនសុំទោស!អូនមិនអាចរៀបការជាមួយបង ទេ សង្ឃឹមថាបងនឹងមានក្តីសុខជាមួយអេមមីទៅចុះ''
រីកាបិទភ្នែកសម្រក់ទឹកនេត្រា នាងជ្រើសរើសរួច ហើយ នាងមិនអាចបន្តទៅមុខទៀតទេ នាងហត់ហើយ

@ព្រឹកថ្ងៃថ្មី

''Morning រីកា!''ស៊ូហ្កានិងនូណាអង្គុយនៅតុបាយ ស្វាគមន៍ថ្ងៃថ្មីសម្រាប់នាងតូច

''Morning បងប្រុស នូណា!''រីកា

''មុខស្រស់បស់ម្លេះថ្ងៃនេះ?''នូណាឌឺដងផ្លែផ្កាទៅ មិត្ត

''អូ!មែនហើយថ្ងៃនេះខ្ញុំមានរឿងចង់ប្រាប់បងប្រុស''
រីកាញាំបាយមួយម៉ាត់ហើយចាប់ផ្តើមនិយាយ

''ជារឿងល្អឬអាក្រក់ទៅ?''ស៊ូហ្កាញញឹមតបទៅរាងស្តើង

''គឺ...''រីកាប្រមូលភាពក្លាហានទាំងឡាយរៀប នឹងនិយាយតែ...

ឡាន BMW សេរីចុងក្រោយដែលមានតម្លៃថ្លៃកប់ពពកពណ៌ខ្មៅចំនួនបីគ្រឿងបានបោះចំណតនៅ មុខអាផាតមិនរបស់រីកា...

''Morning!!!''បងប្អូន Bangtan ទាំងអស់រួមទាំង
ជុងហ្គុកក៏បានមកដល់ផ្ទះរីកា

''គឺពួកបងទេហេស៎?មកអង្គុយសិនមក ខ្ញុំទៅយកទឹក មកឲ្យ''រីកាព្យាយាមគេចពីមុខជុងហ្គុកពេលនេះនាង
មិនចង់ពាក់ព័ន្ធជាមួយគេទៀតឡើយ សួរទៅមើល៎
មនុស្សស្រីណាចង់ទៅពាក់ព័ន្ធនឹងប្តីគេទៅ?

''មិនបាច់ទេ បងទើបតែញាំហើយទេ''ថេយ៉ុង

''ចា៎''រីកាញញឹម

''ពួកបងមកមានការអីទៅ?''នូណាឆ្លៀតសួរ

''គឺចង់ទៅមន្ទីរពេទ្យរបស់ជុងហ្គុកតែគេក៏ប្រាប់ថា ឯងក៏ធ្វើការនៅទីនោះដែរ ចឹងក៏ឈាងមកយកឯងតែម្តងទៅ''ណាមជុន

គ្រូពេទ្យស្នេហ៍💔Where stories live. Discover now