Jimin's house 🏠 _______
«អ្នកម៉ាក់ កូនមកវិញហេីយ» រាងតូចដេីរចូលក្នុងផ្ទះភ្លាមទម្លាក់កាបូបចុះ ដាក់ខ្លួនផ្អែកលេីសាឡុង ហាក់ដូចអស់កម្លាំងក្រោយពេលចេញពីរៀន
«jiminie មកវិញហេីយហេសកូន កូនមេីលទៅដូចហត់ខ្លាំងណាស់ កូនឆាប់ឡេីងទៅផ្លាស់ខោអាវទៅណា អាងចុះមកញាំបាយទាំងអស់គ្នាព្រោះលោកប៉ាក៏ជិតមកពីធ្វេីការវិញដែរ» អ្នកស្រី Park ដាក់ខ្លួនអង្គុយជិតកូនប្រុសយកដៃអង្អែលក្បាលគេថ្នមៗ
«តោះ កូនទៅ»
«បាទ ម៉ាក់» រាងតូចក៏ដេីរសឹងតែអូសកាតាបទៅឡេីងទៅលេីបន្ទប់
Jimin's roomរាងតូចបេីកទ្វារចូលមកខាងក្នុងទាំងចិត្តល្ហល្ហាវ គេទាញទ្វារបិទមកវិញ ហេីយទម្លាក់កាបូបស្ពាយចុះលេីតុ ហេីយដាក់ខ្លួនលេីគ្រែភ្លាមទាំងនៅស្លៀកឯកសណ្ឋាននៅឡេីយ
រាងតូចភ្នែកសម្លឹងទៅជុំវិញបន្ទប់មិនចម្លែកទេដែលក្នុងបន្ទប់គេសុទ្ធតែដាក់តាំង បិទរូបថតJungkook នោះ រូបថតទាំងអស់សុទ្ធតែគេជាអ្នកលួចថត ជារូបថតមិនដឹងខ្លួនវារឹតតែទាក់ទាញ គេពិតជាសង្ហារៗខ្លាំងណាស់
គិតដល់ចំណុចនេះគេរឹតតែពិបាកចិត្តព្រោះអ្នកម្ខាងទៀតតែងតែមិនខ្វល់មិនរវល់ជាមួយគេ សូម្បីឱកាសនិយាយពីរ បីម៉ាត់ក៏គ្មាន មានសង្ឃឹមអីធ្វេីឲ្យគេស្រឡាញ់បាន
YOU ARE READING
និយមន័យស្នេហ៍ ❤️ 💕
Romanceរឿងរ៉ាវសេ្នហាតែម្ខាងរបស់មនុស្សម្នាក់ដែលតាមស្រឡាញ់ងប់ងល់នឹងគេតាំងពីនៅរៀនរហូតបានរៀបការជាមួយគ្នា តេីចុងក្រោយសេ្នហាមួយនេះនឹងទៅជាយ៉ាងណា? តេីជីមីនអាចផ្ដល់នូវនិយមន័យមួយដ៏ល្អឥតខ្ចោះសម្រាប់សេហ្នាជុងហ្គុកបានទេ? Jeon Jungkook & Park Jimin Admin: mo🦋