ថ្ងៃអាទិត្យ
បន្ទាប់ពីងើបពីដំណេកព្រមគ្នាមកពីនាក់Appaកូននិងមេចុងភៅជួយគ្នាធ្វើម្ហូប ញ៊ាំជាមួយគ្នាយ៉ាងសប្បាយរីករាយប្រៀបដូចជាគ្រួសារតែមួយទៅហើយ ជាគ្រួសាតូចមួយពោពេញទៅដោយសុភមង្គល។
«ថេយ៉ុងបងមានសាច់ញាតិទេ?»ជុងគុក ស្រាប់តែនឹកឃើញសួរពេលកំពុងអង្គុយលាងជាមួយគ្នា ជុនអង្គុយលើភ្លៅថេយ៉ុងមើលតុក្កាតាក្នុងទូរស័ព្ទ
«មានតើស ប៉ុន្តែនៅស្រុកកំណើតបងក៏បងពីស្រុកដើម្បីរកការងារធ្វើដែររាល់ខៃផ្ញើរប្រាក់ទៅមានអីអត់?»ថេយ៉ុង អង្អែលក្បាលជុនស្របពេលឆ្លើយសំណួរជុងគុក
«មិនគិតចង់ទៅលេងគាត់ទេឬ ស្រុកបងនៅឯណា?»
«នៅDaegu»
«លឺថាទីនោះសម្បូរកន្លែងដើរលេងស្អាតៗណាស់ យើងទៅលេងទៅបានទេ?»
«ទៅមែនហីAppa ?»ជុន បោះទូរស័ព្ទចោលទៅម្ខាងរត់ឡើងលើភ្លៅជុងគុកពេលលឺពាក្យដើរលេងមិនបាន
«មែនតើស តែត្រូវសួរបងថេមានកន្លែងឲ្យយើងនៅទេ?»ជុន និងជុងគុកងាកមើមុខថេយ៉ុងព្រមគ្នាធ្វើឲ្យគេសើចនឹងភាពគួរឲ្យស្រឡាញ់របស់ប៉ាកូនទាំងពីរ
«ប្រកដជាមានផ្ទះខ្ញុំធំណាស់ មិនមែនក្រឯណាគ្រាន់តែជំពាក់ធនាគារតើស»ថេយ៉ុង អួតទាំងញាក់ចិញ្ចើមទ្រឺតធ្វើឲ្យជុងគុកសើចហើវៃគេមួយដៃ
«លឺថាជិះតែពីរម៉ោងទេ»ជុងគុក
«ត្រូវហើយមិនយូរទេ បើយើងទៅពេលនេះវិលល្ងាចក៏បាន»ថេយ៉ុង
«ទៅវិលល្ងាចធ្វើអី គឺទៅលេងពីរ បីថ្ងៃអីទៅ»
«អរ!»ថេយ៉ុង គ្រាន់តែងក់ក្បាលព្រោះអត់អីនិយាយ
«ទៅរៀបខោអាវទៅជុន»
«តោះ»ជុន រត់ឡកយ៉ាងរីករាយទៅបន្ទប់ដើម្បីរើខោអាវប៉ុន្មានសម្រាប់ដោយជុងគុកជាអ្នករៀបចំ ថេយ៉ុងមិនមានអីត្រូវយកព្រោះខោអាវនៅផ្ទះគេមានស្រាប់ហើយ។
«រួចរាល់ហើយ ថេបងអត់យកអីទៅទេហេ?» ដែលកាន់កាបូបខោអាវសួរទៅថេយ៉ុងដែលអង្គុយចាំ
«អត់ទេ នៅផ្ទះមានច្រើន»
«បើចឹងទៅបានហើយ តោះចេញដំណើរ»ជុន ទាញដៃជុងគុកនិងថេយ៉ុងរត់ទៅឡាន។
បន្ទាប់ពីប្រើរយៈពេលអស់ពីរម៉ោងអ្នកទាំងបីក៏បានមកដល់គោលដៅ នៅតាមផ្លូវជុនគេងរហូតជាមួយជុងគុកឯថេយ៉ុងជាអ្នកបើកឡាន។
«មកដល់ហើយ ជុនងើបឡើងកូន»ជុងគុកទះគូថជុនដែលដេកលើភ្លៅខ្លួនឲ្យងើប។
«ហឹម ដល់ហើយ?»ជុន ងើបអង្គុយញីភ្នែកសក់ក្បាលរញ៉េរញ៉ៃ ជុងគុកយកដៃវាសសក់ឲ្យត្រឹមត្រូវហើយពជុះពីឡាន។
«វ៉ាវ ស្អាតណាស់» ទេសភាពចំពោះមុខគឺចម្ការឪឡឹកបៃតងចាស់ទាំងហិចតា នៅក្បែរនោះមានផ្ទះឈើធំល្មមមួយបែបបុរាណគួរឲ្យចង់រស់នៅ ខ្យល់បរិសុទ្ធបក់មកប៉ះរាងកាយធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយ មិនដូចនៅទីក្រុងមានតែជាតិផ្សែងពុល។
«ជារបស់បងមែនទេ?»ជុងគុក ចង្អុលទៅចម្ការឪឡឹក
«ជារបស់ប៉ានិងម៉ាក់»
«ធំណាស់ ស្អាតទៀតផង»ជុន លាន់មាត់
«ចូលផ្ទះសិនទៅ»ថេយ៉ុង បើកូថឡានយកការបូបខោអាវរបស់ជុងគុកចេញដើរនាំផ្លូវទៅផ្ទះ។ ផ្ទះរបស់គេគឺមានផ្លូវចូលចម្ងាយប្រហែល7ម៉ែត្រទើបមកដល់ផ្ទះហើយនៅគៀនផ្ទះមានចម្កាឪឡឹក។
«ថេយ៉ុង?»ស្ត្រី វ័យចំណាស់ហៅថេយ៉ុងទាំងស្នាមញញឹមមិនបាច់ប្រាប់ក៏ដឹងថាជាម្តាយព្រោះមុខបេះដាក់តែម្តងហើយ។
«ម៉ាក់»ថេយ៉ុងដើរទៅអោបគាត់ ជុននិងជុងគុកឈរមើលពីក្រោយទាំងញញឹម
«អ្នកណានឹងកូន?» ពេលបានចាប់អារម្មណ៍មើលក្រោយឃើញពីនាក់ទៀតក៏សួរ
«ជា....»
«ជាមិត្តណាម៉ាក់»ថេយ៉ុងមិនដឹងជារកនឹកឆ្លើយយ៉ាងមិច ជុងគុកក៏ជួយលូកមាត់និយាយបែបនេះព្រោះបើប្រាប់ថាកូនប្រុសមកពីក្រុងនាំចៅហ្វាយមកលេងវាដូចជាមិនសម។
«អូ ម៉ាក់ស្មានថាទៅបាត់ធ្វើឲ្យអ្នកណាផើមហើយតើ»គាត់ និយាយចំអន់ថេយ៉ុងហើយសើច ថេយ៉ុងនិងជុងគុកអៀនមិនហ៊ាននិយាយអី។
«ជម្រាបសួរលោកយាយទៅកូ»ជុងគុក ខ្សឹបៗដាក់ត្រចៀកកូនប្រុស
«ជម្រាបសួរបាទលោកយាយ»ជុន លើកដៃទាំងគូសំពះយ៉ាងមានសុជីវធម៌អត់មិនបាននឹងធ្វើឲ្យមនុស្សចាស់ញញឹម។
«ចា៎ ជម្រាបសួរ កូនអ្នកណាឆ្លាតយ៉ាងនេះណ៎សុំពរបន្តិចមោ»អ្នកស្រីគីន លាដៃពជុនពីជុងគុក
«កូនAppa ជុងគុកបាទ»ជុន ឆ្លើយត្រង់ៗធ្វើឲ្យមនុស្សចាស់ក្នាញ់ថើបមិនប្រណី
«ឆ្លាតម្ល៉េះទេ បើឆ្លាត់យ៉ាងនេះចាប់ទុកទីនេះមិនឲ្យទៅវិញទេ»
«មិននៅទេ»ជុនក្រវីក្បាលធ្វើឲ្យមនុស្សធំទាំងបីនាំគ្នាសើច
«នាំប្អូនទៅរកបន្ទប់ទៅទុកអាល្អិតនេះនៅជាមួយម៉ាក់បាន»គាត់ញញឹមដាក់ជុងគុកយ៉ាងកក់ក្តៅធ្វើឲ្យជុងគុកនឹកដល់ម្តាយបង្កើតរបស់ខ្លួនជាខ្លាំង
«បាទ កើតអីមែនទេ?»ថេយ៉ុង ឆ្លើយនឹងម្តាយខ្លួនហើយក៏ងាកមកសួរជុងគុកពេលឃើញគេទម្លាក់ទឹកមុខចុះភ្លាមៗខ្លាចថាមានអ្វីធ្វើឲ្យមិនសប្បាយចិត្ត។
«គ្មានអីទេ»ជុងគុកក្រវីក្បាលមើលអ្នកស្រីគីមពកូនទៅផ្ទះបាយបាត់។
«ឡើងទៅលើចាំនិយាយគ្នា»ថេយ៉ុង កាន់កាបូបឡើងទៅបន្ទប់ដោយមានជុងគុកតាមពីក្រោយ។
«ប្រាប់បងមកថាកើតអី?»ថេយ៉ុងទាញជុងគុកអង្គុយលើពូកជាមួយគ្នា
«ខ្ញុំឃើញម៉ាក់បងក៏នឹកដល់ម៉ាក់ខ្ញុំគ្មានអីទេ»
«មិនអីទេណា ទោះអត់ម៉ាក់បង្កើតក៏មាន....»
«មានអី?»ជុងគុក ងាកមើលមុខគេពេលគេមិនបង្ហើយប្រយោគឲ្យចប់
«មានម៉ាក់ក្មេក»ថេយ៉ុង អោនខ្សឹបដាក់ត្រចៀកទាំងញញឹមកំហូងធ្វើឲ្យជុងគុកអៀនវៃមួយដៃ
«ច្រលឺម»ជុងគុក រុញមុខគេចេញឲ្យឆ្ងាយពីខ្លួន