Episode 25💔

282 21 0
                                    

គ្រូពេទ្យស្នេហ៍          ភាគ ២៥💔

@ភូមិគ្រិះត្រកូលចន

''អង្គុយចុះសិនមកលោកស្រី!មួយៗ''អ្នកបម្រើ

''ហ៊ើយ~''លោកស្រីចនដកដង្ហើមធំ

''លោកស្រីមានរឿងអីទៅ?''អ្នកបម្រើ

''គ្មានទេ បានហើយយើងទៅសម្រាកហើយ''
លោកស្រីចនក៏ដើរឡើងទៅលើបន្ទប់បាត់

_Back To Rika_

       រីកាគ្មានបាយគ្មានទឹកអស់ពេលពីរថ្ងៃរាប់
ទាំងថ្ងៃេនះផងដែរ នាងគិតតែពីសម្ងំយំម្នាក់ឯងក្នុងបន្ទប់ងងឹត។នាងតែងតែឃុំខ្លួនជាប់នឹងអតិតកាលដែលបានលោតឡើងមកក្នុងខួរក្បាលនាងជាប្រចាំ...

''ហ៊ឹក...ពេលនេះបងនៅឯណាទៅ?មិនអីទេហេស៎?បងមាននឹកអូនទេ ដឹងទេពេលនេះអូននឹកបងណាស់ជុង...''រីកាគិតតែនិយាយពាក្យដដែលៗ។នាងតែងតែទន្ទេញពាក្យថានឹកភ្ជាប់ជាមួយនឹងឈ្មោះជុងហ្គុកមករហូត

តុក៚តុក៚

''រីកាហា៎ ឯងញាំបាយខ្លះបានទេ?''នូណាដែលនៅក្រៅបន្ទប់ឈរកាន់ថាសបាយមួយបានស្រែកហៅរីកាឲ្យចេញមក

''អត់ទេ ចេញទៅខ្ញុំស្អប់អ្នកគ្រប់គ្នាអ្នកទាំងអស់គ្នាតែងតែយកកិត្តិយសជាធំគ្មានភាពជាមនុស្សទេ''រីកាស្រែកហើយបិទត្រចៀកដូចមនុស្សឆ្កួតពេលនេះនាងគ្មានស្មារតីអ្វីឡើយ

''រីកាកុំកើតអីណា៎ យើងនូណា...នូណាមិត្តឯងណា៎''នូណាខំគោះទ្វារខ្លាំងៗនាងកាន់តែភ័យនៅពេលរីកាស្រែកបែបនឹង

''មិនបានទេ យកកូនសោមកចាក់ទើបបាន''នូណាក៏រត់ទៅគគាស់កកាយរកសព្វទិសទីទីបំផុតនាងក៏បានរកឃើញ

ក្រាក៚

''រីកា~''នូណាស្ទុះទៅជិតរីកាបម្រុងនឹងឱបតែក៏ត្រូវរីកានិយាយ

''បើឯងចូលមកខ្ញុំនឹងចងកនៅទីនេះភ្លាម''រីកាឡើងជាន់លើកៅអី ដៃកាន់ខ្សែរពួរគួរឲ្យគ្រោះថ្នាក់

''អត់ទេរីកាកុំអី យើងមកនាំឯងទៅជួបជុងហ្គុកណា៎''នូណាព្យាយាមលួងលោមអ្នកដែលជាមិត្តនេះបងប្រុសគេធ្វើបាបផ្លូវចិត្តគេពេកហើយ បើជុងហ្គុកមើលឃើញបែបនេះតើយ៉ាងណាទៅ

គ្រូពេទ្យស្នេហ៍💔Wo Geschichten leben. Entdecke jetzt