ភាគទី 5

1.3K 81 4
                                    

       ពេលព្រឹកព្រលឹមនៅក្នុងបន្ទប់របស់ពីនាក់ម្តាយនិងកូននេះមានតែសម្លេងសើចក្អាកក្អាយប្រលែងគ្នាមិនឈប់។
«ជុនឈប់ចាក់ក្រឡេកAppa ទៀតទៅហាហា»ជុងគុក ទាញដៃតូចៗចេញពីចង្កេះខ្លួនព្រោះរសើបដល់ថ្នាក់និយាយមិនចេញ
«Appaលេងកូនមុនទេ មិនឈប់ ហិហិ»ជុន ឡើងជិះលើជុងគុកហើយរឹតតែចាក់ក្រឡេកគេអោយសើចឡើងគាំង
«បានហើយ ប្រយ័ត្នហួសម៉ោងទៅរៀន»
«ក៏បាន» ជុនឈប់ទាំងធ្វើមុខស្អុយ ជុងគុកក៏ងើបពីពូកដោយពរជុនទៅជាមួយចូលបន្ទប់ទឹក។
«Appa កូនសួររឿងមួយ»ជុន សួរពេលជុងគុកកំពុងតែដាក់គេចូលក្នុងអាងទឹក
«និយាយមោ»ជុងគុក ទាញដបសាប៊ូចាក់ចូលក្នុងអាវទឹក
«មិចក៏វីវីរបស់កូនតូចចឹង» សំណួរជុនធ្វើឲ្យជុងគុកគាំងបន្តិចហើយក៏សើច
«ហើយទៅនឹកឃើញសំណួរនេះពិណាហាលោកកូន?»ជុងគុក កក់សក់ឲ្យជុនមើលមុខជុនដែលជូហួញព្រោះត្រូវជុងគុកសើច
«Appa ដឹងទេវីវីរបស់បងថេយ៉ុងធំខ្លាំងណាស់» ជុនមិនត្រឹមតែនិយាយថែមទាំងលើកកដៃឡើងបង្ហាញជុងគុកមើលទៀត ធ្វើឲ្យជុងគុកបើកភ្នែកធំៗមុខក្រហមព្រោះអៀន
«ជុនមិចនិយាយចឹងកូន ហើយទៅដឹងមកពីណា»ជុងគុក និយាយខ្សឹបៗដូចខ្លាចមានអ្នកណាលឺទាំងដែលនៅក្នុងបន្ទប់តែពីរនាក់កូន
«កូនឃើញថ្ងៃមុន ដែលកូនប្រាប់ថាបងថេរបូតកន្សែងនោះ»ជុន និយាយើយធ្វើមាត់ស្រួច
«កូននៅតូចគឺអញ្ចឹងហើយ បើកូនធំបុិនបងក៏ដូចតែគ្នានឹង»
«អរ យល់ហើយបាទ»ជុន ងក់ក្បាលទាំងចំហរមាត់ ជុងគុកក៏បន្តងូតទឹកឲ្យគេរួចក៏រៀបចំខ្លួនឯងដែរ។
«ត្រូវហើយជុន បងថេក៏នៅទីនេះជាមួយើងដែរ»ជុងគុកប្រាប់ពេលកំពុងតែពាក់អាវឲ្យជុន
«ល្អណាស់ កូននឹងបានលេងជាមួយគ្នា»ជុន ឡកចុះឡើងដោយកាតសប្បាយរីករាយ ជុងគុកក៏អត់មិនបាននឹងសើចតាម។
«Appa ថ្ងៃនេះអត់ទៅធ្វើការទេហ្អី?»ជុន សួរព្រោះឃើញជុងគុកស្លៀកខោខ្លី អាវកិបឡេវធម្មតា។
«អត់ទេ Appaឈប់សម្រាកពីរ បីថ្ងៃ»
«តែកូនមិនបាននៅជាមួយAppa ផងនឹង»ជុនពេបមាត់ ពេបកតូចចិត្តព្រោះមិនបាននៅផ្ទះជាមួយAppaខ្លួនត្រូវទៅរៀន
«មិនអីទេណាកូន ចាំចេញពីរៀនយើងទៅលេងនៅសួនច្បារល្អទេ?»
«ល្អតើស»ជុន ទះដៃលោតចុះឡើង ជុងគុញញឹមហើយក៏ពរជុនចេញទៅក្រៅ
«ជុន ជុងគុក ម្ហូបរួចហើយ»ថេយ៉ុង ឈរនៅផ្ទះបាយខ្លួនពាក់អៀមធ្វើម្ហូបទឹកមុខញញឹមពព្រាយមកកាន់នាក់ទាំងពីរ
«វ៉ា ឈ្ងុយណាស់មានpancake ទៀត»ជុន ឃើញម្ហូបសំណព្វចិត្តក៏សម្រូតចុះពីក្នុងដៃជុងគុករត់ទៅអង្គុយលើកៅអីទាញចានដាក់មុខ
«ជុងគុកអត់ទៅធ្វើការទេឬ?»ថេយ៉ុង មើលសម្លៀកបំពាក់ជុងគុក
«អត់ទេ ខ្ញុំសម្រាកប៉ុន្មានថ្ងៃ» ជុងគុក ទាញកៅអីអង្គុយជិតជុនមើលគេញុំដោយរញ៉េរញ៉ៃប្រឡាក់ពេញមាត់ជុងគុកក៏ទាញក្រដាសជូតមាត់គេចេញ
«ញុំគគ្រិចម្លេះកម្លោះនេះ»ជុងគុក ច្បិចថ្ពាល់គេលេង
«អង្គុយមោថេនៅឈរធ្វើអី»ជុងគុក ងើបនិយាយជាមួយថេយ៉ុង គេគ្រាន់តែងក់ក្បាលក៏អង្គុយទល់មុខនោះញុំបាយជាមួយគ្នា។
      ក្រោយពីបរិភោគអាហារពេលព្រឹករួចជុងគុកក៏បានឲ្យមីនបើកឡានជូនជុនទៅសាលារៀន។ថេយ៉ុងក៏លាងសម្អាតចានឆ្នាំងទុកឲ្យហើយពេលល្ងាចងាយស្រួលមនបាច់ត្រូវលាង។
      ខ្ចាយ!!!អាយ
       សម្លេងធ្លាក់របស់ចេញពីបន្ទប់របស់ជុងគុក បន្ទដោយសំឡេងស្រែកលឺដល់ផ្ទះបាយ ធ្វើឲ្យថេយ៉ុងទម្លាក់អ្វីៗក្នុងដៃចោលរត់ទៅបន្ទនប់ជុងគុកភ្លាមៗ
«ជុងគុក»ថេយ៉ុង ស្លន់ស្លោពេលបើកទ្វាទៅឃើញជុងគុកអង្គុយនឹកឥដ្ឋជើងមានហូឈាម អំបែងកែវរាយប៉ាយពេញនឹង
«ថេយ៉ុង អួយ»ជុងគុក និយាយតិចៗមើលជើងខ្លួនឯង
«កើតអីនឹង?»ថេយ៉ុង ស្ទុះចូលទៅជិតជុងគុកជួយលើកគេឡើង
«ខ្ញុំប៉ះដៃធ្លាក់កែវហើយក៏ជាន់នឹងឯង»ជុងគុក ជ្រួញមុខដោយការឈឺចាប់ពឺតៗកន្លែងដែលនៅជាប់អំបែងនៅឡើយ
«អង្គុយចុះសិនទៅ»ថេយ៉ុង ដាក់ឲ្យអង្គុយនៅលើគ្រែខ្លួនក៏រើសកំទិចអំបែងកែវយកទៅបោះចោល ចូលមកវិញជាមួយប្រអប់ថ្នាំ
«មើលចុះមុតជ្រៅណាស់» ថេយ៉ុង ដាក់គូថអង្គុយក្បែរជើងជុងគុកហើយទាញជើងគេចុះឡើងដើម្បីមើលមុខរបួស មើលទៅវាមុតជ្រៅគ្រាន់បើ
«ទ្រាំបន្តិចណា៎»ថេយ៉ុង ងើបមើលមុខជុងគុកបន្តិចមុននឹងមើលទៅរបួសវិញហើយទាញអំបែងកែវចេញ
«អួយ»ជុងគុក ស្រែកឡើងភ្លាត់សម្លេងទឹកភ្នែកពៀបរៀបនឹងហូរទៅហើយ។
      ថេយ៉ុងក៏ទាញសំឡីចាក់ទឹកអាកុលជូតលាងឈាមឲ្យស្អាត ជុងគុកខាំមាត់បិតភ្នែកជិតទប់ការឈឺចាប់។ បន្ទាប់មកក៏យកថ្នាំក្រហមចាក់ពីលើបន្ថែមទើបយកបង់សមករុំពីលើ។
«រួចហើយ»ថេយ៉ុង ងើបមុខឡើងប្រទាក់ភ្នែកជាមួយជុងគុកដែលមើលមកខ្លួនដូចគ្នា គេលុតជង្គង់ដើម្បីឲ្យកម្ពស់ស្មើនឹងជុងគុកដែលអង្គុយលើគ្រែ។
      ថេយ៉ុង លើកដៃដាក់លើភ្លៅសខ្ចីរបស់ជុងគុកលោមុខទៅជិត ឯជុងគុកមិនបានងាកចេញឬក៏អោនចូលឡើង គេអង្គុយស្ងៀមចាំមើលតែសកម្មភាពថេយ៉ុងប៉ុណ្ណោះ។ទីបំផុតបបូរមាត់ទាំងពីរក៏ប៉ះគ្នាជុងគុកលើកដៃដាក់លើស្មាថេយ៉ុងបិតភ្នែកបណ្តោយតាមអារម្មណ៍ដែលបញ្ជាគេនៅពេលនេះទទួលយកស្នាមថើបពីមនុស្សប្រុសដែលមិនត្រូវជាអ្វីនឹងគ្នា ប៉ុន្តែទទួលស្គាល់ថាវាក៏មានអារម្មណ៍ល្អ។
«អឹម»ជុងគុក រុញស្មាថេយ៉ុងចេញតិចៗពេលថេយ៉ុងឈ្លក់វង្វេងដល់ថ្នាក់មិនចង់ដក។ជុងគុកអៀនឡើងក្តៅមុខ អោនក្បាលចុះមិនហ៊ានមើលមុខថេយ៉ុង។
«សម្រាកសិនទៅបើទម្លាក់ជើងបែបនេះវាអាចឡើងហើម»ថេយ៉ុង និយាយតិចៗសម្លេងគេធំវាធ្វើឲ្យជុងគុកព្រឺរោមយ៉ាងមិចមិនដឹង។
«អឹម!»ជុងគុកគ្រាន់តែងក់ក្បាលហើយ ក៏ទម្លាក់ខ្លួនដេកបែរខ្នងចេញពីថេយ៉ុង។
      ថេយ៉ុងមិនមាត់តែញញឹមយកដៃស្ទាបបបូរមាត់ចុះឡើងមុននឹងដើរចេញពីបន្ទប់បិតទ្វាថ្នមៗ។

To be continued

Single Appa💋Where stories live. Discover now