Episode 13💔

371 20 0
                                    

គ្រូពេទ្យស្នេហ៍ ភាគ ១៣💔

_Back To Rika_

@Apartment

''អាឡូ នូណា!''រីកាខលទៅមិត្តទាំងទឹកភ្នែក

''អាឡូ រីកាឯងនៅឯណា?''នូណាចាប់ផ្តើមឆ្លេឆ្លានៅ ពេលឃើញរីកាខលមក ព្រោះនាងខំទាក់ទងរីកាតែរីកាមិនទទួល

''កុំសួរអី ពេលនេះយើងចង់ឲ្យឯងធ្វើរឿងមួយឲ្យយើង''រីកា

''បានៗ យើងនឹងធ្វើគ្រប់យ៉ាង!''នូណា

''ឯងជួយសរសេរសំបុត្រលាឈប់មួយឲ្យយើង ហើយប្រាប់បងស៊ីនថាឲ្យមើលថែអ្នកជម្ងឺបន្ទប់លេខ
១១៣ នោះឲ្យបានល្អ ថ្លៃបន្ទប់យើងជាអ្នកចេញ''
រីកា

''ហាស៎?មានរឿងអី ម៉េចក៏ឯងស្រាប់តែឈប់?''នូ ណាភ្ញាក់ផ្អើលនៅពេលនាងឮថារីកាចង់ឈប់ នេះជា
អ្វីដែលរីកាប៉ងមកជាយូរពេលនេះម៉េចក៏ស្រាប់តែ បោះបង់បែបនេះ?

''គ្មានអីទេ ធ្វើឲ្យយើងប៉ុណ្ណឹងចុះហើយបើបងប្រុសយើងសួររកយើងឯងប្រាប់គាត់ទៅថាយើងទៅដើរ
លេង''រីកា

''ម៉េចក៏ឯងនិយាយបែបនេះ?ឯងទៅណា ប្រាប់យើងឲ្យច្បាស់បន្តិចបានទេ?''នូណា

''យើងគ្មានពេលទេ ឯងជួយធ្វើឲ្យយើងប៉ុណ្ណឹងសិនចុះ ចាំពេលក្រោយយើងប្រាប់ឯងលាហើយ!''រីកា បានត្រឹមសម្រក់ទឹកភ្នែក នាងមានអារម្មណ៍ថាអ្វីៗកំពុងដើរដល់ដំណាក់កាលទាល់ច្រកហើយបងប្រុសនាងក៏បានដឹងពីរឿងនេះ នាងមិនចង់ត្រូវការការ មើលថែពីគាត់ទៀតឡើយ ព្រោះ...

_Flashback_

កាលពី ៦ ឆ្នាំមុន...

ស៊ូហ្កាបាននិយាយថានៅពេលដែលនាងរៀបការ
កូនកម្លោះរបស់នាងនឹងត្រូវរើសដោយស៊ូហ្កាផ្ទាល់
ពាក្យនេះធ្វើឲ្យរីកាមិនពេញចិត្ត ព្រោះនាងមិនមែន
ជាមនុស្សដែលចូលចិត្តការគ្រប់គ្រង កាន់កាប់ពីអ្នក
ណាឡើយ ចឹងហើយទើបនាងមានការមើលថែពី
ស៊ូហ្កាដូចកូនស្រីអញ្ចឹង

''បងប្រុស!ខ្ញុំមិនមែនក្មេងទេ បងកុំបិទសិទ្ធខ្ញុំបែបនេះ ពេកបានទេ?''រីកានិយាយ

''ដើម្បីអ្នកណា?មិនដើម្បីឯង?''ស៊ូហ្កា

''តែបងហួសហេតុពេកហើយ បងមើលទៅថាគេសម្លឹងមកខ្ញុំបែបណា នៅពេលដែលមានកម្មវិធីនៅ
សាលាម្តងៗ តើសិស្សប្រុសហ៊ាននៅជិតខ្ញុំ?បងចង់ឲ្យខ្ញុំដើរតែលតោលម្នាក់ឯងដូចមនុស្សឆ្កួតចឹងមែន ទេ?''រីកានិយាយទាំងទឹកភ្នែក ព្រោះសាលានោះគេ
ចង់ឲ្យសិស្សមានទំនាក់ទំនងល្អនឹងគ្នា ហើយមានអ្នក ណាហ៊ានរាប់នាងទៅ?បើគេគ្រប់គ្នាសុទ្ធតែដើរមួយ
គូរៗនឹង

គ្រូពេទ្យស្នេហ៍💔Where stories live. Discover now