ព្រឹកថ្ងៃថ្មី
ថេយ៉ុងងើបតាមម៉ោងធម្មតាដែលត្រូវធ្វើការងារ មុននឹងចូលទៅសម្អាតខ្លួនដើម្បីបានទៅធ្វើការងាររបស់ខ្លួន។
«Jun?»ថេយ៉ុង បន្លឺឡើងពេលបើកទ្វាមោឃើញជុនឈរញីភ្នែកនៅមុខបន្ទប់ខ្លួន
«បងថេ»ជុន ស្ងាបហើយដើរទៅជិតថេយ៉ុង
«ភ្ញាក់លឿនម្លេះ?»ថេយ៉ុង សួរព្រោះទូទៅក្មេងៗតែងតែគេងយូរៗ ពេលនេះទើបតែម៉ោង5ជុនងើបទៅហើយ។
«មិនដឹងដែរ ថ្ងៃនេះងើបលឿនខ្ញុំចង់ងូតទឹកប៉ុន្តែAppaមិនទាន់ងើប»ជុនធ្វើមុខស្អុយ
«ចាំបងងូតឲ្យបានតើស»
«មិនបានទេ នេះបងថេចង់សងសឹកមើលអាវីវីបស់អូនវិញមែនទេ?»ជុន យកដៃខ្ទប់មាត់ហើយបើកភ្នែកធំៗធ្វើឲ្យថេយ៉ុងគាំងរបស់គេមួយសន្ទុះ
«ហួយគិតដល់ណាហើយអាល្អិត អ្នកណាទៅចង់មើលនោះតូចញិបសោះ»ថេយ៉ុង សើចហើយក្រវីក្បាលនិងក្មេងបានសម្តីម្នាក់នេះ
«តូចញិបតែនោមបានដូចគ្នាសោះ»ជុនពេបមាត់ហើយអោនមើលរបស់ខ្លួន
«ហីយ៉ា ឥលូវសម្រេចថាឲ្យបងងូតឲ្យទេ»
«ងូតក៏ងូត»ជុនលើកដៃឡើងទាំងពីរបំណងចង់ឲ្យថេយ៉ុងលើកពរ ថេយ៉ុងសើចតិចៗហើយទើបពរគេដើម្បីទៅងូតទឹក។
«ជុនបងសួរមួយបានទេ?»ថេយ៉ុង លួចសួរតិចៗដូចខ្លាចមានអ្នកលឺ
«បានតើសបាទ»
«ម៉ាក់ជុននៅឯណា?»ថេយ៉ុង សម្រេចចិត្តសួរព្រោះថាឆ្ងល់យូរើយមួយផ្ទះមានតែពីរនាក់ប៉ាកូន
«Appaនឹងហើយជាម៉ាក់ជុន»
«កុហកបងមែនទេ?»
«អ្នកណាកុហកនោះ តែថាបងថេបន្លំចង់ដឹងរឿងផ្ទៃក្នុងមែនទេ?បងចង់យ៉ាងមិចនឹង?»ជុន ចង្អុលមុខថេធ្វើមុចគួរឲ្យខ្លាច
«មានឯណា គ្រាន់តែចង់ដឹងបន្តិច»
«តែAppaថាមិនឲ្យជុនប្រាប់ថាអ្នកណាជាប៉ារបស់ជុនទេ»អាល្អិតជុននិយាយនកថែមទាំងធ្វើមុខសមទៀតឃើញហើយក្នាញ់មែនទែន
«អត់ប្រាប់មែន?»ថេយ៉ុង
«អត់ប្រាប់ទេ ងូតទឹកឲ្យអូនឲ្យលឿន»
«បានៗ» ថេយ៉ុង ក៏មុជទឹកឲ្យជុនប៉ុន្តែខួរក្បាលនៅគិតពីរឿងមិញនៅឡើយ ពួកគេស្ងាត់ជាយូរទើបជុននឹកឃើញរឿងនាំនិយាយទៀត
«មិញបងសួរជុន ឥលូវជុនសួរវិញម្តង»
«បាទ សួរមកចុះ»
«បងថេញុំអីបានជាអាវីវីបងធំម្លេះ?»ជុន នៅតែមិនអស់ចិត្តពីរឿងនោះនៅជីកឬសជីកគល់ធ្វើឲ្យថេយ៉ុងឈឺក្បាលមែនទែន
«ជុនឈប់និយាយរឿងនោះបានទេ រឿងនេះមិនមែនរឿងកំប្លែងចេះតែនិយាយទេណា»
«គ្រាន់តែចឹងសោះ មិនប្រាប់ក៏អត់ទៅ»ជុន បួញមាត់ឡើងស្រួចហើយអោបដៃបែរមុខចេញពីគេ
«ក្បាលខូច»ថេយ៉ុង សម្អាតសាប៊ូចេញពីជុនរួចហើយយកកន្សែងរុំឲ្យគេមុននឹងស្លៀកខោអាវឲ្យគេវិញ
«បងទៅធ្វើម្ហូបជុនចង់ទៅធ្វើអីទេ?»
«ជុនទៅមើលបងថេធ្វើម្ហូប»ជុន លើកដៃអោប.កថេយ៉ុងឲ្យគេពរទៅជាមួយដែរ។
«ok»ថេយ៉ុង ដើរទៅផ្ទះបាយដោយមានជុនទៅជាមួយដែរ អ្នកទាំងពីរត្រូវរ៉ូវគ្នាណាស់ លេងសើចរហូតទាល់តែថេយ៉ុងធ្វើម្ហូបរួច។
«ជុនទៅហៅជុងគុកមោ ម្ហូបរួចរាល់ហើយ»
«ទៅជាមួយជុនទៅ បងដឹងទេពេលដាស់Appaសប្បាយណាស់»ជុន និយាយហើយខ្ទប់មាត់សើចរួចហើយអូសដៃថេយ៉ុងទៅបន្ទប់របស់ជុងគុក។
«Appa wakey wakey!!!»ជុន រត់ឡើងទៅលើគ្រែហើយអង្រួនខ្លួនជុងគុកតែគេមិនព្រមងើប
«ងើបឡើងAppa» ជុន ទាញភួយចេញពីខ្លួនជុងគុកហើយដាក់ដៃលើថ្ពាល់គេ
«Junie កុំរំខានAppa»ជុងគុក និយាយង៉ុលយ៉ាងខ្ជិលច្រអូស ឯថេយ៉ុងមើលពីនាក់ឪពុកកូននោះទាំងញញឹមមិនដឹងខ្លួន
«Mommy Eomma !!!» ជុន យកដៃតូចៗល្អិតទះគូថជុងគុកផាច់ៗពេលជុងគុកមិនងើប ឯថេយ៉ុងភ្ញាក់មិនស្ទើពេលលឺជុនហៅជុងគុកបែបនេះចឹងមានន័យថាអ្វីដែលជុននិយាយជាការពិត?ជុងគុកជាម្តាយបង្កើតរបស់ជុន រឿងនេះវាយ៉ាងមិចវិញ???
«កុំទះគូថប៉ា អាក្បាលខូច»ជុងគុក ចុះចាញ់ហើយចាប់ទាញអាល្អិតទៅប្រលែងមិនបានចាប់អារម្មណ៍នឹងថេយ៉ុងដែលឈរមើល
«អឹ!!!ថេយ៉ុង?»ជុងគុក ស្ងាត់មាត់ឈឹងពេលងើបអង្គុយឃើញថេយ៉ុងឈរមើលមកភ្លឹសៗ
«ហិហិ ខ្ញុំធ្វើម្ហូបរួចហើយ»ថេយ៉ុង ញឹមៗមនសូវសមយកដៃអេះកញ្ចឹង.ក
«Appaកូនឃ្លានហើយ ឆាប់ឡើងទៅដុះធ្មេញទៅ»ជុន អង្រួនដៃជុងគុកទើបគេព្រមងើប
«មោះជុនទៅចាំនៅតុបាយមុនជាមួយបង»ថេយ៉ុង ប្រឹងធ្វើដូចមិនដឹងរឿងអីដើម្បីកុំឲ្យជុងគុកគិតច្រើនក៏នាំជុនទៅមុនបាត់ ជុងគុកចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួន។
នៅតុញុំបាយក៏គ្មានអ្នកណានិយាយអីទៀត ជុងគុកស្ងប់ស្ងាត់ធ្វើឲ្យថេយ៉ុងតឹងចិត្តបន្តិចដែរ។បន្ទាប់ពីទទួលទានអាហារពេលព្រឹកដ៏សែនស្ងៀមស្ងាត់រួចជុងគុកនិងជុនកំពុងអង្គុយមើលទូរទស្សន៍ ថេយ៉ុងក៏អង្គុយក្បែរនោះដែរ។
«ជុនហា៎»ជុងគុក ហៅជុនតិចៗ
«បាទ?»
«លឺថាកូនមានកិច្ចការផ្ទះមែនទេ?កូនទៅធ្វើឲ្យរួចទៅ ហើយចាំAppa នាំកូនទៅដើរលេងល្អទេ?»ជុងគុក ព្យាយាមលួងកូនឲ្យទៅដើម្បីនៅតែពីនាក់ថេយ៉ុងនិយាយគ្នា
«ពិតមែន បាទជុននឹងទៅធ្វើ»ជុន ញញឹមហើយថើបថពាល់ជុងគុកមួយខ្សឺតមុននឹងរត់ទៅបន្ទប់បាត់។
«ខ្ញុំមានរឿងនិយាយ»ជុងគុក ងាកទៅនិយាយជាមួយថេយ៉ុង
«អរ បាទ»ថេយ៉ុង ងក់ក្បាលហើយងាកមើលជុងគុកចំៗ
«លោកប្រាកដជាលឺជុនហៅខ្ញុំកាលពីព្រឹកត្រូវទេ?»ជុងគុក លេងនឹងជាយអាវខ្លួន
«បាទ ហើយក៏....ជុនបានប្រាប់ខ្ញុំពីព្រឹកថាលោកជាម្តាយបង្កើតរបស់គេ»ថេយ៉ុង ខាំមាត់ខ្លាចចិត្តមិនសូវហ៊ាននិយាយប៉ុន្មានទេ
«ហឹម បើជុននិយាយទៅហើយខ្ញុំក៏មិនលាក់ដំបូងខ្ញុំក៏ភ្ញាក់នឹងខ្លួនឯងដែរជាប្រុសអាចមានកូនបាន ខ្ញុំល្ងង់ ភ្លើតភ្លើន មានកូនតាំងពីនៅរៀនវិទ្យាល័យ អ្វីដែរសំខាន់ឪពុកគេក៏មិទទួលស្គាល់ សូម្បីតែឪពុកម្តាយខ្លួនឯងផ្ទាល់ក៏អស់សង្ឃឹមមកលើខ្ញុំជាខ្លាំង រហូតកាត់កាលខ្ញុំជាកូនចោល»ជុងគុក ញញឹមជូចត់នឹកឃើញរូបភាព សម្តីគ្រោតគ្រាតរបស់អ្នកមានគុណមកលើខ្លួន ទឹកភ្នែកក៏ហូរកាត់ថ្ពាល់ក្រពុំ
«ខ្ញុំសុំទោស»ថេយ៉ុង មិនដឹងធ្វើយ៉ាងមិចក៏ខិតទៅជិតជុងគុកហើយទាញគេមកអោប អង្អែលខ្នងស្រាលៗដើម្បីលួងលោម ជុងគុកជាមនុស្សគួរឲ្យអាណិតណាស់បើបែបនេះ។
«ហឹក ជុនជាក្មេងគួរឲ្យអាណិតណាស់ដែលគ្មានគ្រួសារពេញលេញដូចក្មេងដទៃ»ជុងគុកខ្ញាំអាវថេយ៉ុងយំអណ្តឺតអណ្តកលើទ្រូងគេ
«អត់ទេខ្ញុំថាជុនសំណាងទៅវិញទេមានជុងគុកជាម្តាយជាឪពុកផង ស្រឡាញ់ ថ្នាក់ថ្នមជុនបានល្អបំផុតលើសពីម្តាយឪពុកទូទៅបានធ្វើ ឃើញទេថារាល់ថ្ងៃជុនមានក្តីសុខប៉ុណ្ណា» ថេយ៉ុង ព្យាយាមនិយាយលួងលោមតែយ៉ាងណាក៏ជាការពិតទាំងអស់នឹងគ្រាន់តែមើលក៏ដឹងថាជុងគុកស្រឡាញ់កូនប៉ុណ្ណា
«អរគុណបងហើយ»ជុងគុក ជូតទឹកភ្នែកងើបចេញពីថេយ៉ុង
«អឹម បើមិនយល់ទាស់ខ្ញុំសួរអ្វីមួយបានទេ?»ថេយ៉ុង និយាយទាំងខ្លាចចិត្តនឹងសំណួរបន្ទាប់ដែលខ្លួនត្រូវសួរ
«ឪពុកជុនត្រូវទេ? ប្រហែលជាមួយខែទៀតគេនឹងមកលេងជុនហើយ បើលោកចង់ឃើញ»
«គេនៅទាក់ទងជាមួយឯងដែរមែនទេ?»
«3ខែមុនគេមកសុំខ្ញុំត្រូវគ្នាវិញ»ជុងគុក និយាយទាំងគ្មានអារម្មណ៍ក្នុងខ្លួនគេមិនចង់ទាំងគិតពីប្រុសម្នាក់នោះ
«ឆឹស អាចង្រៃយ៍នេះនៅហ៊ានមានមុខមកសុំត្រូវគ្នាទៀត»ថេយ៉ុង លួចប្រទិចគេម្នាក់ឯងតិចៗប៉ុន្តែនៅតែគេចមិនផុតពីត្រចៀកជុគុក។
«ខ្ញុំលឺណា»ជុងគុក ញញឹមស្រាលនឹងទឹកមុខថេយ៉ុង
«អូ សុំទោស»ថេយ៉ុង
«មិនអីទេ ចង់បងដាល់គេក៏ខ្ញុំមិនឃាត់ដែរ»ជុងគុកនិងថេយ៉ុងក៏សើចជាមួយគ្នាTo be continue