ភាគទី 7

1.2K 76 1
                                    

       ព្រលឹមស្រាងៗម៉ោងប្រហែល5ជាង មេឃចុះអាប់ធ្លាក់ទឹកសន្សើមធ្វើឲ្យអាប់កញ្ចក់បង្អួច ខាងក្រៅពេលនេះប្រាកដជាខ្លាំងណាស់ ជុនរើទៅអោបជុងគុកជាប់រួញខ្លួនដូចកូនកណ្តុរព្រោះរងារ។បន្ទាប់ពីរើចុះឡើងអស់ចិត្តក៏គេងលែងលក់ជុនបើកភ្នែកភ្លឹសៗមើលទៅពិដាន ងាកមើលជុងគុកដែលដេកលក់មិនដឹងអីម៉ក់ៗ។
«អូ៎ ពិតមែនហើយ»ជុន មិនដឹងជានឹកឃើញអីក៏ស្រាប់តែញញឹមឡើងម្នាក់ឯង អាល្អិតងើបថើបថ្ពាល់ជុងគុកមួយខ្សឺតមុននឹងបើកភួយតិចៗចុះពីលើគ្រែ បើកទ្វាបន្ទប់ថ្នមៗដើរចេញទៅក្រៅ។
      ជុន បើកទ្វាបន្ទប់របស់ថេយ៉ុងដោយមិនថ្នមដៃរត់ត្រុយឡើងទៅលើគ្រែដែលថេយ៉ុងកំពុងតែលង់លក់មិនដឹងដល់ណាណីទៅហើយ។
«បងថេ!!!»ជុន ហក់ឡើងលើពូកក្បែរថេយ៉ុងហើយស្រែកហៅគ្មានក្រែងចិត្តអ្នកដេកអីបន្តិច។
«ហឹម អីនឹងជុន?»ថេយ៉ុង និយាយខ្សាវៗបើកភ្នែកតិចៗ
«ងើបឡើងជុនមានរឿងសំខាន់ណាស់ឲ្យបងជួយ»ជុន អង្រួនដៃថេយ៉ុងរំអុកធ្វើមិចឲ្យតែគេងើបឲ្យបាន
«បានៗបងងើបហើយនិយាយមោ»ថេយ៉ុង ស្ងាបយកដៃខ្ទប់មាត់មុននឹងងើបអង្គុយ
«បងដឹងថាថ្ងៃនេះជាថ្ងៃអីទេ?»ជុន និយាយដោយរឹកពារសប្បាយរីករាយរំភើបធ្វើឲ្យថេយ៉ុងជ្រួញចិញ្ចើម
«អឺ ថ្ងៃអង្គារ?»ថេយ៉ុង ឆ្លើយដូចសំណួរព្រោះមិនដឹងជុនចង់និយាយពីអី
«ហឹស ថ្ងៃនេះជាថ្ងៃខួបកំណើតAppaណា»ជុន ពេបមាត់សម្លក់ថេដែលមិនដឹងថ្ងៃពិសេសរបស់ប៉ាខ្លួន ហើយឲ្យគេដឹងយ៉ាងមិចបើទើបនៅជាមួយគ្នាមិទាន់បានមួយអាទិត្យស្រួលបួលផងនឹង?
«អូ៎ ឥលូវដឹងហើយចង់ឲ្យបងជួយអី?»ថេយ៉ុង ញញឹមសរសើរជុនដែរចេះចាំខួបម្តាយព្រោះតាមថាអ្នកអាយុច្រើនជាងជុនមិនទាន់ដឹងអីនៅឡើយផង។
«បងចេះធ្វើនំខេកទេ?»
«ចេះតើស»
«ល្អណាស់ ហើយបងចេះធ្វើJapchae , Gimbap , tteobokki ទេ?» ជុន រៀបរាប់ព្រមរាប់ម្រាមដៃទៀតឲ្យថេយ៉ុងស្តាប់សុទ្ធតែម្ហូបឆ្ងាញ់ៗទាំងអស់
«អឹម ចេះ!»ថេយ៉ុង ងក់ក្បាលទាំងមីងម៊ាំងអាល្អិតនេះដឹងច្រើនដល់ហើយ
«ដែលជុនរៀបរាប់មិញនឹងសុទ្ធតែជាម្ហូបដែលAppa ចូលចិត្តចឹងជុនពឹងឲ្យបងថេជួយធ្វើវាផងណា ហើយជុនក៏ជួយធ្វើដូចគ្នាokទេ?» ជុន ចង្អុលខ្លួនឯងនិងថេយ៉ុងហើយលើកដៃok
«ok»ថេយ៉ុង ញាក់ចិញ្ចើមដាក់គ្នា
«ប៉ុន្តែរបស់ទាំងនោះគ្មានក្នុងទូរទឹកកកទេត្រូវទៅទិញ បើជុងគុកភ្ញាក់មកទាន់មិចនឹងsurprise ទៅ?»ថេយ៉ុង ដៃក្បាលតិចៗគិតមើល
«យើងចាក់សោបន្ទប់មិនឲ្យគាត់ចេញមោទៅ»ជុន នឹកឃើញគំនិតរាក់កំភែលចេញមកធ្វើឲ្យថេយ៉ុងទប់សើចមិនបាន
«អ្នកណាទៅធ្វើចឹងនោះ មិនអីទេផ្សារនៅជិតនេះដើរតែបន្តិចដល់ហើយជុននៅផ្ទះជាមួយជុងគុកបើគេភ្ញាក់ប្រាប់ថាបងទៅផ្សាហើយនៅអង្គុយលេងជាមួយគេទៅ»ថេយ៉ុងនិងជុនបានរៀបចំផែនការណ៍ជាមួយនឹងគ្នារួចរាល់អស់ថេយ៉ុងប្រញាប់ប្រញាល់រៀបចំខ្លួនដើម្បីទៅផ្សារ។
      30នាទីក្រោយថេយ៉ុងមកវិញក្នុងដៃយួរសុទ្ធតែថង់បន្លែសាច់ និយាយទៅរបស់របរសម្រាប់ធ្វើម្ហូបដែលជុនកម្ម៉ង់មិញនេះទាំងអស់រួចទាំងនំសម្រាប់ធ្វើខេកផងដែរ។
«បងថេមកវិញហើយ!»ជុន រត់ចេញពីបន្ទប់មករកថេយ៉ុងដែលកំពុងដាក់ថងទាំងអស់នៅលើតុ
«ជុងគុកមិនទាន់ភ្ញាក់ទេ?»ថេយ៉ុង សួរទាំងលើកចិញ្ចើមម្ខាងព្រោះរាល់ដងមិនដែលគេងយូរចឹងទេប្រហែលមកពីឈឺជើងហើយមើលទៅ។
«នៅទេបាទចាប់ផ្តើមធ្វើទៅ» ជុន ទះដៃតិចៗទាំងអររំភើប ថេយ៉ុងអាចមើលដឹងថាកូនម្នាក់នេះស្រឡាញ់ជុងគុកខ្លាំងប៉ុណ្ណាគេហួងហែងមិនឲ្យអ្នកណាប៉ះពាល់ ពេលដឹងថាឈឺក៏បារម្ភ ធ្វើអ្វីក៏តែងតែនឹកឃើញឈ្មោះAppaមុនគេ ក្នុងលោកនេះងាយមានក្មេងប៉ុន្មាននាក់ដែលដូចជុនទៅ គិតទៅឪពុកគេល្ងង់ណាស់ដែលទៅចោលជុងគុកនិងកូន។
«ok ចាប់ផ្តើមជុនជួយលាងបន្លែ»ថេយ៉ុង កាត់ផ្តាច់ការគិតហើយក៏ធ្វើម្ហូបជាមួយនឹងជុន។

Single Appa💋Where stories live. Discover now