«ថ្ងៃស្អែកខ្ញុំទៅធ្វើការវិញហើយ»ជុងគុក ប្រាប់ពេលកំពុងតែរៀបខោអាវចូលក្នុងទូវិញ ឯថេយ៉ុងនិងជុនដេកលើគ្រែលេងជាមួយគ្នា។
«ហឹម ក៏ល្មមហើយបងឃើញឯងឈប់យូរហើយ ឈប់យូរមិនល្អទេ»
«អឹម!»ជុងគុក គ្រាន់តែក្រហឹមហើយអង្គុយលើគ្រែក្បែរជុនមើលគេផាត់រូបតុកក្កាតាក្នុងសៀវភៅយ៉ាងយកចិត្តទុកដាក់មិនបានខ្វល់ស្តាប់ពីសម្តីមនុស្សធំទាំងពីរនិយាយ។
«ជុនហា៎ ដល់ម៉ោងគេងហើយកូនយកសៀវទៅទុកហើយមុជទឹកចេញ»ជុងគុក អង្អែលក្បាលកូន
«បាទ រួចឥលូវហើយ»ជុន បង្ហើយមួយពណ៌ចុងក្រោយហើយបិតសៀវភៅទុករត់យកកន្សែងទៅបន្ទប់ទឹក។
«មុជខ្លួនឯងបានទេកូន?»
«បាន»អាល្អិតស្រែកពីក្នុងបន្ទប់ទឹកមកធ្វើឲ្យជុងគុកញញឹម
«ហឹម»ថេយ៉ុង ខិតទៅអង្គុយក្រោយជុងគុកហើយអោបចង្កេះគេពីក្រោយផ្តេកក្បាលលើស្មាបិតភ្នែកសង្ងំ
«កើតអី?»ជុងគុក ដាក់ដៃខ្លួនម្ខាងលើដៃរបស់ថេយ៉ុងដែលអោបចង្កេះដៃម្ខាងទៀតលើកទៅអង្អែលសក់ទន់រលោងតិចៗ
«គ្មានអីទេ គ្រាន់តែមានអារម្មណ៍ចង់អោប សឺត»ថេយ៉ុង ថើបស្មាជុងគុកមួយខ្សឺតលើកជុងគុកអង្គុយលើភ្លៅ
«ធ្វើស្អីកូនមោឃើញឥលូវហើយ»ជុងគុក ញញឹមបែរមុខទៅថេយ៉ុងហើយអង្អែលថ្ពាល់គេ ក្នុងចិត្តមានអារម្មណ៍ថាមិនស្រួលយ៉ាងមិចទោះនៅជិតគ្នាយ៉ាងនេះក្តីមិនខ្វះអ្នកណាម្នាក់ប៉ុន្តែក្នុងចិត្តចេះតែខ្វល់យ៉ាងមិចមិនដឹង ជុងគុកមិនចង់ឲ្យខ្លួនឯងគិតច្រើនក៏បោះចោលគំនិតនោះចោល។ពេលព្រឹក
ជុងគុក ងើបឡើងដោយមានជុនដេកកើយដៃ គេញញឹមថើបកូនមួយខ្សឺតហើយក៏ដាស់ឲ្យងើបដើម្បីទៅរៀន។ជុងគុកញញឹមពេលឈ្ងុយក្លិនម្ហូបគិតថាប្រហែលជាថេយ៉ុងកំពុងតែធ្វើម្ហូបនៅផ្ទះបាយ ប៉ុន្តែពេលទៅដល់គឺមានតែម្ហូបគ្របទុកនៅលើតុមិនឃើញមានមនុស្សនៅ។ជុងគុកជ្រួញចិញ្ចើមដើរទៅបកក្រដាសដែលបិតលើកញ្ចែ្រងគ្របម្ហូបមកមើល។
_ក្នុងក្រដាស
បងជូនអុីននីទៅសាលាមិនបាច់រកបងទេ ញុំអាហារពេលព្រឹកជាមួយជុនចុះ។
ថេយ៉ុង!!!
«ហឹម»ជុងគុក ដកដង្ហើមធំហើយបោះក្រដាសចោលក្នុងធុងសម្រាម គេមិនចង់គិតច្រើនអត់ប្រយោជន៍ទេប៉ុន្តែអារម្មណ៍គេវាបែបនេះ គេគិតថាមិនយូរទេប្រកដជាមានរឿងមិនខាន តែយ៉ាងណាក៏គេទុកចិត្តថេយ៉ុងដែរ។
«មានអីមែនទេAppa បងថេទៅណា?»ជុន ងើយក្បាលសួរបើកភ្នែកម៉ក់ៗធ្វើឲ្យជុងគុកញញឹមដាក់កូន។
«បងថេជូនបងស្រីអុីននីទៅសាលាណាកូន»ជុងគុក លើកជុនអង្គុយលើកៅអីដើម្បីញ៊ាំបាយ។
«កូនអត់ចូលចិត្តបងស្រីនឹងទេ»ជុន ធ្វើមុខស្អុយហើយក្រវីក្បាលធ្វើឲ្យជុងគុកភាំងមើលកូនម៉ក់ៗ គេជាជាអ្នកចិញ្ចឹមកូនមក6ឆ្នាំហើយជុនមិនដែលនៅសុខៗក៏ស្អប់អ្នកណាងាយៗចឹងទេ ទាល់តែម្នាក់នោះធ្វើអីឲ្យគេមិនពេញចិត្ត ប៉ុន្តែតាមគេឃើញអុីននីមិនបានធ្វើអីជុនសូម្បីបន្តិច វឹងហេតុអីជុនស្អប់នាង?
«ហេតុអីក៏មិនចូលចិត្តបងចឹងកូន?»ជុងគុកលើកកូនឲ្យអង្គុយលើភ្លៅវែកសក់ខ្លីៗឲ្យត្រូវភ្លី
«មិនដឹងទេ កូនគ្រាន់តែមិនចូលចិត្ត»ជុន គិតមិនចេញថារឿងហេតុអីក៏ជុនមិនចូលចិត្ត ជុងគុកក៏មិនសួរនាំកូនច្រើនទៀតព្រោះក្មេងចឹងឯង។