ទីងតុង
សម្លេងកណ្តឹងផ្ទះបន្លឺឡើង កម្លោះមាឌមាំខ្ពស់ស្រឡះមានស្ពាយកាតាបពីក្រោយឈរនៅចាំអ្នកមកបើកទ្វាឲ្យ។នាយឈរទាំងញ័រជើងព្រោះជាខែរងានៅខាងក្រៅបែបនេះត្រជាក់សឹងរឹងថ្គាម។
ក្រាក
ទីបំផុតក៏មានអ្នកមកបើកទ្វា នាយងើបមុខឡើងសម្លឹងមើលអ្នកម្ខាងទៀតដែលស្លៀកខោអាវសំសួននឹងរៀបទៅធ្វើការងារនៅក្រុមហ៊ុន ប៉ុន្តែមានកម្ពស់ទាបជាងខ្លួន មុខមាត់និយាយពីថាស្អាតឥតទាស់គេមិនដែលជួបពីមុន។
«លោក!!!» សម្លេងស្រទន់បន្លឺឡើងកាត់ផ្តាច់អ្នកកម្លោះពីគំនិតជាច្រើន។
«បាទ សុំទោស!»នាយប្រញាប់អោនសុំទោសព្រោះមិនបានលឺអ្នកម្ខាងទៀតនិយាយអ្វីខ្លះ
«មិនអីទេ លោកគឺគីម ថេយ៉ុងត្រូវទេ?»
«បាទ»
«ចូលមកក្នុងសិនមក» គេបើកទ្វាឲ្យធំដើម្បីឲ្យថេយ៉ុង មុននឹងដើរនាំផ្លូវទៅក្នុងផ្ទះធំល្មមមួយគ្រួសារតូចរស់នៅ។
«អង្គុយសិនចុះ ខ្ញុំមានរឿងចង់និយាយ»កម្លោះសក់ក្រហមអញ្ជើញហើយចាក់ទឹកឲ្យថេយ៉ុង ខ្លួនក៏អង្គុយក្បែរនោះ។
«ខ្ញុំឈ្មោះជន ជុងគុក!ខ្ញុំមានការងារនៅក្រុមហ៊ុនច្រើន ទើបត្រូវជួលឲ្យលោកមកជួយបោសសម្អាតផ្ទះ និងរៀបចំបាយម្ហូប»ជុងគុក និយាយប្រាប់ថេយ៉ុងមួយៗ
«បាទ!»ថេយ៉ុង គ្មានពាក្យអីក្រៅពីនេះ ព្រោះគេមកនេះដឹងពីការងារស្រាប់ហើយ។
«រឿងប្រាក់ខែដូចខ្ញុំនិយាយអញ្ចឹង ម៉ោងធ្វើការគឺម៉ោង5ព្រឹក ខ្ញុំនឹងឲ្យសោផ្ទះមួយទៅលោកសម្រាប់ចូល លោកគ្រាន់តែសម្អាតផ្ទះនិងធ្វើម្ហូបបានហើយ ជួលកាលខ្ញុំអាចមកយឺតឲ្យលោកជួយមើលកូនឲ្យខ្ញុំលោកអាចគេងនៅទីនេះបានខ្ញុំមានបន្ទប់ឲ្យ»ជុងគុក ពន្យល់យ៉ាងច្បាស់
«បាទ ខ្ញុំយល់ហើយ»ថេយ៉ុង ងក់ក្បាល
«Appa!!!កូនរៀបចំខ្លួនរួចហើយ» សម្លេងតូចឆ្មាររបស់កូនក្មេងបន្លឺឡើងធ្វើឲ្យមនុស្សធំទាំងពីរងាកទៅមើល។
«Jun មកនេះមកកូន»ជុងគុក លាដៃហៅកូនប្រុសមកជិត អាល្អិតក៏ដើរទៅអង្គុយលើភ្លៅ
«Appa គាត់ជាអ្នកណា?»Jun ងើយសួរជុងគុក ហើយមើលទៅថេយ៉ុងដែលញញឹមមករកគេ។
«គាត់ជាអ្នកមើលថែផ្ទះយើងថ្មី រាក់ទាក់បងទៅកូន»ជុងគុក ប្រាប់កូនហើយបែរឲ្យមើលទៅថេយ៉ុង។
«សួរស្តីបងប្រុស»Jun និយាយខ្សោយៗបែបមិនស្វាគមន៍អីបន្តិចធ្វើឲ្យថេយ៉ុងទម្លាក់ទឹកមុខ
«Junហាកើតអីកូន?»ជុងគុក លើកកូនឲ្យបែរមុខរកខ្លួន
«កូនខ្លាចគាត់ធ្វើបាបកូនដូចមីងម្នាក់នោះទៀត»Jun អោនមុខចុះចង់យំ ជុងគុកឃើញក៏អោបកូនជាប់ អាណិតកូនខ្លោចចិត្តព្រោះកាលពីលើកមុនអ្នកមើលថែផ្ទះចាស់គេឲ្យមើលកូនបានវាយJunធ្វើឲ្យគេខ្លបខ្លាចបែបនេះ។
«មិនអីទេណាកូន បងមិនធ្វើចឹងទេជឿប៉ាណា បើបងធ្វើអីកូនប្រាប់appa នឹងវៃបងឲ្យយំដូចកូនល្អទេ?»ជុងគុក និយាយធ្វើមុខកាចធ្វើឲ្យថេយ៉ុងលេបទឹកមាត់ក្អឹក មើលទៅជុងគុកកាចមិនធម្មតាទេ។
«មែនទេថេយ៉ុង»ជុងគុក ងាកមកបញ្ជាក់ជាមួយថេយ៉ុងដើម្បឲ្យកូនបាត់ខ្លាច
«បាទ បងមិនវៃJunទេសន្យា»ថេយ៉ុង ញញឹមស្រស់ដាក់ junមិនមាត់ក៏ងក់ក្បាលហើយអោបប៉ាគេជាប់។
«លោកនៅរៀនមែនទេ?»ជុថគុកសួរព្រោះឃើញថេយ៉ុងស្ពាយកាតាប។
«គឺអត់ទេ ខ្ញុំដាក់របស់ត្រូវប្រើប៉ុណ្ណោះ»
«ok ចឹងចាប់ផ្តើមធ្វើការបាន ខ្ញុំទៅធ្វើការងារហើយ»ជុងគុក ងាកប្រាប់រួចដាក់កូនចុះ។
«ទៅយកកាតាបមកកូន» Junក៏រត់ទៅបន្ទប់ដើម្បីយកកាតាបរៀន។
«បើមានអីអាចប្រាប់ខ្ញុំបានមិនបាច់ខ្លាចចិត្តទេ»ជុងគុក ញញឹមធ្វើឲ្យថេយ៉ុងមើលភ្លឹក គ្រប់កាយវិការរបស់ជុងគុកគឺឥតខ្ចោះទន់ភ្លន់ម៉ត់ចត់ធ្វើឲ្យថេយ៉ុងអត់សសើរមិនបាន ។
«បាទ»ថេយ៉ុង ងក់ក្បាលស្របពេលjunមកល្មម
«តោះAppa» អាល្អិតស្ពាយកាតាបរត់តេះតោះមកចាប់ដៃជុងគុក។
«លាបងទៅកូន»ជុងគុក អោនចុះលើកកូនមកពរ
«អូនទៅរៀនហើយបងថេ បាយបាយ!!!»Jun ក្រវីដៃទៅមកយ៉ាងគួរឲ្យស្រឡាញ់ធ្វើឲ្យថេយ៉ុងអត់ក្នាញ់មិនបាន
«បាទ បាយបាយ»ថេយ៉ុងក្រវីដៃតបវិញ តាមមើលពីនាក់ឪពុកគេរហូតចេញទៅផុត។«Appa banana milk នៅក្នុងកាតាបកូនរួចហើយ ពេលចេញលេងចាំយកវាញុំលឺទេកូន?»ជុងគុក បើកទ្វាពរកូនដាក់នៅខាងមុខទ្វាសាលា។
«បាទ»
«ខំរៀនលឺទេកូនសម្លាញ់» ជុងគុក ថើបថ្ពាល់កូនប្រុសសំណព្វមួយខ្សឺត ជុនក៏ក្តោបមុខគេហើយថតថ្ពាល់គេវិញទ្វាឲ្យជុងគុកអត់ញញឹមមិនបាន រាល់ថ្ងៃនេះបើអត់កូនទេជិវិតគេក៏គ្មានន័យដែរ។
«Appaទៅហើយកូន»ជុងគុក ប្រគល់ជុនឲ្យទៅអ្នកគ្រូហើយក៏ដើរទៅឡានគេវិញព្រោះដល់ម៉ោងចូលការងារហើយ។ តែតាមការពិតទៅគេមិនបាច់ត្រូវប្រញាប់ក៏បានព្រោះគេជាCEOក្រុមហ៊ុនទៅហើយ ក្រុមហ៊ុននោះជាក្រុហ៊ុនផលិតសម្លៀកបំពាក់ដ៏ល្បីមួយនៅសព្វថ្ងៃ ទោះមានយ៉ាងណាក្តីតែក្តីសុខរបស់គេមិនមែនដោយសារលុយ គឺដោយសាតែជុនកូនប្រុសម្នាក់ប៉ុណ្ណោះ គេមានកូនអត់ប្តី បើសិនជាប្តីស្លាប់វាងាយទទួលយកជាងប្តីរត់ចោលមិនទទួលស្គាល់ ប៉ុន្តែអ្វីដែលកាន់តែចុកចាប់ចំពោះគេនោះគឺឪពុកម្តាយកាត់កាលចោលក្រោយដឹងថាគេមានកូនអត់ឪពុក ពួកគាត់មិនបានមានមេត្តាចំពោះគេ បានដេញជុងគុកចេញពីផ្ទះទាំងកូនក្នុងពោះ តើជុងគុករងទុកវេទនាយ៉ាងណាទម្រាំមានថ្ងៃនេះ???
«សួរស្តីលោកនាយក» ជុងគុកចូលមកដល់ក្នុងអគាក្រុមហ៊ុនភ្លាមបុគ្គលិកគ្រប់គ្នាអោនគោរពយ៉ាងមានរបៀបរៀបរយ អ្នកធ្វើការជាមួយគេត្រូវតែម៉ត់ចត់មនុស្សគេប្រើធម៌ត្រជាក់បំផុតដោះស្រាយ ប៉ុន្តែវានឹងត្រជាក់ដល់ឆ្អឹងខ្នងបើជន ជុងគុកខឹង!
«លោកប្រធាន»លេខានៅខាងមុខបន្ទប់របស់គេ
«មានប្រជុំដែរទេ?»
«ចា៎មាន នៅ30នាទីទៀត»
«ដល់ពេលរំលឹកខ្ញុំចះ»ជុងគុក ផ្តាំផ្ញើររួចក៏ចូលទៅក្នុងofficeខ្លួន ដាក់គូថអង្គុយដល់ៅអីភ្លាមដកទូរស័ព្ទមកកាន់នឹងចុចបើកមើលកាម៉េរាសុវត្ថិភាពនៅក្នុងផ្ទះ។
«ហឹម!»ជុងគុក ញញឹមពេលមើលឃើញសកម្មភាពថេយ៉ុងជូតសម្អាតរៀបចំផ្ទះ មិនបានខ្ជះខ្ជាយពេលវេលាឬអង្គុយលេងដូចអ្នកមុនៗ បានបែបនេះល្អហើយប៉ុន្តែនៅតែចាំមើលមួយមុខទេដែលត្រូវចាំមើលថាថេយ៉ុងមិនដូចអ្នកមុនឬអត់???To be continue