*Trailler•មីន យ៉ុនហ្គី អាយុ27ឆ្នាំជាCEOក្រុមហ៊ុនM/Y Group គេជាអ្នកគ្រប់គ្រងក្រុមហ៊ុននេះបន្ទប់ពី
លោកមីន បានជួបគ្រោះថា្នក់ចរាចរណ៍ស្លាប់ នៅតែលោកស្រីមីន ប៉ុន្តែនាយមិនដែរទៅផ្ទះទេយូរៗក៏ទៅលេចក្បាលទៅលេងផ្ទះម្តង។មូលហេតុដែរនាយមិនចង់ទៅផ្ទះព្រោះម៉ាក់របស់គេតែងតែនិយាយរឿងរៀបការជាមួយនិងគេទេីបគេសម្រេចចិត្តរស់នៅខុនដូវិញ។ យ៉ុនហ្គីជាមនុស្សមត់ចត់ មិនសូវចេះនិយាយស្តីច្រេីន មិនសូវចេះញញឹម សង្ហារ ខ្ពស់ មនុស្សស្រីគ្រប់គ្នាប្រាថ្នា ចង់បានតែនាយមិនយកភ្នែកមេីល។•ផាក ជីមីន អាយុ25ឆ្នាំ គេជាកូនប្រុសពៅនៅក្នុងគ្រួសារត្រកូលផាក គេរៀនចប់មកពីបរទេសតែគេមិនទាន់មានការងារធ្វេីនោះទេ។ជីមីនជាមនុស្សរួសរាយគួរអោយស្រឡាញ់ចិត្តល្អ មានរូបរាងតូចច្រឡឹង ចង្កេះអង្ក្រងមនុស្សស្រីមួយចំនួនមិនបានមួយសរសៃសក់គេផង ហេីយគេក៏ឆ្នាស់ណាស់ដែរ។
*តួអង្គផ្សេងទៀតចាំអេដមីនរាយរ៉ាប់ប្រាប់តាមក្រោយ*+នៅក្នុងហាងកាហ្វេ☕
"អេីនែ៎ អាយ៉ុននេះឯងសម្រេចចិត្តច្បាស់ហេីយហេស៎ថាឯងនិងមករស់នៅក្នុងខុនដូតែម្នាក់ឯងនោះ" បុរសម្នាក់ក៏បានបន្លឺឡេីងចោទសួរទៅកាន់តួឯករបស់យេីង ហេីយបុរសម្នាក់នោះមានឈ្មោះថា ជុង ហូសុក ឬ ជេហូប គេជាមិត្តភក្តិរបស់យ៉ុនហ្គី
"យេីងមិនទាន់ច្បាស់ទេតែបេីម៉ាក់យេីងនៅតែណែនាំអោយយេីងទាក់ទងអ្នកនេះទាក់ទងអ្នកនោះទៀតយេីងនិងចេញពីផ្ទះហេីយ"យ៉ុនហ្គីក៏បានតបទៅវិញ
"យេីងឆ្ងល់ណាស់មិចក៏អ្នកមីងចូលចិត្តចាប់គូរអោយឯងម្ល៉េះ"ជេហូប
"យេីងក៏មិនដឹងដូចគ្នា ក៏ប្រហែលមកពីពួកនាងទាំងនោះមកអែបអបយកចិត្តយកថ្លេីមអ្នកម៉ាក់ធ្វេីជាមនុស្សល្អអោយអ្នកម៉ាក់បានឃេីញ ទេីបអ្នកម៉ាក់គិតថាពួកនាងល្អហេីយសាកសមនិងយេីង តែការពិតពួកនាងមេីលឃេីញតែទ្រព្យសម្បត្តិរបស់យេីងតែប៉ុណ្ណោះ"យ៉ុនហ្គីក៏បានរ៉េបមួយខ្សែរប្រាប់ទៅកាហូបអោយអស់ចម្ងល់
"អេីប្រហែលចឹងមែនហេីយស្រីៗអស់នោះមិនគួរអោយទុកចិត្ត ឯងសួរវាម៉ាតិចសោះវាឆ្លេីយឡេីងម៉ាឌីស" ជេហូបនិយាយខ្សឹបៗត្រង់ប្រយោគខាងក្រោយទេីបធ្វេីអោយរាងក្រាស់ស្តាប់មិនបាន
YOU ARE READING
💗រឿងមន្តស្នេហ៍ជំនួយការកម្លោះ💗
Randomប្រភេទប្រលោមលោកBL Yoonmin ជាស្នេហាបែបផ្អែមល្ហែម កំប្លែង ជូរចត់មានឧបសគ្គរារាំងមិនចេះចប់តែពួកគេនៅតែជំនះវាជាមួយគ្នារហូតទទួលបានសុភមង្គលមួយយ៉ាងពិតប្រាកដ🤍✨ យ៉ុនហ្គី x ជីមីន និពន្ធដោយ: ផាក យ៉ុនមីន🦋🍂