Episode 42💔

270 17 0
                                    

គ្រូពេទ្យស្នេហ៍ ភាគ ៤២💔

ជុងហ្គុកឡើងមកដល់បន្ទប់បិទទ្វារចាក់សោរ ដាក់បង្គុយនៅជិតបង្អួចសម្លឹងមើលទៅព្រះច័ន្ទមូលឃ្លំស្រមៃឃើញតែមុខរបស់នារីក្នុងបេះដូងគេ...

''រីកា!អូននៅឯណា?មាននឹកបងដូចបងនឹកអូនទេ?''ជុងហ្គុកញញឹមខ្សោះ គេនឹកនាងណាស់ហើយក៏ស្អប់ខ្លួនឯងដូចគ្នាហេតុអីគ្រាន់តែការពារនាងម្នាក់ក៏មិនបាន ។

''បងសុំទោស!សុំទោសដែលឲ្យអូនឈឺ!''ជុងហ្គុកនិយាយដល់នេះក៏ទើបតែនឹកឃើញថា...

''កូន~កូនខ្ញុំ!''ជុងហ្គុកស្ទុះស្ទាររត់ចុះទៅជាន់ខាងក្រោមដើម្បីសួរនាំរឿងកូនរបស់គេ

@ខាងក្រោម

''បងប្រុស!ខ្ញុំទៅសម្រាកហើយរាត្រីសួស្តី!''ថេយ៉ុងរៀបនឹងឡើងទៅលើក៏ប្រទះឃើញជុងហ្គុក
ព្យាយាមចុះមកខាងក្រោមយ៉ាងលំបាក

''Hyung ឈប់សិន ខ្ញុំមានរឿងចង់សួរ''ជុងហ្គុក

''មួយៗកុំប្រញ៉ាប់ពេក!''ជីនក៏ងើបពីសាឡុងទៅគ្រាហ៍អ្នកដែលជាប្អូន

''អង្គុយសិនមកចាំនិយាយ''ណាមជុន

''បាទ!''ជុងហ្គុក

''មានរឿងអីម៉េចក៏ប្រញ៉ាប់ចង់ដឹងទាំងយប់បែបនឹង?''ស៊ូហ្កា

''ជារឿងសំខាន់ណា៎ Hyung''ជុងហ្គុក

''ចឹងក៏និយាយមក''ជេហូប

''កូន...កូនខ្ញុំគេនៅជាមួយម៉ាក់គេដែរទេ?''ជុងហ្គុកសួរទៅពួកគេទាំងអួលដើមក ។ គេដឹងថាភាគរយដែលកូនគេនៅគឺតិចណាស់ គេជាពេទ្យគេដឹងមិនដែលស្រ្តីម្នាក់ណាដួលហូរឈាមច្រើនបែបនេះមិនរលូតកូនទេ

''...''ពួកគេជ្រើសរើសយកការមិននិយាយ តែបែរជាមកមើលមុខគ្នាព្រឹសៗ

''ឆ្លើយនឹងខ្ញុំបានទេ?''ជុងហ្គុកពោលទៅទាំងខ្សោះៗ នេះសូម្បីតែបងគេក៏ចង់លាក់គេដែរហេស៎?

''អឺ...ខ្ញុំថាលោកទៅសម្រាកយកកម្លាំងសិនទៅ!''នូណាព្យាយាមបញ្ចុះបញ្ចូលជុងហ្គុកឲ្យចាកចេញដើម្បីផ្លាស់ប្តូរស្ថានការ

''នេះចង់លាក់ខ្ញុំដល់ពេលណាទៅ?ឬគ្រាន់តែរឿងគ្រួសារខ្ញុំក៏ខ្ញុំមិនអាចដឹងដែរ?''ជុងហ្គុកហួសចិត្តនឹងគ្រប់គ្នា ។ គេស្អប់ការលាក់បាំងណាស់ ធ្វើបែបនេះដូចបង្ខំគេឲ្យស្អប់ពួកគេចឹង

គ្រូពេទ្យស្នេហ៍💔Where stories live. Discover now