សំរិបស្បែកជើងរត់ញាប់ស្អេកនៅលើផ្លូវធ្មើរជើងមួយក្នុងទីក្រុងឡុង ជាទីក្រុងដែលជាប់ឈ្មោះថាសេដ្ធកិច្ចឈានមុខ និងជាទីក្រុងក្នុងក្តីស្រមៃមនុស្សជាច្រើនចង់មកស្គាល់និងឃើញ។
មុខសភ្លឺថ្លាសុីជម្ពូរដែលខុសប្លែកពីអ្នករួមដំណើរដទៃដោយសារតែឈាមជ័រអាសុី រត់ផង និយាយសុំទោសផងមិនដាច់ពីមាត់
លើកនាឡិការមើលហើយមើលទៀតហាក់ដូចព្យាយាមទាញអោយពេលវេលាដើរយឺតជាងធម្មតានោះ ទីបំផុតក៏មកដល់ហាងការហ្វេដែលពេញទៅដោយភ្ញៀវណែនហាង។
ស្រីក្រមុំឈប់ដកដង្ហើមម្ហបៗ សុីពេលអស់មួយសន្ទុះធំទំរាំដង្ហើមត្រលប់មកធម្មតាវិញ ហើយបន្ទាប់ពីរៀបចំសក់ដែលរញេរញៃរួចទើបដៃតូចស្រលូនច្រានទ្វារហាងចូលទៅដោយទឹកមុខហាក់ដូចមុននេះមិនបានរត់ដូចហោះមកទីនេះ។ ចិញ្ចើមកោងបានរូបសុីនិងភ្នែកធំ ច្រមុះតូចខើចនិងបបូរមាត់ក្រហមធម្មជាតិមានស្នាមញញឹមតិចៗ តែបែរជាស្រស់ក្នុងភ្នែកអ្នកមើលឃើញ ទាក់ទាញក្រសែភ្នែកសឹងតែមួយហាងដោយអារម្មណ៌ផ្សេងៗ ដែលភាគច្រើនជាម៉ូយប្រចាំ អ្នកខ្លះមកលើសពី២ដងក្នុងមួយថ្ងៃ ក៏ដោយសារដើម្បីមកលួចមើលបុគ្គលិកអាសុីម្នាក់នេះ ចំណែកភ្ញៀវខ្លះទើបតែរុញទ្វារចូលមក ព្រោះចាំនៅក្រៅហាងមើលផ្លូវស្រីក្រមុំ ។ ហាងដែលធ្លាប់តែស្ងប់ស្ងាត់ពេលនេះបែរជាអ៊ូអរ ភ្ញៀវជាច្រើនប្រញៀតគ្នាតំរង់ជួរនៅមុខខោនធ័រទាំងដែលមុននេះគ្មានមនុស្ស ធ្វើអោយទាក់ចំណាប់អារម្មណ៌មនុស្សម្នាក់ដែលនៅតុកៀន
ជញ្ជាំងកញ្ចក់ ដែលមុននេះអង្គុយហាក់ដូចពិភពលោកនេះមានតែគេម្នាក់ឯង អោយងាកមើលមូលហេតុដែលធ្វើអោយបរិយាកាសស្ងប់ស្ងាត់មុននេះរញ៉េរញ៉ៃយ៉ាងទាន់ហន់ ។ គេចូលមកហាងនេះគ្រាន់តែចង់សំរាកខួរក្បាលបន្ទាប់ពីការប្រជុំដ៏តានតឹងមុននេះ និងចង់ប្តូរបរិយាកាសពីក្រុមហ៊ុនមកសាកហាងកាហ្វេដែលនៅជិតក្រុមហ៊ុនរបស់គេ តិចដងណាស់ដែលគេអាចគេចអង្គរក្សនិងមនុស្សជំនិតមកតែម្នាក់ឯងបែបនេះបាន ទោះដឹងថារេនដែលជាជំនួយការខួរក្បាលអច្ឆរិយៈរបស់គេមានចេតនាធ្វើមិនដឹងមិនលឺថាចៅហ្វាយខ្លួនគេចទៅកន្លែងណាក៏ដោយ។ ព្រោះរេនដឹងថាបើចចេសតាមមក គេនិងគេចមែនទែនហើយដល់ពេលនោះប្រាកដណាស់ថាគ្មានអ្នកណាអាចតាមរកគេឃើញងាយៗនោះទេ ដូចបទពិសោធន៌កន្លងមកដែលមានៈមិនស្តាប់បញ្ជាគេ។ តំបូងគេជ្រើសហាងនេះដោយសារតែឃើញបរិយាកាសស្ងប់ស្ងាត់ល្អ ហើយសុទ្ធតែភ្ញៀវប្រុស គេក៏មិនចាប់អារម្មណ៌អីព្រោះគិតថាធម្មតាកាហ្វេជាសំណព្វចិត្តមនុស្សប្រុសជាងមនុស្សស្រីដែលចូលចិត្តរបស់ផ្អែមៗស្រាប់ទៅហើយ ។ ណាមួយគេចង់សំរាកខួរក្បាលដោយស្ងប់ស្ងាត់ បើចូលហាងដែលមានមនុស្សស្រីច្រើន គេមុខជាមិនបានសំរាកនោះទេព្រោះត្រូវរំខាននិងក្រសែភ្នែកបោះស្ពានមកអោយមិនចេះមិនចេះហើយ ។ តាមរយៈបទពិសោធន៌ មុខមាត់រូបរាងដែលដូចតារាបង្ហាញម៉ូតច្រើនជាងពាណិជ្ជករនិងរសនិយមស្លៀកពាក់សង្ហារសមសួន រួមទាំងពត៌មានច្បាប់ចុងក្រោយដែលសរសឹរលើកទូលពីការបរិចាកទៅកុមារកំព្រាកាលពីអាទិត្យមុន ទើបមិនចំលែកដែល * ឆេសស្ទើកា ប្រ៊ូស * ជាមុខសញ្ញារបស់ស្រីៗ ហើយរិតតែមិនចំលែកដែលគេជ្រើសរើសហាងនេះដោយមិនស្ទាក់ស្ទើរ តែនោះជាគំនិតមុននេះ មុនពេលដែលស្រីអាសុីបង្ហាញខ្លួន ។
នាងបាត់ទៅក្រោយហាងមួយសន្ទុះ ចេញមកវិញដោយឯក
សណ្ថានបុគ្គលិក និងមើលទៅការតំរងជួររបស់ភ្ញៀវកំលោះៗ និងមិនកំលោះហើយគេអាចយល់មូលហេតុដែលហាងនេះសុទ្ធតែភ្ញៀវប្រុសហើយ មិនមែនកាហ្វេជាសំណព្វចិត្តមនុស្សប្រុស មិនមែនរសជាតិកាហ្វេហាងនេះដាច់គេ តែមកពីស្រីល្អិតនៅខោនធ័រហាងទៅវិញទេ។ គេដកក្រសែភ្នែកមកវិញលែងចាប់អារម្មណ៌ទៀតរហូតដល់លឺការសន្ទនាភ្ញៀវដែលនៅតុខាងក្រោយខ្នងគេនិយាយដ់បុគ្គលិកហាង ដែលជៀសមិនផុតពីស្រីស្បែកផ្កាឈូកនោះទេ ។ មិនមែនគេចាប់អារម្មណ៌នាង ហើយគេរិតតែមិនមែនមនុស្សគ្មានមាយាទលបស្តាប់រឿងគេដែរ តែដោយសារតុតូចដែលជិតគ្នាពេកទើបលឺការសន្ទនាគ្រប់យ៉ាងយ៉ាងច្បាស់ដូចគេនៅរួមវង់សន្ទនាដែរ។« អេ~~សំណាងដែលយើងមកដល់មុនគេទើបបានជួប
ខេធើរីណា លឿនមិនបាច់តំរង់ជួរយូរ » អ្នកនិយាយ និយាយដោយសំលេងអរកខិបកខុប ដល់ថ្នាក់ឆេសស្ទើកា ហួសចិត្តនិងអាគ្រាន់តែកុម្មង់កាហ្វេនិងបុគ្គលិកស្រីសោះវាធ្វើដូចជាណាស់ណា«មែនហើយ~~នេះយើងតាមជាងមួយខែហើយ មួយថ្ងៃៗផឹកតែកាហ្វេឡើងដេកលែងលក់ទៅហើយ នាងនៅតែមិនចាប់អារម្មណ៌ សើបរឿងនាងក៏មិនបានដឹងស្អី ជាស្រីអាសុីពិបាកញ៉ែរបែបនេះគ្រប់គ្នាឫអត់វើយ? » ម្នាក់ទៀតរអ៊ូដាក់មិត្តភក្តិ
«បើតាមបទពិសោធន៌យើងដែលមានសង្សារអាសុី ២ ៣នាក់រួចមកហើយ ដូចជាមិនពិបាកដូចម្នាក់នេះទេ ទោះវប្បធម៌មិនទូលាយដូចយើងតែក៏អូខេ » អ្នកមានសង្សារអាសុីអ៊ួតចេញទៅ ដែលឆេស្ទើកាក៏នៅតែស្តាប់ស្ងាត់ៗទាំងគេក៏មិនយល់ខ្លួនឯងដែរថាហេតុអីនៅតែស្តាប់មិនងើបចេញ? ទាំងដែលគេមិនចូលចិត្តស្តាប់រឿងមិនពាក់ព័ន្ធនិងខ្លួនឯង ឫជំនួញ
_______សួស្តីអ្នកដែលចូលអានរឿងនេះ...... ✌🏻
Admin ចង់ប្រាប់ថារឿងនេះជារឿងតំបូងបំផុតក្នុងឆាកជីវិតជាហ្សីអាតបស់យាយAdmin។ admin ទើបតែទៅគាស់ពីទូរស័ព្ទដ៏កញ្ចាស់ឃើញ ចឹងក៏យកមកផុសទៅ... ក្នុងរឿងនេះដោយសារជារឿងតា៎បូងបំផុត មុនរឿង Those kiddo stars និង when the devil call ur name.. ចឹងបើអ្នកដែលបានអានរឿង២នោះហើយមកអានរឿងនេះ.. អ្នករាល់គ្នាអាចមានអារម្មណ៌ថាការហៅ និងតួអង្គរៀងស្រដៀង និងអាចដូចខ្លះ ។ ដោយសាររឿង២នោះadmin បែកពីរឿងនេះដែលគិតថាបានបាត់ទៅហើយ..
ពីយាយ Admin 😬
YOU ARE READING
កំហុសអចេតនាដ៏មានតម្លៃរបស់ CEOទឹកកក
Romanceសេដ្ធីពាន់លានដូចជាគេ កើតមកជាមួយភាពទាំងព្រម... មិនថាជាវង្សត្រកូល ទ្រព្យសម្បត្តិ រូបសម្បត្តិ និងសមត្ថភាព... កំហុស ..បរាជ័យ..ភាពមិនសមបំណង ជាពាក្យដែលមិនធ្លាប់មានក្នុងវចនានុក្រមរបស់គេឡើយ... តែចាប់តាំងតែពីគេបានជួបនាង ...ត្រឹមតែមួយរាត្រីជីវិតដ៏ឥតខ្ចោះរបស...