បន្ទាប់ពីចូលរួចកម្មវិធីនៅសាលាជាមួយជុនអស់កន្លះព្រឹកជុងគុកនិងជុនក៏មកវិញដោយឈានចូលទិញផ្លែឈើមួយកន្ត្រកទៅផ្ញើរអុីននីដែលសម្រាកនៅពេទ្យ។
តុក តុក
ជុងគុកគោះទ្វាបន្ទប់លេខ103ដែលជាបន្ទប់ដែលអុីននីស្នាក់នៅព្រោះបានសួរមកពីខាងក្រោមបែបនេះ។ទ្វាបើកឡើងដោយថេយ៉ុងគេក៏ជួយកាន់កន្ត្រកផ្លែឈើពីជុងគុកព្រោះដៃម្ខាងពកូន ម្ខាងកាន់កន្ត្រក។ពួកគេដើរចូលទៅមើលអុីននីដែលដេកលើគ្រែពេទ្យរុំបងនឹងដៃម្ខាង មានបិតបង់លើមុខពីរ បី កន្លែងជើងមានរយះបន្តិចបន្តួច។(អត់ងាប់ទៀត😞)
«បងជុងគុក» អុីននី ប្រឹងងើបអងគុយទាំងពិបាកថេយ៉ុងឃើញអញ្ចឹងក៏ទៅជួយលើកឡើងអង្គុយផ្អែកនឹងក្បាំងគ្រែ។
«ត្រូវត្រង់ណាខ្លះនឹង ធ្ងន់ដែរទេនៀក?»ជុងគុក អង្គុយកៅអីក្បែរនោះហុចជុនឲ្យទៅថេយ៉ុងពជំនួសវិញ។
«មិនមានអីធ្ងន់ទេគ្រាន់តែគ្រិចឆ្អឹងដៃបន្តិច ហើយរលាត់ដៃជើងតិចប៉ុណ្ណោះ»នាងញញឹមទាំងមាត់ស្លេកបុឹមមានទឹកមុខកំសក់ ទាំងដែលក្នុងចិត្តសប្បាយអពេលថេយ៉ុងមិនបានទៅហើយមើលទៅជុងគុកមានទឹកមុខស្រងូតស្រងាត់ នាងសុខចិត្តចំណាយទុនឈឺខ្លួនដើម្បីតែរឿងនេះពេលឃើញបែបនេះមានអារម្មណ៍ថាវាសាកសមចិត្ត។(សំណាងហើយអញមិនដាក់ឲ្យងាប់ហ៎🙄)
«កើតអីមិចក៏ធ្លាក់?»សំណួរនេះធ្វើឲ្យនាងធ្វើភ្នែកក្រឡេបក្រឡាប់ឡេងឡង់ពិបាករកចម្លើយព្រោះមិនបានត្រៀមទុកជាមុន។
«អឺក៏...គឺថាខ្ញុំដូចជារៀងងងឹតមុខហើយក៏ជាន់កាំខុស»នាងរៀបពាក្យឆ្លើយបានយ៉ាងល្អ ជំនាញកុហកពេញខ្លួន។
«អឹម បើចឹងសម្រាកឲ្យបានច្រើនចុះឆាប់ជា» ជុងគុក ញញឹមស្ងួតដាក់នាង
«បងនៅមើលប្អូនមែនទេ?»ជុងគុកងាកទៅសួរថេយ៉ុងដែលអង្គុយមើលទូរស័ព្ទជាមួយជុន
«ត្រូវហើយនាងមិនចង់ឲ្យប៉ានិងម៉ាក់នាងដឹងខ្លាចគាត់បារម្ភ ចឹងបងត្រូវនៅមើលនាងសិនសង្ឃឹមថាឯងមិមថាអីបើបងសុំច្បាប់?» សម្តីថេយ៉ុងរឹតតែធ្វើឲ្យជុងគុកធ្ងន់ទ្រូងកន្តុក ពិបាកពណ៌នាខ្លាំងណាស់។
«ប្រាកដហើយ នៅមើលថែប្អូនឲ្យជាចុះ»ជុងគុក ប្រឹងញញឹមកុំឲ្យថេយ៉ុងសង្ស័យ។
«អរគុណហើយបងជុងគុក»អុីននី ឆ្លៀតលូកមាត់និយាយ
«អឹម!»ជុងគិកគ្រាន់តែងក់ក្បាលើយពជុនពីដៃថេយ៉ុង។
«មើលថែខ្លួនណា »ថេយ៉ុង យកដៃដាក់លើភ្នែកជុនហើយថើបថ្ងាសជុងគុកបន្តិចធ្វើឲ្យគេបានមានអារម្មណ៍ត្រជាក់បន្តិចដូចជាថ្នាំបន្សាបព្យាបាលជំងឺបេះដូង ប៉ុន្តែសកម្មភាពនេះធ្វើឲ្យអ្នកខ្លះដែលដេកដាក់សារ៉ូមលើគ្រែវាក្តៅក្រហាយក្តាប់ដៃក្តាប់ជើងសឹងបាក់ឆ្អឹង។
«មើសបងថេធ្វើអីនឹង»ជុន រុញដៃថេយ៉ុងចេញពីភ្នែកហើយវៃគេមួយដៃដែលនៅសុខៗយកដៃមកខ្ទប់ភ្នែកគេមិនដឹងរឿង។
«គ្មានអីឃើញមូសរកខាំបងជួយបាំងឲ្យ»ចម្លើយថេយ៉ុងធ្វើឲ្យជុងគិកសើច។
«កុហកក្មេង»ជុន ពេបមាត់ពេបកមិនជឿ
«បានហើយ តោះយើងទៅវិញ»ជុងគុក
«បាទ បាយបាយបងថេ បងនី»ជុន ក្រវីដៃដាក់នាក់ទាំងពីរហើយក៏ត្រូវជុងគុកពចេញទៅ។
«ហឹម ថ្ងៃនេះកូនសម្លាញ់របស់Appaចង់ញ៊ាំម្ហូបអីដែរទៅ?ថ្ងៃនេះនឹងបានញ៊ាំម្ហូបស្នាដៃAppaម្តងទៀតហើយ»ជុងគុក ព្យាយាមនិយាយលេងសើចជាមួយកូនកុំឲ្យគិតច្រើន។
«ចង់ញ៊ាំpasta»ជុន ទះដៃផាច់ៗ
«ហឹម ចឹងយើងទៅផ្សារ»ជុងគុក ដើរផ្សារទិញអ្វីៗជាច្រើនជាមួយកូនភ្លេចរឿងខ្លះបានមួយពេល។
បន្ទាប់ពីចេញពីផ្សារពេលទិញបានរបស់ដែលត្រូវការរួចរាល់ហើយជុងគុកនិងជុនក៏ត្រឡប់ទៅផ្ទះវិញធ្វើម្ហូបញ៊ាំជាមួយគ្នា ងូតទឹកជាមួយគ្នាទើបនាំគ្នាចូលគេង។ ជុងគុកលើកទូរស័ព្ទមកមើពេលលឺសម្លេងរោទិ៍ហើយក៏ញញឹមពេលឃើញលេខរបស់ថេយ៉ុងរត់លើអេក្រង់។
«ហាឡូ?»
[ហាឡូសំណព្វចិត្ត]សម្តីផ្អែមរលួយបេះបួយរបស់អ្នកខាងណោះធ្វើឲ្យជុងគុកញញឹម ឯជុនដេកមើលAppaគេនិយាយទុរស័ព្ទ។
«កុំមកផ្អែមស្អី»
[ផ្អែមបន្តិចមិនបាន ញ៊ាំបាយឬនៅ?]
«រួចហើយចុះបង?»
[ទើបតែរួចមិញនេះ ទើបតេទៅ]
«បង....»
[បងថេ!!!]សម្លេងស្រែករបស់អុីននីហៅថេយ៉ុងពីខ្សែខាងណោះហោះចូលត្រចៀកជុងគុកធ្វើឲ្យគេទម្លាក់ទឹកមុខមួយរំពេច មើលទៅគេគ្មានពេលផ្ទាល់ខ្លួនជាមួយគ្នាទៀតែបើបែបនេះ។
[អឺ មានការអី?]ថេយ៉ុង ឆ្លើយជាមួយអុីននីទាំងមិទាន់បិត
[ខ្ញុំងូតទឹករួចហើយ តែពិបាកស្លៀកខោអាវជួយខ្ញុំបន្តិច]នាងស្រែកកាន់តែលឺដូចជាចង់ឲ្យអ្នកខាងណេះលឺណាស់អញ្ចឹង ជុងគុកលឺហើយខាំមាត់ទប់ខ្លួនឯងកុំឲ្យទន់ជ្រាយដៃក្តាប់ទូរស័ព្ទជាប់។
[ជុងគុក....]
«មិនអីទេ ទៅមើលនាងទៅ»ជុងគុក និយាយកាត់ហើយបិតទូរស័ព្ទចោលបោះទៅលើតុ។
«យ៉ាងមិចនឹងAppa?»ជុន ដេកកើយដៃជុងគុកដៃតូចៗអោបខ្លួនជុងគុកជាប់ធ្វើឲ្យជុងគុកញញឹមពេលមានកូនជាអ្នកផ្តល់កម្លាំងចិត្តពេលពិបាកចិត្តទោះជាគេឈឺចិត្ត ពិបាកចិត្តមានរឿងយ៉ាងណាឲ្យតែមានកូននៅក្បែរគឺគ្រប់គ្រាន់ហើយ។
«គ្មានអីទេ Appaងងុយហើយគេងទៅកូន»ជុងគុក ទះខ្នងជុនតិចៗឲ្យគេគេង គេចាប់ផ្តើមគិតម្តងទៀតហើយមិនដឹងថាជាជម្រើសល្អឬអត់ដែលបើកឱកាសឲ្យថេយ៉ុងឈានខ្លួនចូលក្នុងបេះដូងរបស់គេ ប៉ុន្តែពាក្យសន្យានៅថ្ងៃនោះទាំងប៉ុន្មានគេនឹងនៅចាំ ចាំថ្ងៃដែលថេយ៉ុងនឹងព្រមបំពេញវា។To be continue