ភាគទី 16

918 56 7
                                    

       រំលងទៅពីរថ្ងៃរាប់ពីថ្ងៃដែលថេយ៉ុងចាប់ផ្តើមទៅនៅផ្ទះជាមួយអុីននីដើម្បីមើលថែនាង គេមកផ្ទះបានតែម្តងគឺមកយកខោអាវសម្រាប់ផ្លាស់ប្តូរហើយក៏ទៅវិញ នៅមើលនាងជាប់មិនបានទៅណាទាំងអស់ ទូរស័ព្ទក៏មិនសូវបាននិយាយជាមួយជុងគុកព្រោះនាងតែងតែស្រែកហៅរំខានត្រូវការនេះត្រូវការនោះមិនលស់។

     ជុងគុកតែងតែដេកនឹកគិតពីថេយ៉ុងរាល់យប់ គេមិនសូវទុកចិត្តអុីននីឡើយពេលនេះព្រោះនាងមានចរិកប្លែកដូចជាមានបំណងចង់រក្សាគម្លាតរវាងគេនិងថេយ៉ុងយ៉ាងមិចមិនដឹង។គេនឹកថេយ៉ុងខ្លាំងណាស់ព្រោះមនុស្សធ្លាប់តែជួបគ្នាព្រឹកល្ងាច ស្និទ្ធស្នាលប៉ះគ្នាទៅវិញទៅមកស្អិតរមួត និយាយសម្តីផ្អែមល្ហែមមិនទាន់បានប៉ុន្មានក៏បែកគ្នា។
 
     ថេយ៉ុងអង្គុយចុចទូរស័ព្ទនៅលើសាឡុងក្នុងអាផាតមិនរបស់អុីននីចំណែកឯនាងក៏ប្រាប់គេថាទៅបន្ទប់ទឹក។នាងត្រឡប់មកវិញដោយដៃកាន់ទូរស័ព្ទម្ខាង ម្ខាងទៀតមានដាក់ប៉ង់សុីម៉ង់នៅឡើយ។
«បងថេ!»នាងដាក់ខ្លួនអង្គុយក្បែរថេយ៉ុងទាំងទឹកមុខញញឹមថេយ៉ុងដកភ្នែកចេញពីទូរស័ព្ទងាកមើលនាងដើម្បីឲ្យនាងនិយាយ។
«មានការអី?»ថេយ៉ុងបិតទូរស័ព្ទដាក់ក្នុងហោប៉ៅយកតេឡេទូរទស្សន៍ចុចបើក។
«មកថតរូបជាមួយអូនបន្តិច»នាងហុចទូរស័ព្ទនៅក្នុងដៃឲ្យទៅថេយ៉ុង។
«ហេតុអីចង់ថត?»ថេយ៉ុង ធ្វើមុខឆ្ងល់ព្រោះនៅសុខៗក៏មកចង់ថតរូបទាំងគ្មានមូលហេតុអីបែបនេះ។
«គ្រាន់តែចង់ថតធម្មតា ព្រោះពួកយើងខានថតជាមួយគ្នាយូរហើយ»អុីននីញញឹមលាក់ពុត ធ្វើទឹកមុខស្លូតបូតរបស់នាងបំភ័ន្តភ្នែកដើម្បីទាក់ទាញពិន្ទុ។
«អឹមក៏បាន»ថេយ៉ុង កាន់ទូរស័ព្ទនឹងដៃបើកចូលក្នុងកម្មវិធីកាមេរ៉ាលើកឡើងហើយខិតទៅកៀកនឹងប្អូនស្រីដើម្បីឲ្យជាប់រូបជាមួយគ្នាហើយញញឹមឡើងអុីននីក៏ដូចគ្នា ប៉ុន្តែគេរៀបនឹងចុចកន្លែងថតរូបទៅហើយអុីននីក៏នាងមុខមកខាងថេយ៉ុងធ្វើឲ្យបបូរមាត់នាងប៉ះនឹងថ្ពាល់របស់ថេយ៉ុងចាំពេលកាមេរ៉ាផ្តិតយករូបទាំងនោះជាប់តែម្តង។
«ធ្វើអីនឹងអុីននី?»ថេយ៉ុង ភ្ញាក់ខ្លួនព្រឺតទាញទូរស័ព្ទចុះមើលមុខនាង។
«សុំទោសអូនស្មានថាមានសត្វអីអម្បាញ់មិញក៏ងាកភ្លេចមើល»អុីននីធ្វើទឹកមុខដូចជាមិនដឹងរឿងទាំងដែលក្រោមស្បែកមុខសម្តែងរបស់នាងលាក់ទុកស្នាមញញឹមពិសពុលកាចសាហាវថោកទាប។
«យ៉ាប់ណាស់»ថេយ៉ុង ជឿងសម្តីនាងក៏មិនគិតច្រើនហើយហុចទូរស័ព្ទឲ្យនាងវិញហើយបង្វែរចំណាប់អារម្មណ៍ទៅមើលកម្មវិធីក្នុងទូរទស្សន៍វិញ។
      អុីននីញញឹគែមមាត់ចុចមើលរូបថតអម្បាញ់មិញរូបភាពដែលនាងថើបថ្ពាល់របស់ថេយ៉ុងលើអេក្រង់ប្រព័ន្ធអេឡិចត្រូនិចសេរីទំនើបច្បាស់ៗ  អ្នកទាំងពីរមានទឹកមុខញញឹមដូចគ្នា បើមិនបកស្រាយទេមើលហើយនឹងគិតថាអ្នកទាំងពីរពេញចិត្តនឹងធ្វើបែបនេះហើយមានបំណងថតទុកជាអនុស្សាវីទៀតផង។

      អុីននីចុចចូលទៅក្នុងប្រអប់សារហើយអូសរកលេខរបស់ជុងគុកមុននឹងចុចផ្ញើរសាររូបភាពអម្បាញ់មិញឲ្យទៅអ្នកម្ខាងទៀត។
      ទឺត
      សម្លេងសាលោតថាទទួលបានជោគជ័យក្នុងការផ្ញើរ អុីននីញញឹមមិនមាត់មិនជិតគោះទូរសព្ទនឹងដៃលេង។

      ជុងគុកអង្គុយនៅក្នុងបន្ទប់ធ្វើការងារដូចរាល់ៗលើក សុីញ៉េឯកសារជាច្រើននៅលើតុមិនបានមានអារម្មណ៍គិតខ្វល់ច្រើនពីអ្វីឡើយ។
      តឺត តឺត
      សំឡេងសារទូរស័ព្ទរបស់ជុងគុកបន្លឺឡើយគេទម្លាក់បុិចចះហើយលើកយកទូរស័ព្ទមកមើលឆែកចូលក្នុងប្រអប់សារដើម្បីមើលថាអ្នកណាផ្ញើរអ្វីមោមិញនេះ។
«អុីននី?»ជុងគុក មើទៅឈ្មោះដែលបានផ្ញើរទាំងជ្រួញចិញ្ចើមទើបចុចចូលទៅមើល ដោយមិនគិតអ្វីច្រើនថារូបភាពបន្ទាប់ជាអ្វី។

     ជុងគុកស្រឡាំងកាំងមួយកន្លែងទូរស័ព្ទនៅក្នុងដៃកាន់ឡើងញ័ទទ្រើតរូបភាពកំពុងដក់ជាប់ក្នុងប្រសីភ្នែកពណ៌ត្នោតទាំងគូ ជារូបភាពមនុស្សដែលខ្លួនស្រឡាញ់ញញឹមយ៉ាងស្រស់ស្របពេលបានមនុស្សស្រីដែលមាននាមជាប្អូនជីដូនមួយថើបថ្ពាល់។
    កែវភ្នែកមូលក្រឡង់ធំៗផ្តើមក្រហមដល់ដំណក់ទឹកជាច្រើនមុននឹងប្រលែងឲ្យវាហូរណក់ៗចុះលើថ្ពាល់ផ្កាឈូកក្រពុំដៃម្ខាងទៀតក្តោបទ្រូងខាងងឆ្វេងដែលកំពុងតែញ័រថប់ស្ទើស្ទះដង្ហើមភ្លាមៗ។
     តឺត តឺត
     From Inni:
     អូ៎!!!សុំទោសបងប្រុសខ្ញុំផ្ញើរច្រលំ
     កុំយល់ច្រឡំអីណា គឺវាចៃដន្យទេពេលនោះមានឧបវគ្គ
     ហេតុបន្តិច!

«អ្អឹក ហ្អឹក!»ទូរសព្ទធ្លាក់ពីដៃតូចស្រឡូនទៅលើឥដ្ឋខាងក្រោមជើងទឹកភ្នែកហូរពីប្រឡង់ភ្នែកដូចទឹកបាក់ទំនប់ ជុងគុកក្តោបមុខនឹងដៃពេលនេះគេហឹងត្រចៀកស្រវាំងភ្នែកស្តាប់អ្វីមិនយល់ទៅហើយ គេមិនចង់ឲ្យរឿងដែលគេសង្ស័យក្លាយជាការពិតឡើយ គេមិនចង់ជាដាច់ខាតគេទុកចិត្តថេយ៉ុង!!!

To be continue

Single Appa💋Where stories live. Discover now