ជុងគុក និងជុនដើរចូលផ្ទះជាមួយគ្នាទាំងនិយាយលេងសើចសប្បាយក្អាកក្អាយ។ថេយ៉ុងនៅក្នុងផ្ទះលឺក៏ញញឹមតាម គេទើបតែមកស្គាល់ពួកគេរយៈពេលខ្លីប៉ុន្តែពិតជាមានន័យណាស់ មានអារម្មណ៍ថាកក់ក្តៅ ពេលបានឃើញពីរនាក់ម្តាយកូននោះសប្បាយចិត្ត។
«ថេយ៉ុង បងចង់ទៅផ្ទះវិញមែនទេ?»ជុងគុក ចូលមកដល់ក្នុងផ្ទះក៏សួរ
«ត្រូវហើយ បាយម្ហូបនៅលើតុរួចរាល់ហើយ»ថេយ៉ុង
«ហឹម មិននៅញុំបាយជាមួយគ្នាសិនទេឬ?»ជុងគុក
«មិនអីទេខ្ញុំទៅហើយ»
«ok សុខសប្បាយតាមផ្លូវ»
«លាហើយបងថេ»ជុន ក្រវីដៃដាក់គេញាប់ឆ្មេរ ថេយ៉ុងក៏អត់មិនបាននឹងដើរមកថើបអាល្អិតដែលនៅលើដៃជុងគុកនៅឡើងធ្វើឲ្យជុងគុកទទួលអារម្មណ៍ខ្យល់ដង្ហើមក្តៅៗរបស់ថេយ៉ុងមកលើមុខ ធ្វើឲ្យថ្ពាល់ឡើងក្រហម។
«ទៅហើយ»ថេយ៉ុង ក៏ដើរចេញទៅបាត់ ជុងគុកក៏ពរជុនទៅងូតទឹកអាលនឹងបានញុំបាយ។
«Mommy !»ជុន ហៅជុងគុកពេលគេកំពុងតែដុះសាប៊ូឲ្យជុងគុកលើសព្វនាមនេះចេញពីមាត់កូនប្រុសហើយក៏ញញឹម ជុនឧស្សាហ៍ហៅគេបែបនេះណាស់ឲ្យតែពេលនៅតែពីរនាក់ ព្រោះជុនថាហៅបែបនេះពិរោះ ជុងគុកក៏ចង់ឲ្យកូនហៅតាមចិត្តដែរប៉ុន្តែធ្វើមិចបើអ្នកក្រៅស្តាប់ទៅវាមិនសម ទើបសុខចិត្តឲ្យហៅAppaវិញ។
«មានអីកូន?»
«មិនក៏ប៉ាមិននៅជាមួយើង»សំណួរនេះធ្វើឲ្យខ្លួនប្រាណជុងគុកឈប់សកម្មភាពទាំងអស់ ស្នាមញញឹមក៏រសាយផាយផាត់ចេញពីផ្ទៃមុខជំនួសដោយភាពស្រពាប់ស្រពោន។
«កូនធ្វើឲ្យMommyមិនសប្បាយចិត្តមែនទេ?កូនសុំទោស»ជុន លើកដៃរូចល្អិតទាំងទ្វេក្តោបថ្ពាល់ម្តាយហើយអង្អែលតិចៗបែបលួងលោម ទង្វើនេះធ្វើឲ្យបេះដូងជុងគុករីកមាឌណាស់គេសំណាងណាស់ដែលមានកូនឆ្លាតដូចជាជុន
«មិនអីទេណាកូនមកពីប៉ាមានការងារដែលគាត់ស្រឡាញ់ចង់ធ្វើទើបមិនអាចនៅជាមួយយើងបាន កុំគិតច្រើនអី»ជុងគុក ប្រឹងរើសស្នាមញញឹមមកដាក់លើផ្ទៃមុខវិញកុំឲ្យកូនមិនសប្បាយចិត្ត
«តែកូនឃើញប៉ាក្នុងទូរស័ព្ទគាត់ដើរជាមួយស្រីផ្សេងប៉ាលែងស្រឡាញ់យើងហើយមែនទេ កូនស្អប់ប៉ា»ជុន ហូរទឹកភ្នែកគេអាយុប៉ុន្នេះទៅហើយរឿងខ្លះគេដឹងហើយមិនចាំបាច់អ្នកណានិយាយប្រាប់។
«កូនសម្លាញ់កុំនិយាយចឹងអី ទោះប៉ាឈប់ស្រឡាញ់Mommy ប៉ុន្តែប៉ានៅតែស្រឡាញ់កូនជានិច្ចកុំនិយាយចឹងអីណាកូន»ជុងគុកទាញជុនមកអោបជាប់នឹងទ្រូង
«បាទ» ជុងគុកជូតទឹកភ្នែកអោយជុនហើយក៏លើកូនចេញពីទឹកស្លៀកខោអាវអោយដើម្បីទៅញុំបាយ។
«អនេះក្រែងជាកាតាបរបស់ថេយ៉ុងហេ៎»ជុងគុក មើលទៅការតាបដែលទុកនៅលើតុបាយ
«នេះហើយកូនចាំច្បាស់ណាស់»ជុន
«ប្រហែលជាភ្លេចហើយ»ជុងគុក បើកមើលឃើញមានទូរស័ព្ទកាបូបលុយនៅក្នុងនោះទាំងអស់។
«របស់សំខាន់សុទ្ធតែនៅក្នុងនេះទាល់តែយកអោយទើបបាន ជុនហា៎កូនញុំបាយអោយលឿនទៅនឹងបានយកកាតាបឲ្យបងថេ»ជុងគុក ប្រាប់ទៅជុនក្មេងតូចក៏ងក់ក្បាលហើយញុំបាយនៅក្នុងចាន។
បន្ទាប់ពីញុំបាយរួចជុននិងជុងគុកបើកឡានដើម្បីយកកាតាបឲ្យទៅថេយ៉ុងវិញ ប៉ុន្តែវាយូរហើយព្រោះពួកគេមិនស្គាល់ផ្ទះថេយ៉ុងច្បាស់ផង។
«ផ្លូវនេះប្រែលជាត្រូវហើយ»ជុងគុកនិយាយម្នាក់ឯងមុននឹងបត់ចូលផ្លូវលំមួយវាងងឹតព្រោះម៉ោង7ទៅហើយ។
«Appa នោះដូចជាបងថេ»ជុន ចង្អុលទៅក្រៅកញ្ចក់ឡានទៅបុរសម្នាក់នៅក្នុងទីងងឹតកំពុងតែដើរមកជិតដល់ក្នុងដៃមានកាន់បង្វិចមួយ។
«មិនមែនទេដឹង»ជុងគុក ឈប់ឡានដើម្បីចាំមើលពេលប្រុសម្នាក់នោះដើរមកដល់ក៏ប្រាកដថាជាថេយ៉ុងពិតមែនទើបនាំគ្នាចុះពីលើឡាន។
«ថេយ៉ុង»ជុងគុកហៅពរជុនដើរទៅជិត
«ជុងគុក?»ថេយ៉ុង ភ្ញាល់ផ្អើលបន្តិចព្រោះមិននឹកស្មានថានឹងជួបជុងគុកនៅទីនេះ ហើយពេលគេមានសភាពបែបនេះ
«ស្អីនឹងបងថេ?»ជុនចង្អុលទៅក្នុងដៃរបស់ថេយ៉ុងដែលគេអោបជាប់
«អឺ!ខោអាវ»
«មិចក៏កាន់ខោអាវនៅក្រៅទៅវិញហើយផ្ទះបងនៅឯណា?»ជុងគុក មើលទៅមុខថេយ៉ុងដែលតានតឹង គេជ្រួញចិញ្ចើមបន្តិចតែក៏បាត់ទៅវិញពេលខួរក្បាលរវាសរវៃរបស់គេកាត់ដឹង
«ចូលឡានទៅចឹង»ជុងគុកប្រាប់ថេយ៉ុង ឯគេក៏ធ្វើមុខមីងម៊ាំង
«ចេះបើកឡានទេ?»
«ចេះ»ថេយ៉ុងចេះព្រោះនៅស្រុកគេបើកឡានដឹកទំនិញយកទៅអោយម៉ូយ ម៉ាក់គេជាកសិករ
«ចឹងបើកទៅ»ជុងគុក ហុចសោអិយទៅថេយ៉ុង គេក៏មិនមាត់ចូលទៅខាងអ្នកបើកជុងគុកក៏អង្គុយនៅខាងមុខដោយមានជុននៅលើភ្លៅ។
«ដល់ហើយ!»ថេយ៉ុងងាកប្រាប់ប៉ុន្តែជុងគុកយកដៃចង្អុលដាក់លើមាត់ខ្លួនចង់ប្រាប់ថាកុំមាត់ព្រោះអាល្អិតក្នុងដៃគេនោះគេងលក់បាត់ហើយ ថេយ៉ុងងក់ក្បាលយល់សាច់ការក៏ចុះទៅបើកទ្វាឡានអោយជុងគុក បីជុនទៅក្នុងបន្ទប់ដាក់ឲ្យគេបានគេងស្រួលបួល។
«ប្រាប់បានថាមានរឿងអី?»
«អឺគឺ...គេដេញខ្ញុំមិនឲ្យជួលទៀត ព្រោះបងលុយមិនទាន់»ថេយ៉ុង និយាយទាំងអៀនខ្មាសហើយអោនមុខចុះ
«បងនៅទីនេះបានណា»សម្តីជុងគុកធ្វើឲ្យថេយ៉ុងងើបមុខយ៉ាងឡឿនបើកភ្នែកធំៗប៉ុនពងទា
«មិចនឹងសមទៅ»
«មិនអីទេ មនុស្សពិបាកជួយគ្នាទៅចុះ បែបនេះក៏ស្រួលមិនបាច់ហត់ទៅមកពីផ្ទះបងមកផ្ទះខ្ញុំ ទុកថាជួយមើលជនជាថ្លៃស្នាក់ចុះ»ជុងគុក និយាយបែបនេះព្រោះចង់ជួយ ណាមួយមើលទៅថេយ៉ុងក៏ដឹងរឿងគេច្រើនអាចទុកថាស្និទ្ធស្នាលគ្នាហើយ
«អរគុណច្រើនហើយជុងគុក ឯងជួយបងច្រើនណាស់»
«មិនអីទេ បងប្រហែលមិនទាន់ញុំអីទេម្ហូបនៅផ្ទះបាយ»ជុងគុកញញឹមហើយងើបឈរប៉ុន្តែមិនដឹងថាមានទឹកនៅលើការ៉ូតាំងពិអង្កាល់ធ្វើឲ្យគេរអិលជើងដួល បានថេយ៉ុងជួយទប់ទាន់
កែវភ្នែកទាំងពីរប្រសព្វគ្នា ដៃម្ខាងរបស់ថេយ៉ុងក្រសោបចង្កេះជុងគុក ម្ខាងទៀតទប់លំនឹងខ្នងគេកុំឲ្យដួល ឯជុងគុកអោប.កគេជាប់ដើម្បីទប់ខ្លួន មុខអ្នកទាំងពីរនៅជិតគ្នាមែនទែនសឹងតែប៉ះគ្នា ថេយ៉ុងលង់នឹងក្លិនក្រអូបភាយៗពីកញ្ចឹង.ករបស់ជុងគុកកែវភ្នែករួមនឹងផ្ទៃមុខស្រទន់ភ្លេចខ្លួនអោនចុះម្តងបន្តិចប្រុងនឹងទម្លាក់បបូរមាត់លើអ្នកមេម៉ាយសាច់ក្រអូបនៅក្នុងដៃទៅហើយប៉ុន្តែជុងគុករហ័សរុញគេចេញតិចៗយករួចខ្លួន។
«ខ្ញុំទៅគេងហើយgood night »ជុងគុក មិនហ៊ានមើលមុខគេនិយាយរួចក៏រត់ទៅបាត់
«ហ៊ើយធ្វើស្អីនឹងអាថេ»ថេយ៉ុង ញីសក់ក្បាលខ្លួនឯងឡើងរញ៉េរញ៉ៃតែក៏ញញឹមវិញពេលនឹកឃើញហេតុការណ៍អម្បាញ់មិញ ញញឹមតែឯងដូចមនុស្សឡប់សតិ។To be continue