Part14:គម្រោងការ

407 64 10
                                    

ថ្ងៃទៅលេងមាត់សមុទ្រ
ពេលនេះសិស្សៗទាំងអស់បានមកជួបជុំគ្នាអស់ហេីយដោយឡានសិសស្សប្អូនផ្សេងសិស្សច្បងផ្សេងហេីយទាំងអស់គឺបីឡាន
ជីមីនឡេីងជិះឡានក្រុងជាមួយថេឯសិស្សផ្សេងទៀតក៏ជិះមានគូគ្រប់គ្នា
នៅពេលកំពុងធ្វេីដំណេីរលេីដងផ្លូវជីមីនក៏ដកទូរសព្ទ័មកឆាតទៅជុងហ្គុក
«ពេលនេះបងជិះឡានមួយណា?»
«គឺឡានក្រោយឯងនឹង!»
«អ~~»
«ចង់ជិះជាមួយគ្នាមែនទេ?»
«អត់ទេ~»
«😄😄»
«បងអង្គុយជាមួយនាក់ណា?»
«ឯងថាទៅមេីល»
«បងយ៉ុនហ្គីមែនទេ?»
«អឹម~»
«ស្មានតែអង្គុយជាមួយស្រីមែន?»
«មិនទៀងដែរសិស្សច្បងស្រីស្អាតៗសឹងអី»
«ថីប្រចណ្ឌ័»
«ប្រចណ្ឌ័! ចុះយ៉ាងម៉េច អ្នកណមិនប្រចណ្ឌ័ហួងហែងមនុស្សដែលខ្លួនឯងស្រឡាញ់នោះ😤»
«ឯងក៏កំប្លែងដែរតេី😂»
«មិនបានកំប្លែងជាមួយទេ😡»
រាងតូចចាំមួយសន្ទុះគេក៏លែងតប
«ហ៊ឹស~ជូន ជុងហ្គុកបងចាំមេីលចុះ»និយាយរួចជីមីនក៏ចុចបេីកចម្រៀងស្ដាប់រួចគេងបាត់
ពេលនេះពួកគេក៏មកដល់កន្លែងស្នាក់នៅវាជារីសតមាត់សមុទ្រមួយកន្លែងហេីយការរចនាស្អាតមែនទែនហេីយរីសតនេះផងដែរជារបស់ប៉ាម៉ាក់សិស្សច្បងម្នាក់ដែរគ្រួសារគាត់មានមែនទែនហេីយក៏ជាម្ចាស់រីសតរាប់រយកន្លែងក្នុងប្រទេសកូរ៉េនេះផងដែរហេីយចំណាយការស្នាក់នៅគឺគាត់ហ្រ្វីឲ្យតែម្ដង
សិស្សគ្រប់គ្នាចុះពីលេីឡានហេីយក៏ប្រមូលឥវ៉ឆន់រៀងៗខ្លួនចេញមកក្រៅហេីយស្ដាប់គ្រូណែនាំ
«តោះចឹងពួកយេីងមកជុំគ្នាអស់ហេីយ»
«បាទ ចាស» សិស្សទាំងអស់នាំគ្នាឆ្លេីយ
«ចឹងជាដំបូងក៏លោកគ្រូជំនួសមុខឲ្យកូនសិស្សទាំងអស់គ្នាអគុណទៅសិស្សច្បងយេីងម្នាក់គាត់ជាកូនម្ចាស់រីសតនៅទីនេះហេីយរាល់ការចំណាយស្នាក់នៅហូបចុកគឺគាត់ហ្រ្វីឲ្យពួកយេីងទាំងអស់»
«យេ~~» សិស្សទាំងអស់នាំគ្នាស្រែកហ៊ោនិងទះដៃឲ្យ
«មិនអីទេ យូៗម្ដងនាំគ្នាតាមសប្បាយចុះ» ហេីយកូនមហាសេដ្ឋីនិងគឺលោកមីន យ៉ុនហ្គីយេីងនេះឯង
«បានៗ~ បេីចឹងពួកយេីងនាំគ្នាទៅរកបន្ទប់ស្នាក់រៀងៗខ្លួនចុះ»
សិស្សទាំងអស់ក៏អូសវ៉ាលីដែរទៅកន្លែងreceptionist យកសោបន្ទប់រួចហេីយក៏ឡេីងទៅបន្ទប់រៀងៗខ្លួន
ថេយ៉ុងនិងជីមីនបានបន្ទប់លេខ15ឯជុងហ្គុកនិងយ៉ុនហ្គីបានបន្ទប់លេខ24ដែលនៅទល់មុខគ្នា
«ជីមីនឃេីញជុងហ្គុកដេីរតាមពីក្រោយគេមិនមេីលមុខហេីយក៏មនសួរនាំព្រោះនៅងមិនទាន់បាត់»
មកដល់មុខបន្ទប់រៀងខ្លួនស្រាប់តែថេយ៉ុងប្រទះឃេីញថាអ្នកទល់មុខបន្ទប់គេគឺជាគូដណ្ដឹងជីមីននិងប្រុសស្លេកសោះ
«អូ~ គាប់ជួនមែននេះពួកយេីងនៅបន្ទប់ទល់មុខគ្នាតេី»ថេដេីរមកដល់មុខបន្ទប់ក៏ងាកទៅឃេីញពួកគេក៏សួរ
«មិនមែនគាប់ជួនស្អីទេ គឺមានអ្នកខ្លះវាចង់រកបន្ទប់ដែរនៅជិត~អឹម» មិនឲ្យយូនហ្គីនិយាយចប់សាច់រឿងជុងហ្គុកយកដៃមកខ្ទប់មាត់គេភ្លាមឲ្យទាញគេចូលបន្ទប់បាត់ធ្វេីឲ្យយ៉ុនហ្គីទះដៃគេផាច់ៗឲ្យលែងឯរាងតូច២នាក់នេះវិញបានត្រឹមសេីចហេីយបេីកទ្វាចូលបន្ទប់ខ្លួនបាត់អស់ទៅ
«អឹម~អឹម~ ហេីយឯងមកខ្ទប់មាត់យេីងធ្វេីអី»ចូលដល់បន្ទប់យ៉ុនហ្គីចាប់ផ្ដេីមសួរ
«ឯងប្រុងនិយាយអីមិញ» ជុងហ្គុកសួរពេលទាញគេចូលបន្ទប់បានសម្រេច
«ក្រែងឯងមិនចឹងឲ្យយេីងយកលេខបន្ទប់ណាឲ្យបានទល់មុខបន្ទប់គូដណ្ដឹងឯង?»
«អេី~ គឺយេីងនិយាយចឹងមែនតែឯងក៏មិនអាចនិយាយប្រាប់គេចឹងដែរ»មាត់រឹង*
«ណែ~ អាជុងហា មេីលទៅឯងចាប់ចិត្តលេីគេហេីយមែនអត់? ប្រាប់យេីងមេី»
«យេីងមិនដឹងទេ»
«ស្អីហា~មិនប្រាប់ក៏យេីងដឹងដែរ» យ៉ុនហ្គីនិាយហេីយដាក់ខ្លួនដេកលេីពូករួចកឰសំងំគេងលក់បាត់
ឯជុងហ្គុកនៅឈគិតមួយសន្ទុះរួវក៏ចូលទៅងូតទឹកបាត់
ពេលនេះដល់ម៉ោងអាហារថ្ងៃត្រងើសិស្សទាំងអស់គ្នាបានចុះមកញាំអាហារព្រមៗគ្នាគឺថាថ្លៃចំណាយគឺមិនបាច់ខ្វល់
ថេយ៉ុងក្រឡេកឃេីញជុងហ្គុកក៏អូសដៃជីមីនទៅអង្គុយតុជាមួយគេធ្វេីឲ្យរាងតូចពិបាកធ្វេីខ្លួនមែនទែន
ហេីយម្នាក់ៗក៏ស្ងាត់អត់និយាយរកគ្នា
«សិស្សច្បងតោះទៅទិញទឹក២នាក់» ថេកេះយ៉ុនហ្គីឲ្យទៅក្រៅពីរនាក់ខ្លួនទុកឱកាសឲ្យពួកគេបាននិយាយគ្នាក្រែងលោអ្នកផ្សេងនៅជិតគេអៀន
យ៉ុនហ្គីអត់ដឹងអីនៅអង្គុយឡេឡឺថេយ៉ុងក៏ចូលទៅគ្រាកកអូសចេញទៅ
«ថេ~យេីងទៅ អេយេីងទៅដែរ~ អេឈប់»
រាងតូចបានត្រឹមហេីបមាត់រកសុំទៅដែរតែគេចេញយ៉ាងលឿនទៅបាត់ពេលងាកមកវិញក៏ឃេីញជុងហ្គុកសម្លក់មុខ
«ម៉េចធ្វេីមុខចឹង?»
«ព្រមនិយាយរកខ្ញុំហេីយហេស» ជុងហ្គុកតបទាំងរក្សាទឹកមុខដដែល
«បងនិយាយអី?»
«ម៉េចក៏ឯងគេចមុខពីខ្ញុំ?»
«គឺមកពីបងតេី?»
«ខ្ញុំយ៉ាងម៉េច?»
«បងកុហកខ្ញុំថាអង្គុយជិតស្រី ពេលនោះខ្ញុំប្រចណ្ឌ័បងដឹងទេ?»
«ហឹសៗ~~» ជុងហ្គុកឮហេីយសេីចព្រោះរាងតូចអៀនច្រេីនតែចូលចិត្តនិយាយត្រង់ៗចំណុចនេះក៏ធ្វេីឲ្យគេពេញចិត្តនឹងរាងតូចដែរ
«បងសេីចអី?» ពេលឃេីញគេសេីចចឹងរាងតូចរឹតតែខឹង
«គឺ..ពេលឯងប្រចណ្ឌ័គឺគួរឲ្យស្រឡាញ់តេី»
«បង..បង.. ហ៊េីយ~» រាងតូចអស់ពាក្យនិយាយហេីយក៏ធ្វេីមុខក្រម៉ូវដាក់គេហេីយទម្លាក់ស្លាបព្រាចុះឈប់ញាំបាយ
«អូៗ~កុំខឹងអី ខ្ញុំនិយាយញោះឯងតេី» ជុងហ្គុកនិយាយលួងវិញតែគេនៅមិនរវល់
«ហា~មាត់ខ្ញុំបញ្ចុក» រាងក្រាស់ទាញស្លាបព្រាដួសបាយតម្រង់មាត់គេរាងតូចក៏ភ្ញាក់មិនស្ទេីរ
«បងធ្វេីអីនឹង?»រាងតូចថាឲ្យពេលឃេីញសិស្សៗមេីលមកគេគ្រប់គ្នា
«ក៏ឯងមិនញាំបាយនឹងហេីយទេីបខ្ញុំបញ្ចុក»
«មិនបាច់ទេៗ ខ្ញុំញាំខ្លួនឯងបាន» ទាល់តែចឹងយ៉ាប់ណាស់អាស្រីមីន
ជុងហ្គុកក៏សេីចហេីយហុចស្លាបព្រាឲ្យគេវិញ
ងាកមកពីរនាក់នេះចេញទៅទិញការ៉េមហេីយមកអង្គុយចោងហោងញាំមុខហាងគេធ្វេីមិនដឹង
«ណែ~ហេីយឯងទាញយេីងមកចឹង យេីងអត់ទាន់បាយញាំបាយផងហេីយឲ្យមកស៊ីការ៉េមទៀត»
«បងកុំរអ៊ូមេីល ខ្ញុំធ្វេីនេះក៏ដេីម្បីមិត្តភក្តិដែរ» ថេយ៉ុងតប
«ហ៊េីយ~ឯងថាមេីលពីរនាក់នឹងអាចជោគជ័យអត់?»
«រឿងអីថាអត់ ជុងហ្គុកមិត្តភក្តិបងប្រាកដជាស្រឡាញ់មិត្តខ្ញុំងេីបក្បាលមិនរួចទេចាំមេីលទៅ»
«ឯងប្រាកដម្ល៉េះ!» យ៉ុនហ្គីសួរឌឺទៅវិញ
«បងចង់មេីលការពិសោធន៍មួយអត់?»
«ឯងមានគម្រោងអីហេស?» យ៉ុនហ្គីសួរឯថេក៏ញញឹមបែបជឿជាក់
_____________________
ភាគក្រោយត្រៀម តែអត់ដឹងត្រៀមអីទេ😂
Mo🦋

និយមន័យស្នេហ៍ ❤️ 💕Where stories live. Discover now