ថ្ងៃនេះក៏ដល់ពេលដែលជុងហ្គុកត្រូវចុះហាត់ការងារក្នុងក្រុមហ៊ុនលោកជុនតែម្ដងព្រោះគេគង់តែក្លាយជាម្ចាស់ក្រុមហ៊ុននេះនៅថ្ងៃអនាគតដដែលបានមកហាត់ការនៅទីនេះវាងាយស្រួលតែម្ដងព្រោះគេបានយល់ដឹងនិងស្គាល់ពីបុគ្គលិកនៅទីនោះស្រាប់
ចំណែកឯជីមីនក៏ដល់ពេលដែលគេត្រូវចូលរៀនហេីយពេលនេះគេរៀនចប់ឆ្នាំទីបីចូលឆ្នាំទីបួនហេីយព្រោះគេរៀនក្រោមជុងហ្គុកមួយឆ្នាំប៉ុណ្ណោះ
Seoul University
Rolls Royce ពណ៍ខ្មៅស៊េរីចុងក្រោយមួយគ្រឿងឈប់នៅមុខសាលាជីមីនលោទៅថេីបថ្ពាល់ប្ដីមួយខ្សឺតមុននឹងបេីកទ្វារចេញពីឡាន
«សឺត~ប្រឹងធ្វេីការណា»
«អូនដូចគ្នាខំរៀនណា~»
«អឹម~បាយៗ» រាងតូចលេីកដៃបាយដាក់គេជុងហ្គុកអេីតកញញឹមពីក្នុងឡានមុននឹងបេីកឡានចេញទៅតាមពិតគេមិនចង់ជិះឡានទំនេីបបែបនេះទៅក្រុមហ៊ុនឡេីយព្រោះគេនៅហាត់ការនៅឡេីយវាដូចជាសំញែងពេកមិនសូវសមប៉ុន្ដែគេមិនអាចឲ្យជីមីនជិះតាក់ស៊ីបានទេព្រោះផ្ទះពួកគេក៏រាងឆ្ងាយពីសាលាហេីយរាងតូចនៅមិនទាន់មានបណ័្ណបេីកបរ ម្យ៉ាងនេះជាកាដូឪពុកម្ដាយក្មេកផងបេីមិនជិះទុកចោលវាមិនសម
គ្រាន់តែដេីរចូលមកដល់ក្នុងថ្នាក់ជីមីនត្រូវបានមិត្តរួមថ្នាក់សួរពិសេសមិត្តភក្តិស្រីៗតែម្ដង
«ហួយ~ជីមីនហា~យ៉ាងម៉េចដែរអាម្មណ៍រៀបការហេីយថ្មីថ្មោង?»
« ហេីយប្ដីឯងយ៉ាងម៉េចដែរគាត់ល្អនឹងឯងអត់?ហេីយចុះពួកឯងបាន..អ៊័រ..បាន..នេះនោះនៅ?»
«ហេីយមានអារម្មណ៍ម៉េចដែរហា~»
«អ៊ូយពួកឯងសួរមួយៗបានទេ យេីងមិនមែនជនសង្ស័យឲ្យពួកឯងសួរចម្លេីយទេ» រាងតូចរុញពួកគេចេញព្រោះមករោមសួរជំរឹតច្រេីនពេក
«គឺធម្មតាៗទេ» ជីមីននិយាយមួយៗ
«ហេីយចុះពួកឯងផ្សំដំណេកនៅ?» មិត្តភក្តិប្រុសម្នាក់អាចថាជាមិត្តស្និទ្ធស្នាលនឹងជីមីនហេីយថេយ៉ុងដែរក៏ឱនមកសួរខ្សឹបៗ គ្រាន់តែឮមិត្តសួរចឹងរាងតូចខ្ជឹបមាត់ទប់ស្នាមញញឹមអៀន ឯមិត្តផ្សេងទៀតខំផ្អៀងត្រចៀកមកស្ដាប់ និយាយទៅមិត្តភក្តិអ្នកណាក៏ដូចអ្នកណាដែរនិយាយពីចង់ដឹងរឿងគេពិសេសរឿងមិត្តខ្លួនឯងនឹងម៉ង
«ហេីយរឿងចឹងក៏ឯងសួរដែរ~ម៉ាអាទិត្យហេីយដែរអត់ហា~» ថេដេីរមកពីក្រោយទះក្បាលមិត្តគេផាច់
«មែនហេសជីមីនមែនហេស~»រាងតូចមិនឆ្លេីយតែងក់ក្បាលតិចៗហេីយគេក៏ខ្ទប់មុខនឹងកាតាបរៀន
«យេីងបានគិតទុកហេីយថាពួកឯងប្រាកដជាសួររឿងហ្នឹង ហ៊េីយ~ពួកឯងមិនទុកមុខឲ្យយេីងសោះហេីយ»
«មកពីពួកយេីងវាចង់ដឹង»
«ចាំមេីលដល់វេនពួកឯងវិញចុះ» ជីមីនងេីបមុខមកបវិញហេីយចង្អុលទៅពួកគេ ពួកក៏ធ្វេីមិនខ្វល់ហេីយដេីរទៅអង្គុយតុវិញរៀងខ្លួន ឯជីមីនខ្ទប់មុខនឹងតុទៀតព្រោះខ្មាសមមិត្តភក្តិ
(គិតមេីលទៅថាយេីងរៀបការហេីយតែយេីងក៏កំពុងនៅរៀននៅឡេីយ)
______Skip_____
YOU ARE READING
និយមន័យស្នេហ៍ ❤️ 💕
Romanceរឿងរ៉ាវសេ្នហាតែម្ខាងរបស់មនុស្សម្នាក់ដែលតាមស្រឡាញ់ងប់ងល់នឹងគេតាំងពីនៅរៀនរហូតបានរៀបការជាមួយគ្នា តេីចុងក្រោយសេ្នហាមួយនេះនឹងទៅជាយ៉ាងណា? តេីជីមីនអាចផ្ដល់នូវនិយមន័យមួយដ៏ល្អឥតខ្ចោះសម្រាប់សេហ្នាជុងហ្គុកបានទេ? Jeon Jungkook & Park Jimin Admin: mo🦋