Part13:ដឹងត្រឹមថាពេញចិត្ត

463 73 11
                                    

មួយសប្តាហ៍ក្រោយ____________

ព្រឹកឡេីងនៅសកលវិទ្យាល័យ
នៅក្នុងថ្នាក់រៀនជីមីនលោកគ្រូកំពុងតែបង្រៀនសុខៗក៏ស្រាប់តែលោកគ្រូឆ្នាំទី៤ដេីរចូលមកសិស្សទាំងអស់ក៏នាំគ្នាក្រោកឈរឱនគោរព
«បាទ~អគុណប្អូនៗទាំងអស់គ្នានាំគ្នាអង្គុយចុះៗ» លោកគ្រូដេីរចូលមកទាំងទឹកមុខញញឹមហេីយដាក់ដៃឲ្យកូនសិស្សទាំងអស់អង្គុយចុះ
«លោកគ្រូមកថ្ងៃនេះគឺមានដំណឹងល្អមកប្រាប់, ដូចពួកយេីងដឹងហេីយថាថ្នាក់សិស្សច្បងពួកយេីងទេីបតែប្រឡងបញ្ចប់ហេីយនៅពេលថ្មីៗនេះ លោកគ្រូអ្នកគ្រូនិងលោកនាយកក៏បានប្រជុំគ្នាទាក់ទងនឹងការដេីរកម្សាន្តវិសម្សកាលដេីម្បីបង្កេីតអនុស្សាវរីយ៍ជាមួយសិស្សច្បងក៏ដូចជាជប់លៀងបញ្ចប់ការសិក្សាឲ្យពួកគេផងដែរ តេីប្អូនៗគិតយ៉ាងម៉េចដែរ?»
«រឿងដេីរលេងខ្ញុំប្រាកដជាទៅហេីយលោកគ្រូ អ៊័រ~តែពួកយេីងទៅទីណាដែរ?»
«អ~គឺប្រហែលជាទៅមាត់សមុទ្រ»
«យេ~» សិស្សទាំងនាំគ្នាទះដៃ ខ្លះក៏ឱបគ្នា
«ចឹងសម្រេចថាពួកយេីងទៅទាំងអស់គ្នា»
«បាទ~ចាស» សិស្សទាំងអស់ក្នុងថ្នាក់ឆ្លេីយឡេីងព្រមគ្នា
«ល្អ~ចឹងប្រធានថ្នាក់ជួយចាត់ចែងឲ្យលោកគ្រូផង»
«បាទ~លោគ្រូ»
លោកគ្រូក៏ចេញទៅវិញហេីយក៏ដល់ម៉ោងចេញសម្រាកល្មម
«ចឹងពួកយេីងអាចសម្រាកបាន» លោកគ្រូបង្រៀនក៏រៀបចំសម្ភារៈសិស្សទាំងអស់ក៏ក្រោកឈរគោរពគ្រាន់តែលោកគ្រូចេញទៅផុតម្នាក់ៗរត់មករកតុប្រធានថ្នាក់ដេីម្បីកត់ឈ្មោះ
ហេីយដឹងប្រធានថ្នាក់នឹងអ្នកណាគេអត់?
គឺថេយ៉ុងអ្នកទាំងអស់គ្នានឹងឯង🤣គេប្រធានចឹងសោះចឹងបានខ្មឺតម៉េស
«មួយៗទៅមេីលពួកឯងធ្វេីដូចមិនដែលបានទៅដេីរលេង»
«អ្នកណាមាត់ឮទៀតយ៉ាត់អញលែងកត់ឲ្យ»ថេស្ដីឲ្យពួកគេម្នាក់ៗស្ងាត់មាត់ជ្រាប
តិចមានអ្នកឆ្ងល់ថាបេីទៅសិស្សទាំងអស់គ្នាចឹងមិនច្រេីនរាប់រយនាក់ហេីយ គេទៅតែសិស្សច្បងសិស្សប្អូនមុខជំនាញគេទេ អ្នករៀនផ្នែកផ្សេងអត់ពាក់ព័ន្ធ
ចឹងគិតទៅប្រហែល៣ ៤ ឡានអីទេព្រោះក៏មានអ្នកអត់ទៅដែរ
——————-
ពេលចេញពីរៀនវិញជីមីនក៏ខលទៅជុងហ្គុក
«អាឡូ~»
«អាឡូ~»
«បងនៅណា?»
«កំពុងនៅសាលា»
«ម៉េចក៏ថ្នាក់បងមានរៀបចំកម្មវិធីអត់ប្រាប់ខ្ញុំចឹង»
«ខ្ញុំក៏មិនដឹងដូចគ្នា លោកគ្រូក៏ទេីបតែប្រាប់ដូចគ្នា»
«អ~~»
«ចុះឯងទៅអត់?»
«ខ្ញុំមិនទាន់ដឹងទេចាំសួរអ្នកម៉ាក់សិន»
«នេះឯងធំហេីយនៅចាំបាច់សុំម៉ាក់ទៀត»
«ទោះមិនសុំក៏យេីងគួរប្រាប់គាត់ដែរ»
«ចំពោះយេីងទោះប្រាប់ឬមិនប្រាប់ក៏ដូចតែគ្នាលោកប៉ាមិនខ្វល់ស្រាប់ហេីយ»
«បងកុំចឹងអី~ខ្ញំគិតថាលោកពូស្រឡាញ់បងណាស់បងជាកូនប្រុសតែម្នាក់គត់របស់គាត់រឿងអីគាត់មិនស្រឡាញ់បងនោះគាត់ក៏គ្មានអ្នកណាក្រៅពីបងស្រាប់ហេីយ»
«ពូកែនិយាយណាស់ឯងនេះ»
«ហិៗ😁»
«តែឯងត្រូវតែទៅ~»
«ហេតុអី? ចុះបេីខ្ញំអត់ទៅ?»
«អត់ទៅខ្ញំខឹងហេីយ»
«អូៗ~ខ្ញំនិយាយលេងតេី,ជប់លៀងពួកសិស្សច្បងរឿងអីខ្ញុំមិនទៅនោះ»
«ត្រឹមសិស្សច្បងទេមែនទេ?»
«ចុះខ្ញុំនិយាយខុសត្រង់ណា?»
«អ្នកផ្សេងគឺសិស្សច្បង~តែខ្ញំជាគូដណ្ដឹង» (ឲ្យដឹងផងទៅ😂)
ជុងហ្គុកនិយាយហេីយធ្វេីឲ្យអ្នកម្ខាងទៀតញញឹមអៀន
«បានហេីយ~ឈប់និយាយមួយបងហេីយប៉ុណ្ណឹងចុះ»
«ទឺតៗ~»
«ហ៊ឹស~បិទបាត់! ចេះអៀនទៅកេីត»ជុងហ្គុកដាក់ទូរសព្ទ័ចុះហេីយញញឹមម្នាក់ឯង
«ណែ~ជុងហ្គុកឯងនៅឈរញញឹមស្អីកៀននឹងឆាប់មកជួយគ្នាឯណែស» យ៉ុនហ្គីស្រែកហៅជុងហ្គុកឲ្យមកជួយរៀបចំថ្នាក់រៀន
ជុងហ្គុកក៏ដេីរមកជួយលេីករបស់យ៉ុនហ្គី
«អ~ភ្លេចថាគេត្រេកអរខ្លាំងដែលបានសិស្សប្អូនចូលរួមដែរ»
«ឯងនិយាយអី?» ជុងហ្គុកនិយាយធ្វេីជាអត់ដឹងរឿង
«កុំមកធ្វេីពេី, ចុះអ្នកណាជាអ្នកចេញគំនិតឲ្យនាំសិស្សប្អូនទៅជាមួយពេលលោកគ្រូសួរនោះ»
«ហ៊េីយ~ប្រហែលចង់ឲ្យគេទៅជាមួយខ្លាំងហេីយទេីបសុំលោកគ្រូទាល់តែព្រមបែបនេះ» យ៉ុនហ្គីនិយាយបន្ត
«ឯង~មិនប្រកែកមួយឯងទេ~យេីងទៅមុនហេីយ»
យ៉ុនហ្គីបានត្រឹមនៅឈរសេីចពេលជុងហ្គុកចេញទៅបាត់
______Jimin's 🏠
ពេលយប់_______
«អ្នកម៉ាក់កូនមានរឿងចង់ប្រាប់»
«រឿងអីកូន»
ឆ្លៀតពេលអ្នកម៉ាក់ជីមីនចូលមកយកទឹកដោះឲ្យគេជីមីនក៏និយាយរឿងដេីរលេងប្រាប់ម៉ាក់គេ
«គឺនៅសាលាមានកម្មវិធីជប់លៀងសម្រាប់ពួកសិស្សច្បងណាម៉ាក់តេីកូនអាចទៅបានអត់?»
«ទៅបានតេីកូន, អេ~តែមិញកូនថាសិស្សច្បងចឹងគឺមានជុងហ្គុកដែរមែនទេកូន?»
«ត្រូវហេីយម៉ាក់គឺគាត់ទេីបតែប្រឡងបញ្ចប់ហេីយចឹងខាងសាលាក៏រៀបចំឲ្យមានការជប់លៀងគឺការដេីរកម្សាន្តនៅសមុទ្រណាម៉ាក់»
«ចឹងល្អហេីយកូន~ហេីយទៅប៉ុន្មានថ្ងៃ?»
«គឺ៣ថ្ងៃណាម៉ាក់»
«ហេីយទៅថ្ងៃណាដែរ?»
«គឺអាទិត្យក្រោយម៉ាក់»
«អឹម~ទៅៗម៉ាក់អនុញ្ញាត»
«អគុណអ្នកម៉ាក់~ សឺតស្រឡាញ់ម៉ាក់ជាងគេ»ជីមីនចូលទៅឱបម៉ាក់គេហេីយថេីបគាត់មួយខ្សឺត
«កូននេះ,ចឹងម៉ាក់ទៅវិញហេីយ»
«រាត្រីសួរស្ដីអ្នកម៉ាក់»
ងាកមកជុងហ្គុកវិញ
ពេលនេះគេកំពុងដេីរចូលទៅបន្ទប់ធ្វេីការប៉ាគេដេីម្បីប្រាប់រឿងនៅសាលា
«ប៉ា~»ជុងហ្គុកដេីរចូលទៅឃេីញប៉ាគេកំពុងធ្វេីការមុខកុំព្យូទ័រដៃវាយកុំព្យូទ័រញ៉ាប់ឆ្មេ
«អា~ជុងកូនមានការអីហេស» លោកជុនបញ្ឈប់ការងារហេីយងាកមកនិយាយជាមួយកូនប្រុស
«គឺខ្ញំជិតបញ្ចប់ការសិក្សាហេីយ ខាងសាលាក៏មានកម្មវិធីជប់លៀង ពួកយេីងទៅដេីរលេងសមុទ្របីថ្ងៃ»
«ល្អណាស់ កូនទៅបានប៉ាអនុញ្ញត»លោកជុនញញឹមតបទៅកូនប្រុស
«អឹម~ចឹងខ្ញំទៅវិញហេីយប៉ាក៏ឆាប់ចូលសម្រាន្តទៅ»
«ឈប់សិន~»ជុងហ្គុករៀបដេីរចេញតែលោកជុនឃាត់
«បាទ~»ជុងហ្គុកក៏ឈប់ហេីយងាកមេីលប៉ាគេវិញ
«ជុងហ្គុកកូនអង្គុយចុះសិនមក»
រាងក្រាស់ក៏ដាក់ខ្លួនអង្គុយលេីកៅអី
«ប៉ាបានគិតហេីយថាពេលកូនរៀនចប់ប៉ានឹងប្រគល់ក្រុមហ៊ុនប៉ាឲ្យកូនកាន់កាប់ព្រោះប៉ាចាស់ណាស់ហេីយប៉ាគិតចង់សម្រាកខ្លះ»
«រឿងនេះប៉ាទុកចិត្តចុះ ខ្ញំនឹងធ្វេីឲ្យបានល្អ»
«អឹម~ល្អណាស់កូនប្រុស»
«អ~ហេីយរឿងមួយទៀតរឿងរៀបការរបស់ឯងប៉ានឹងរៀបចំបីខែបន្ទាប់ពីឯងរៀនចប់»
«រឿងនេះស្រេចតែលោកប៉ាចុះ ចឹងខ្ញុំទៅវិញហេីយ»
ជុងហ្គុកក៏ដេីរចេញមកបន្ទប់វិញហេីយទាញទូរសព្ទ័មកមេីលក៏ឃេីញសាជីមីនផ្ញេីមក
ជុងហ្គុកក៏ញញឹមហេីយអូសចូលមេីល

«បងគេងនៅ?»ជុងហ្គុកក៏តបទៅវិញ
«នៅទេ ចុះឯង?»
«នៅដូចគ្នា ការងារផ្ទះច្រេីនណាស់ខ្ញុំធ្វេីអត់ទាន់ហេីយផង»
«កុំប្រឹងខ្លាំងពេក ទុកធ្វេីព្រឹកខ្លះទៅ»
«ដឹងហៃ😒»Jm
«😂😂»jk
«បងសេីចអី?»jm
«អត់មានអីទេ»jk
«អ្នកម៉ាក់យល់ព្រមហេីយ»Jm
«ល្អណាស់ចឹង»jk
«ចង់ឲ្យខ្ញុំទៅម្លឹងផង»Jm
«កុំចេះតែថា»jk
«បេីចឹងមែន, បងឆាប់សារភាពទៅ»Jm
«បានៗសារភាពក៏បាន»jk
«😆😆😆»Jm
«ខូចណាស់»jk
«ខូចយូរហេីយ»Jm
«មិនដែរដឹងថាឯងមានចរិកគួរឲ្យស្រឡាញ់ចឹងសោះ»jk
«ចឹងម៉េចនឹងអាចឲ្យពូជុនពេញចិត្តបាន😛»Jm
«ហឹស~»jk
«ហឹស~អី?»jm
«ព្រោះខ្ញុំក៏ពេញចិត្ត»jk
«ចឹងបានន័យថាស្រឡាញ់គេហេីយមែន?»Jm
«នៅទេ»jk
«ហាក~😢😢»Jm
«😁😁😁»jk
«ចុះពេញចិត្តបានប៉ុន្មានភាគរយហេីយ?»jm
«យកចម្លេីយពិត?»jk
«អឹម~សុំអាពិត🙃»Jm
«20%»jk
«តិចម៉េស? សុំច្រេីនជាងនឹងតិចមក»Jm
«និយាយលេងប៉ុណ្ណោះ»jk
«ចឹងប៉ុន្មានទៅចង់ដឹង»Jm
«ខ្ញុំក៏មិនដឹងដូចគ្នាដឹងត្រឹមថាពេញចិត្តឯងកាន់តែខ្លាំងឡេីងពីមួយថ្ងៃទៅមួយថ្ងៃ»jk
«☺️☺️☺️☺️»Jm
«ពេញចិត្តណាស់ហេីយមេីលទៅ?»jk
«ពេញចិត្តណាស់🥰»Jm
«បានហេីយចឹង ឆាប់ចូលគេងទៅgoodnight 💤 »jk
«goodnight 😘»Jm
____________
ម៉េចហេីយអ្នកsingle គ្នាយេីងប្រាប់ពីអារម្មណ៍តិចមេីល
Mo🦋

និយមន័យស្នេហ៍ ❤️ 💕Where stories live. Discover now