Episode 50💔END

681 32 9
                                    

គ្រូពេទ្យស្នេហ៍      ភាគ ៥០💔ចប់

[ Back To Rika ]

''លោកពូខ្ញុំទៅ^€#£~€!}££¥''រីកា

''បាទ អ្នកនាង!''ពូតាក់ស៊ីក៏បើកឡានចេញទៅតាមទីតាំងដែលរីកាបានប្រាប់

@មួយសន្ទុះក្រោយ

ឡានតាក់ស៊ីក៏បានឈប់ចុះចតនៅមុខវីឡាត្រកូលមីនយ៉ាងធំមួយ។ក្រោយមក រីកាក៏បានឲ្យលុយគាត់ហើយក៏ដើរចូលទៅក្នុងផ្ទះទាំងភ្នែកក្រហមនិងមុខមិនសូវរីក

''បង...បងប្រុស នូណា!''រីកាក៏ស្រាប់តែភ្ញាក់ផ្អើលនឹងបងប្រុសនិងមិត្តរបស់នាងនៅអង្គុយលើសាឡុងមើលទូរទស្សន៍ដូចជាមិនសូវខ្វល់ពីវត្តមាននាងប៉ុន្មានទេ

''នូ-នូណា''រីកាគ្មានជម្រើសតែក៏សម្រេចចិត្តហៅឈ្មោះមិត្តដើម្បីបញ្ជាក់ថានាងពិតជាមិនបានប្រងើយនឹងខ្លួនទេ

ភ្លឹប៚រីកាក៏ទៅយកតេឡេទូរទស្សន៍ដើម្បីបិទព្រោះចង់ឲ្យពួកគេមានការយកចិត្តទុកដាក់លើនាងខ្លះប៉ុន្តែ...

គ្រប់យ៉ាងត្រូវបានខុសពីការគិតនាងស្រឡះព្រោះពួកគេបែរជាចាកចេញដូចជាគេចមុខពីនាងចឹង។

''ហ៊ឹស~''រីកាស្រាប់តែទន់ជង្គង់និងសើចក្នុងបំពង់កសើចចំអកខ្លួនឯង។នេះពួកគេភ្លេចនាងអស់ហើយឬ?ហេតុអីវត្តមាននាងបែរជាទៅជាបន្ទុករបស់ពួកគេទៅវិញ?នេះនាងចង់ចាកចេញពីមន្ទីរពេទ្យដ៏គួរឲ្យធុញនោះដើម្បីអ្នកណា?មិនដើម្បីពួកគេទេឬ?តែមើលចុះ...

''ល្អហើយ បើសិនជាពួកបងមិនបានឃើញមុខខ្ញុំ!''រីកាក៏ឡើងទៅរៀបចំសម្លៀកបំពាក់ដាក់ក្នុងវ៉ាលីទាំងទឹកភ្នែកស្រក់ជោគផែនថ្ពាល់ម៉ត់ខៃរបស់នាង ក្នុងចិត្តរេរាមិនប្រាកដចិត្តថាគួរទៅណានោះទេ

ជើងស្រឡូនទាំងគូរបោះជំហានចាកចេញពីផ្ទះធំស្កឹមស្កៃដែលនាងគិតថាគ្មានអ្នកត្រូវការនោះទៅដោយក្តីស្រណោះក្រៃលែង។

''តើខ្ញុំគួរទៅទីណាទៅ?ខ្ញុំខានមកទីនេះយូរហើយ!''រីកាដែលបញ្ឈរជើងជាមួយកូនវ៉ាលីនៅតាមផ្លូវទាំងមិនស្គាល់គោលដៅច្បាស់

''ខ្ញុំគួរទៅកូរ៉េវិញពេលនេះទេ?យ៉ាងណាក៏ខ្ញុំស្គាល់ទីតាំងនៅទីនោះច្រើនណាស់ដែរ''ដោយមិនស្ទាក់ស្ទើរចិត្តរីកាក៏បន្តដំណើរទៅរកតាក់ស៊ីដើម្បីឡើងឡានតម្រង់ទៅប្រលានយន្តហោះ

គ្រូពេទ្យស្នេហ៍💔Where stories live. Discover now