គ្រូពេទ្យស្នេហ៍ ភាគ ៤៤💔
''ថា...ថាម៉េច?''លោកស្រីមីនទន់ខ្លួនចុះមក អារម្មណ៍ហោះហើរដល់ទីឆ្ងាយ គ្រូពេទ្យបានត្រឹមដើរចេញ ។ អារម្មណ៍ជាម្តាយពេលដែលឮថាកូនស្រីតែមួយគត់របស់ខ្លួនទៅជាបែបនេះ អ្នកណាក៏ទប់មិនជាប់ដែរ នេះគាត់ធ្វើខុសធ្ងន់ណាស់មែនទេ
រីង៚រីង៚
''ហ៊ឹកហ៊ឹក...អាឡូ!''លោកស្រីមីនឆ្លើយឆ្លងទៅអ្នកម្ខាងទៀតទាំងគ្មានអារម្មណ៍
''អូនយ៉ាងម៉េចនឹង ? នេះអូនយំមែនទេ ?''លោកមីនចាប់បានថាលោកស្រីមីនកំពុងយំក៏សួរ
''បងនៅឯណា ?''លោកស្រីមីន
''បងនៅក្រុមហ៊ុន ថ្ងៃនេះបងចង់នាំអូននិងកូនទៅញាំបាយថ្ងៃត្រង់ជុំគ្នា''លោកមីន
''មកមន្ទីរពេទ្យឥឡូវនេះមក!''លោកស្រីមីន
''អូនកើតអីឬ?''លោកមីនកាន់តែភ័យពេលដែលឮប្រពន្ធជាទីស្រឡាញ់របស់ខ្លួនពោលបែបនេះ
''មកឲ្យលឿនមក...ហ៊ឹកហ៊ឹក''លោកស្រីមីនក៏សម្លុតលោកមីនខ្លាំងៗ
''បានបាន បងទៅដល់ឥឡូវហើយ''លោកមីនឮប្រពន្ធចម្លែកបែបនេះក៏ប្រញ៉ាប់ចាកចេញពីក្រុមហ៊ុនឆ្ពោះមកមន្ទីរពេទ្យភ្លាមៗ
ទឺត៚ទឺត៚
[ មួយសន្ទុះក្រោយ ]
''អូនមានរឿងអី?ម៉េចក៏មកអង្គុយយំម្នាក់ឯងបែបនេះ?ចុះឯណាកូន?''លោកមីនអើតឆ្វេងស្តាំដើររកកូន
''កូន...កូនយើងកើតជម្ងឺបាក់ទឹកចិត្តណាបង!''លោកស្រីមីនរឹតតែយំខ្លាំងឡើងៗ នៅពេលដែលឮដំណឹងបែបនេះ ។ ខ្លួនលោកមីនក៏ដួលភ្លាមមកលើឥដ្ឋ
''មិនពិតទេអូន នេះកូន...ពុទ្ធោ!''លោកមីនរលីងរលោងទឹកភ្នែក មិនដឹងគួរពោលបែបណាទេ នេះគាត់ខុសខ្លាំងណាស់មែនទេ
''យើងចូលទៅមើលកូនយើងល្អទេបង?''លោកស្រីមីននិយាយឡើង
''ស្រួលបួលអូន!''លោកមីនក្រោកមកគ្រាហ៍លោកស្រីមីនឡើងយ៉ាងអនោចអធម
[ បន្ទប់សម្រាករបស់រីកា ]
ទ្វារបន្ទប់បើកឡើងនាំឲ្យឃើញកូនស្រីជាទីស្រឡាញ់របស់លោកទាំងពីរត្រូវដេកលើគ្រែពេទ្យតែងភ្ជាប់ជាមួយសារ៉ូមជាប់នឹងដៃ និងអុកស៊ីសែនជាប់នឹងច្រមុះ ។
YOU ARE READING
គ្រូពេទ្យស្នេហ៍💔
Short StoryJeon Jungkook X Min Rika💔 ស្នេហាផ្អែមល្ហែម ល្អូកល្អឺនមិនបានប៉ុន្មានផងស្រាប់តែមានរឿងយល់ច្រលំមួយកើតឡើង ដែលធ្វើឲ្យទំនាក់ទំនងដ៏គួរឲ្យច្រណែនមួយត្រូវកាត់ផ្តាច់ តើវានឹងទៅជាយ៉ាងណា?💔