ពេលល្ងាច
ជុងគុកភ្ញាក់ពីដំណេក គេគេងតាំងពីព្រឹកមកព្រោះមានអារម្មណ៍ថាល្វើយហើយឈឺក្បាល គ្រាន់តែមុតជើងប៉ុណ្ណឹងមានអារម្មណ៍ថាឈឺមែនទែន។
«អឹម គេងយូរប៉ុណ្ណាហើយនេះ?»ជុងគុក និយាយម្នាក់ឯងតិចៗពេលលើកនាឡិការលើតុមកមើលរួចក៏បើកភ្នែកធំៗព្រោះនេះម៉ោង5គត់ទៅហើយបានអ្នកណាទៅយកជុនទៅ
«អួយ»ជុងគុក ងើបឈរប៉ុន្តែត្រូវអង្គុយចុះវិញភ្លាមព្រោះភ្លេចថាឈឺជើង។
«ជុងគុកយ៉ាងមិចនឹង?»ថេយ៉ុង បើកទ្វាចូលមកមើលទាំងពាក់អៀមធ្វើម្ហូបនៅឡើយជាមួយទឹកមុខបារម្ភ
«ដល់ម៉ោងជុនចេញពីរៀនហើយ បានអ្នកណាទៅយកជុន»
«ស្ងប់អារម្មណ៍ទៅ ខ្ញុំឲ្យមីនទៅយកហើយ»ថេយ៉ុង
«ហ៊ើយ អរគុណលោកហើយដេកមិនគិតមែនខ្ញុំនេះ»ជុងគុក បន្ទោសខ្លួនឯងតិចៗ
«ជួយគ្រាខ្ញុំទៅផងបានទេ»ជុងគុក មើលទៅថេយ៉ុងម៉ក់ៗធ្វើឲ្យគេញញឹមស្រស់នឹងចរិកគួរឲ្យស្រឡាញ់ ទៅប្រាប់អ្នកណាជឿថាកូនមួយទៅលោកបើស្អាត ហើយគួរឲ្យស្រឡាញ់យ៉ាងនឹងទោះបីកម្លោះដូចគេក៏សុខចិត្តដូរក្រមុំយកមេម៉ាយនេះដែរ>_<
«ប្រាកដជាបានណាបាទ» ថេយ៉ុង និយាយលេងសើចយកដៃគក់ទ្រូងបញ្ជាក់ហើយអោនចុះដើម្បីឲ្យជុងគុកស្រាក់ដៃនឹង.ក
«អុះ!!!»ជុងគុក ភ្ញាក់ព្រឺតពេលថេយ៉ុងស្រាប់តែលើកគេបីឡើងដូចលើកខ្នើយគង
«ថេយ៉ុងមិចក៏បីខ្ញុំ?»ជុងគុក អោបកគេជាប់ព្រោះមិនទុកចិត្តខ្លាចធ្លាក់
«គ្រាយ៉ាងមិចបើដើរមិនរួចផងអញ្ចឹងហើយស្រួល»ថេយ៉ុង មិននិយាយអ្វីច្រើនទៀតបីជុងគុកចេញទៅក្រៅបន្ទប់អង្គុយលេងចំពេលជុនមកដល់ល្មម
«Appa !!!»ហៅជុងគុកហើយរត់មករកគេដោយទឹកមុខក្រម៉ូវ
«កើតអីនឹងកូន?»ជុងគុក ខិតអង្គុយឲ្យស្រួលើសួរកូនពេលឃើញមុខស្អុយប៉ែរបស់កូនប្រុស
«មិចក៏បងថេបីAppaចឹង?»ជុន សួរយ៉ាងគំរោះគរើយហើយអោបដៃតូចៗនឹងទ្រូងធ្វើដូចជាខឹងណាស់ វាគួរឲ្យក្នាញ់ក្នុងភ្នែកមនុស្សធំទាំងពីរ។
«យ៉ាងមិចកូន?»ជុងគុក សើចនឹងង៉ក់ងររបស់កូនចង់តែញោះទេបើក្នក់ក្នាញ់ម្លឹងៗ
«កូនមិនឲ្យអ្នកណាបីAppaទេ កូនមិនចូលចិត្ត»មើលចុះសម្តីនេះហួងហែងAppa របស់គេច្បាស់ណាស់ អីក៏ឆ្លាតយ៉ាងនេះលោក ថេយ៉ុងឈរញញឹមមើលអាល្អិតនោះបញ្ចេញរិទ្ធខឹង
«ហើយមិនឲ្យបងថេបីជុនបីAppa រួចទេ?ហឹម»ជុងគុកសួរញោះរឹតតែធ្វើឲ្យជុនធ្វើមុខជូ បូញមាត់ស្រួច
«យ៉ាងណាកូនមិនចូលចិត្តអ្នកណាស្និទ្ធស្នាលនឹងAppa »ជុន ទមន្រ្ទាំជើងមិនសុខចិត្ត
«awwកូនអ្នកណាឆ្លាតហើយគួរឲ្យស្រឡាញ់យ៉ាងនេះ មើលមកនេះទៅមើល»ជុងគុក លាដៃឲ្យជុនចូលមកអង្គុយនៅភ្លៅ
«Appa ឈឺជើងឃើញទេ ដើរមិនរួចបងថេជួយបីAppaមក គ្មានអីផង!» ជុងគុក ថើបជុនខ្សឺតៗហើយទើបបកស្រាយកុំឲ្យក្មេងល្អិតឆ្មេញនេះធ្វើមុខខ្មូរទៀត។
«Appa ឈឺមែនទេ ជើងកើតអីឈឺខ្លាំងទេ?»ជុន ប្រើយ៉ាងលឿនពីកូនខ្លាតូចកំពុងខឹង មកជាកូនឆ្មាដ៏គួរឲ្យស្រឡាញ់បារម្ភពីAppa
«មិនអីទេបានបងថេជួយលាងរបួសហើយ»
«អរគុណបងថេហើយដែលមើលAppaរបស់ជុន»ជុន ងាកទៅញញឹមស្រស់ដាក់ថេធ្វើដូចមិញនឹងមិនបាននិយាយអីដាក់គេចឹង កូនក្មេងនៅតែជាកូនក្មេង
«បាទកម្លោះតូច»ថេយ៉ុង ច្បិចថ្ពាល់គេលេង
«ថេធំឈ្ងៀម»ជុងគុក ហិតសឺតៗរកមើលក្លិនមកពីណា
«ស្លាប់ៗម្ហូបរបស់ខ្ញុំ»ថេយ៉ុង ស្លន់ស្លោរត់ទៅផ្ទះបាយបាត់ធ្វើឲ្យពីនាក់Appaនិងកូនអង្គុយសើចគេ។
បនទាប់ពីញុំអាហារពេលល្ងាចរួចជុន ជុងគុកនិងថេយ៉ុងអង្គុយ
«លេងនៅបន្ទប់ទទួលភ្ញៀវ ជុងគុកមើលជុនធ្វើកិច្ចការផ្ទះ ថេយ៉ុងមើលទូរទស្សន៍។
«រួចហើយកូនចង់ងូតទឹក» ជុន បិតសៀវភៅទុកពុតខ្លួនពុតប្រាណទាចង់ងូតទឹក
«ថេយ៉ុងជួយងូតទឹកឲ្យជុនផង»ជុងគុក ងាកទៅប្រាប់ថេយ៉ុង
«អឹម ឯងចង់ទៅបន្ទប់សិនទេ?»
«ខ្ញុំនៅទីនេះសិនចុះ បងងូតទឹកឲ្យជុនទៅ»
«ក៏បាន តោះ»ថេយ៉ុងលើកពរជុនដើម្បីទៅងូតទឹក ជុងគុកក៏នៅមើលទូរទស្សន៍បន្ត មួយសន្ទុះធំទើបថេយ៉ុងមោវិញ។
«ឯណាជុន?»ជុងគុក ងាកមើលរកកូនព្រោះមិនឃើញមកវិញជាមួយថេយ៉ុង
«គេងលក់បាត់ហើយ»
«ខ្ញុំក៏ចង់ទៅគេដូចគ្នា»ជុងគុក យកតេឡេចុចបិតទូរទស្សន៍ហើយមើលទៅថេយ៉ុង
«ក៏ទៅៗ»ថេយ៉ុង ឆ្លើយដើម្បីញោះជុងគុក
«ថេ!!!»ជុងគុក បង្អូសយ៉ាងវែង
«ហាហា ធ្វើលេងទេ»ថេយ៉ុង សើចហើយដើរទៅលើកជុងគុកបី
«ធ្ងន់ទេ?»
«ដូចធុងដាក់សាំងពេញអញ្ចឹង»ថេយ៉ុង និយាយមុខមាំទើបជុងគុកវើគេមួយដៃ
«នេះនែ»
«អួយ ឈឺ»ថេយ៉ុង ស្រែកមុននឹងយកជើងរុញទ្វាតិចៗព្រោះខ្លាចភ្ញាក់អាល្អិតខាងក្នុង
ថេយ៉ុងបើជុងគុកដាក់នៅលើគ្រែថ្នមដៃបំផុតឯងមុខកំហូចក៏លោទៅកកិតច្រមុះនឹងថ្ពាល់ទន់រលោងក្រអូបៗរបស់ជុងគុកមួយខ្សឺត។
«ថេ!!!»ជុងគុក រួញក្បាលដូចអណ្តើកអៀនឡើងថ្ពាល់ក្រហមយកដៃវៃថេយ៉ុងបន្លប់
«សុំទោសច្រលំ» ថេយ៉ុង និយាយទាំងស្នាមញញឹមកំហូចលើមុខច្បាស់ៗកុហកទាំងមិនសម
«ច្រលំឬបន្លំទៅមនុស្សក្បាលខូច»ជុងគុក និយាយម្នាក់ឯងតិចៗទាំងស្នាមញញឹមអឹមអៀនពេលថេយ៉ុងទៅបាត់។
«អឹម!»ជុន រើប្រែខ្លួនបែររកជុងគុកទើបគេទម្លាក់ខ្លួនដេកក្បែរទាញកូនមកថើបមួយខ្សឺតលើថ្ងាសដេកអោបជាប់ទ្រូង។To be continue