ភាគទី 17

994 57 4
                                    

       ជុងគុក ទោះជាឈឺចិត្តស្អិតទ្រូងស្ទើស្ទះយ៉ាងណាក៏នៅតែមិនភ្លេចទៅយកកូនបណ្តូលចិត្តចេញពីរៀន នឹងផ្តល់ស្នាមញញឹមឲ្យកូនយ៉ាងកក់ក្តៅជានិច្ចមិនថាស្នាមញញឹមនោះជាការពិតចេញពីចិត្តឬក្លែងក្លាយក៏គេត្រូវរឹងមាំដើម្បីកូន គេមិនឲ្យរឿងផ្ទាល់ខ្លួនឯងបន្តិចបន្តួចមកជះកំហឹង ឬគំរោះគំរើយសោះកក្រោះដាក់កូនឡើយ។
«Appaមិចក៏ភ្នែកក្រហមខ្លាំងម្លេះហើយហើមទៀត Appaឈឺភ្នែកមែនទេ?» ជុន លើកដៃតូចល្អិតរបស់ខ្លួនក្តោបមុខAppaឲ្យមើលចំខ្លួន ដោយក្តីបារម្ភ។
«Appaមិនអីទេកូនប្រហែលជាចង់ឈឺភ្នែកហើយបានជាក្រហម ព្រោះសម្លឹងកុំព្យូទ័រយូរពេក»ជុងគុក អង្អែលក្បាលកូនកុំឲ្យបារម្ភហើយថើបថ្ពាល់កូនប្រុសមួយខ្សឺតឲ្យត្រជាក់ចិត្តដែលកំពុងតែត្រូវភ្លើងប្រច័ណ្ឌដុតកម្លោច។
«Okដែរទេ អ្នកប្រុស?»មីន ដែលជាអ្នកបើកឡានឲ្យពីរនាក់Appaកូននេះជាយូរយារក៏សួរហើយសម្លឹងមើលជុងគុកតាមកញ្ចក់ តាមធម្មតាមីនមិនសូវជាចេះនិយាយស្តីអ្វីច្រើនឡើយប៉ុន្តែគេជាមនុស្សកក់ក្តៅអាចទុកចិត្តបាន ជុងគុកតែងតែពឹងឲ្យគេជួយមើលជុនឬធ្វើកិច្ចការសំខាន់អ្វីបានរហូត។
«មិនអីទេបង»ជុងគុក ញញឹមស្រាលហើយក្រវីក្បាល មីនគ្រាន់តែងក់ក្បាលហើយផ្តោតអារម្មណ៍ទៅលើការបើកបរវិញរក្សាសុវត្ថិភាពគ្រប់គ្នារហូតដល់គោលដៅ។
«ជុនហា៎កូនឯងទៅមុជទឹកម្នាក់ឯងសិនចុះ Appaមានការនិយាយទូរស័ព្ទបន្តិច»ជុងគុក ដាក់កូនចុះពីចង្កេះចុះនឹងឥដ្ឋហើយប្រាប់។
«បាទ»ជុន ងក់ក្បាលស្តាប់បង្គាប់ហើយរត់ទៅបន្ទប់បាត់ទៅ។
     ជុងគុកដកដង្ហើមធំទាញទូរស័ព្ទពីហោប៉ៅមកចុចលេខរបស់ថេយ៉ុងទាំងស្ទាក់ស្ទើ ចុងក្រោយក៏សម្រេចចិត្តចុចប៊ូតុងតេដកដង្ហើមធំចាំការឆ្លើយតបពីអ្នកម្ចាងទៀត។
    ថេយ៉ុង[ ] , ជុងគុក « »
[អាឡូជុងគុក?]
«អឹម» ជុងគុក ក្រហឹមឲ្យស្រឡះក គ្រាន់តែលឺសម្លេងរបស់ថេយ៉ុងគេនឹកឃើញដល់រូបភាពនោះបាត់ទៅហើយ មានអារម្មណ៍ណែនទ្រូងពិបាក់ចង់តែស្រែក អារម្មណ៍នេះបរិយាយមិនត្រូវវា ខឹង លាយ ពិបាកចិត្ត លាយ ប្រច័ណ្ឌ??? មិនដឹងនិយាយយ៉ាងមិចឲ្យបានត្រូវនិងធូរចិត្ត។
«បងកំពុងធ្វើអី?»នេះជាឃ្លាដំបូងដែលជុងគុកបន្លឺឡើងសួរទៅអ្នកខាងណោះ ក៏លឺសម្លេងសើចបន្តិចហើយទើបគេតបមកវិញ។
[បងអត់មានធ្វើអីទេ ទើបតែញ៊ាំបាយហើយថាចង់មើលទូរទស្សន៍
ចុះឯងញ៊ាំបាយឬនៅ?ហើយជុននៅឯណា?]
«មិនទាន់ទេទើបតែយកជុនមកពីសាលា កូនកំពុងមុជទឹក»ដើរទៅអង្គុយលើសាឡុងដើម្បីបន្ថូរអារម្មណ៍ភ័យខ្លាចសម្រាប់សំណួរបន្ទាប់ដែលគេត្រូវសួរ។
[ធ្វើការហត់ខ្លាំងមែនទេ សំឡេងល្វើយដល់ហើយ] សំឡេងអ្នកខាងណោះសួរដោយការបារម្ភតែវាមិនបានធ្វើឲ្យបេះដូងជុងគុកមានប្រតិកម្មជាមួយទៀតឡើយព្រោះតែរូបភាពតែមួយសន្លឹកនោះបានផ្តិតទុកក្នុងប្រព័ន្ធប្រសាទគេទៅហើយ។
(មិនហត់កាយទេតែហត់ចិត្តច្រើនជាង)ជុងគុកគិតតែម្នាក់ឯងនៅក្នុងខួរក្បាលតែអណ្តាតក៏មិនក្រលាស់ឲ្យអ្នកណាលឺក្រៅពីខ្លួនឯង សម្រេចចិត្តសួរពីសំណួរសំខាន់វិញ។
«បងមានរឿងអីប្រាប់ខ្ញុំទេ?»ជុងគុក ងើបឈរឡើងបន្ទាប់ពីសួរសំណួរនេះរួច បេះដូងលោតលឿនខុសពីធម្មតាព្រោះចាំចម្លើយពីអ្នកម្ខាងទៀត
[ឯងនិយាយពីអី បងមានរឿងអីប្រាប់ទៅ?] សំឡេងថេយ៉ុងបង្ហាញពីការងឿងឆ្ងល់មកកាន់សំណួររបស់ជុងគុកដែលចោទសួរអម្បាញ់មិញជាខ្លាំង។
«បងគិតចង់បកក្រោយទេ ចង់លុបពាក្យសន្យាជាមួយខ្ញុំទេ បងនៅស្រឡាញ់ខ្ញុំដូចពីមុនឬទេ?»ជុងគុកជ្រើសមិននិយាយអ្វីច្រើនក្រៅសួរសំណួរក្នុងចិត្តដែលលាក់ទុកទៅកាន់ថេយ៉ុង គេមិនចង់លាក់ទុកយូរឲ្យរឿងវាកាន់តែល្អក់កករឡើយ ព្រោះវាអាចក្លាយជាដំបៅរ៊ាំរៃទៅថ្ងៃខាងមុខបើមិនព្យាបាលក្នុងពេលឥលូវនេះ។
[ជុងគុកឯងកើតអីនឹង?មិនក៏សួរបងបែបនេះ មានរឿងអីមែនទេនិយាយប្រាប់បងតាមត្រង់មក]ថេយ៉ុង ចាប់ផ្តើមអន្ទះសារកាលណាបើបានលឺសំណួរចម្លែកៗរបស់ជុងគុកមកលើខ្លួន។
«បងឆ្លើយសំណួរខ្ញុំមក» ជុងគុក និយាយសម្លេងមាំប្រាកដប្រជាធ្វើឲ្យថេយ៉ុងភ័យមិនស្ទើព្រោះបើគេមិនដឹងរឿងអីផងសុខៗក៏មកសួរអីប្លែកបែបនេះ។
[បងមិនដែលគិតចង់បកក្រោយឡើយ បងក៏នឹងរក្សាពាក្យសន្យាឲ្យបានបងស្រឡាញ់ឯងជុងគុក ឬឯងមិនទុកចិត្តបង?]
«ខ្ញុំបានចម្លើយហើយ ចឹងបងមកផ្ទះយប់នេះបានទេ?»ជុងគុក ដាក់ខ្លួនអង្គុយវិញក្រោយពីលើចម្លើយយ៉ាងក្បោះក្បាយរបស់ថេយ៉ុង គេទាមទារឲ្យថេយ៉ុងមកផ្ទះដើម្បីឲ្យបានត្រជាក់ចិត្តខ្លះគេនឹងបានអោបឲ្យបាត់នឹក បានប៉ះខ្លួនរបស់ប្រុសម្នាក់នេះឲ្យមានអារម្មណ៍ជឿជាក់មកវិញ ចង់ស្តាប់ពាក្យផ្អែមល្ហែមញេះញោះរបស់គេ។
[បាន បងនឹងទៅ] ចម្លើយរបស់ថេយ៉ុងធ្វើឲ្យជុងគុកធូរចិត្តបានខ្លះហើយក៏ញញឹមឡើង
«ខ្ញុំចាំបង»ជុងគុក និយាយប៉ុណ្ណេះក៏បិតទូរស័ព្ទ។
«ទៅណានឹងបង?»ក្រោយពីបិតទូរស័ព្ទថេយ៉ុងក៏ងើបពីសាឡុងចូលបន្ទប់ផ្លាស់ខោអាវចេញមកវិញអុីននីឈរមុខបន្ទប់ចាំសួរតែម្តង។
«បងទៅផ្ទះមួយយប់ អូននៅម្នាក់ឯងមួយយប់ចុះណាព្រោះអីដល់ម៉ោងគេងហើយមិនត្រូវការឲ្យបងជួយទៀតត្រូវទេ?»ថេយ៉ុង ទាញអាវក្រៅមកពាក់មិនបានឃើញប្រតិកម្មរបស់ប្អូនស្រីសំណព្វខ្លួនដែលឈរសម្លក់សម្លឹងពេលលឺពាក្យថាទៅផ្ទះ។
«ចា៎ មិនអីទេបងទៅចុះ» នាងប្រឹងញញឹមក្រោមស្បែកមុខដែលខឹងសម្បារ តែយ៉ាងណាកុំឲ្យគេសង្ស័យឬគិតថាខ្លួនឯងអាក្រក់កសុខចិត្តសម្តែងជាតួចិត្តទេវតា។
«អឹម បងទៅហើយមានការអីតេហៅបងចុះ»ថេយ៉ុង ដាកទូរស័ព្ទក្នុងហោប៉ៅខោហើយដើរចេញទៅដោយមិនភ្លេចបិតទ្វា។
«អាយយយយយ»គ្រាន់តែថេយ៉ុងចេញផុត អុីននីអត់ការអត់ធ្មត់បោះចោលការសម្តែងតួចឯក ស្រែកយកដូចជាតួឈ្នានីសក្នុងរឿងភាគ នាងញីសក់ក្បាលឡើយរញ៉េរញ៉ៃ ភ្នែកឡើយក្រហមចង់យំសភាពនាងគួរឲ្យខ្លាចផងអាណោចអាធមផង។
«ទៅរកវាធ្វើអី មោវិញ អាឆ្កួតឯងយកមកថេរបស់យើង យើងស្អប់ឯង!!!»អុីននី ស្រែកឡូឡាបោកខ្នើយបោកភួយដែលទើសទាល់ចោលមិនប្រណី។

     ថេយ៉ុង ជិះតាក់សុីត្រឹកៗរត់ទៅរកជុងគុកគេមិនដឹងរឿងថាមានរឿងអីប៉ុន្តែក៏មានអារម្មណ៍ភ័យៗដែលជុងគុកនិយាយអីប្លែកចឹងដែរ។
     តីង តុង
     ថេយ៉ុងចុចកណ្តឹងផ្ទះទាំងប្រញាប់ប្រញាល់រង់ចាំម្ចាស់ផ្ទះមកបើកទ្វាឲ្យចូល។
    ក្រាក
     ទ្វាបើកឡើងក្លិនក្រអូបប្រហើរដែលស៊ាំនឹងច្រមុះក៏ហើរចូលមកសារជាថ្មី ពេលនេះមានអារម្មណ៍ថានឹកមែនទែនដូចជាខាននៅជិតជាយូរខែយ៉ាងអញ្ចឹង ជុងគុកពាក់អាវដៃវែងធំៗត្រឹមភ្លៅជាមួយខោខ្លីដដែល វាធំពេលធ្វើឲ្យសំយេះធ្លាក់ស្មាចេញដងកាំបិតច្បាស់ៗ សក់ពណ៌ខ្មៅក្រិបបក់រវិចៗតាមខ្យល់អាកាស ផ្ទៃមុខស្រទន់ម៉ត់រលោងដូចជាទេវតាធ្លាក់ពីលើមេឃមកឈរខាងមុខគេ។
«អឺ?»ថេយ៉ុង ភ្ញាក់ព្រឺតវិសនឹងដួលពេលជុងគុក ស្រាប់តែរត់មកអោបគេទាំងកម្រោល កម្ពស់ខុសគ្នាធ្វើឲ្យមាឌតូចត្រូវជង្អើតឡើងអោបកមនុស្សខ្អស់ជាង ថេយ៉ុងក៏តបតមិនឲ្យខកខានដោយលើកដៃព័ទ្ធចង្កេះស្តួចស្តើងរបស់អ្នកមេម៉ាយកូនមួយវិញ។
«កើតអី?»ថេយ៉ុង សួរដូចមនុស្សល្ងង់ខ្លៅ ធ្វើមុខឡេងឡង់ឡេឡឺមិនដឹងអី ដៃអង្អែលខ្នងជុងគុកស្រាលៗ
«សួរឡប់ៗ យើងនឹកឯងអាឡប់» ជុងគុក រំភើបលាយខឹងដែលថេយ៉ុងសួរដូចមិនយល់សាច់ការសាច់កាប់អីសោះទើបប្រើសម្តីអសុរោះបែបនេះតែម្តងទៅ ល្ងង់ពេកចឹងទើបសមមុខ។

To be continue

Single Appa💋Where stories live. Discover now