ក្រោយត្រឡប់ពីដេីរលេងមួយរយៈទំនាក់ទំនងពួកគេទាំងពីរកាន់តែល្អប្រសេីរឡេីងពីមួយថ្ងៃទៅមួយថ្ងៃ
«ជីមីនហា~»
«បាទម៉ាក់~» រាងតូចឮសម្លេងម៉ាក់ហៅពីក្រៅក៏ចេញទៅមេីល
«មកនេះមេី ម៉ាក់មានរបស់ឲ្យមេីល»
«បាទ~»
«អង្គុយចុះសិនទៅ»
«វ៉ោវម៉ាក់~ នេះសុទ្ធតែជាគ្រឿងពេជ្រម៉ាក់តេី»
«អឹម~ ម៉ាក់ចង់ឲ្យកូនជួយរេីសឈុតពេជ្រឲ្យម៉ាក់ពាក់ក្នុងថៃ្ងពិសេសរបស់កូន»
«ម៉ាក់~ នៅយូរថ្ងៃទៀតឯណោះ»
«កូនចម្កួត~ យូរអីគឺខែក្រោយនេះហេីយម៉ាក់ណាត្រូវត្រៀមអ្វីៗទុកមុនឲ្យបានគ្រប់សព្វ»
«បាទ~»
«ហេីយចុះកូនបានទៅេរីសឈុតនៅ?»
«គឺ..គឺនៅទេម៉ាក់»
«ស្លាប់ហេីយ~ នៅមិនទាន់នាំគ្នាទៅរេីសទៀត ប្ដីកូននេះយ៉ាប់មែន ចាំឲ្យដល់ថ្ងៃរៀបការតែម្ដងឬយ៉ាងម៉េច!»
«ម៉ាក់~~ ពួកយេីងមិនទាន់រៀបការទេ»
«យ៉ាងម៉េចមុននឹងក្រោយគេនឹងក្លាយជាប្ដីកូនដដែលនឹងហៅឲ្យហេីយវាគ្មានទាស់ខុសអីទេ»
រាងតូចអង្គុយពេបម៉ាត់ដាក់ម៉ាក់គេនិយាយឆៅៗចឹងដឹងគេអៀនអត់
«មិនបានទេត្រូវខលទៅជុងហ្គុកទៅប្រញ៉ាប់នាំគ្នាទៅរេីសឈុតរៀបការ និងចាត់ចែងរឿងរៀបចំកន្លែងរៀបពិធីជាប្រញ៉ាប់» អ្នកស្រីផាកដេញជីមីនឲ្យប្រញ៉ាប់ទៅ
«ក្មេងៗយ៉ាប់ពិតមែន» ម៉ាក់ជីមីនអង្គុយក្រវីក្បាលបេីកាលជំនាន់គាត់វិញត្រៀមខ្លួនតាំងពីភ្ជាប់ពាក្យហស
_____________________
«អាឡូ~ បងទំនេរដែរទេ»
«ទំនេរតេី~ អូនមានការអីមែនទេ?»
«គឺម៉ាក់ឲ្យពួកយេីងទៅរេីសឈុតរៀបការ ហេីយក៏ចាត់ចែងកន្លែងរៀបពិធី»
«អឹម~ បងក៏រៀបនឹងខលទៅសួរពីរឿងនេះដែរ»
«ពិតមែនហេស~»
«អឹម~ ចឹងបន្តិចទៀតបងទៅយក»
«ok»
ពេលនិយាយរួចជីមីនប្រញ៉ាប់ចូលទៅរៀបចំខ្លួនងូតទឹកប្ដូរខោអាវ
ប្រហែលកន្លះម៉ោងក្រោយជុងហ្គុកក៏មកដល់គេក៏រៀបចំហេីយល្មមពួកគេក៏បេីកឡានចេញទៅដល់ហាងធំមួយកន្លែង
ក្រោយពីរេីសឈុតហេីយក៏ដល់វគ្គរេីសម៉ូតដេគ័ររោង
ពួកគេក៏សម្រេចថាយកផ្កាកូឡាបនិងផ្កាធូលីបជ្រេីសដាក់ក្នុងការរៀបចំរោងពិធី ហេីយពិសេសកម្រាលព្រំក៏ត្រូវមានដាក់ផ្កាស្រស់ៗអមសងខាងកន្លែងដេីរ ហេីយត្រូវមានរៀបចំកន្រ្តកផ្កាសម្រាប់បាចឲ្យកូនកម្លោះកូនក្រមុំ
«បាទ~ លោកពួកយេីងយល់ហេីយហេីយខាងក្រុមហ៊ុនខ្ញុំនឹងមិនធ្វេីឲ្យលោកខកចិត្តទេបាទ»
«អគុណ~»
បន្ទាប់ពីបានចាត់ចែងរួចរាល់ហេីយពួកគេក៏នាំគ្នាទៅញាំអី
«អូនចង់ញាំអី~»
Jimin'pov
«ពាក្យសំដីរបស់គេពេលនេះមិនដូចពីមុនទេ គេនិយាយទន់ភ្លន់ជាមួយខ្ញុំណាស់ រឿងដែលខ្ញុំមិនដែលនឹកស្រម៉ៃក៏ប្រែជាការពិតនៅពេលនេះ»
«ជីមីន? ជីមីន~»
«អ~ គឺយេីងស៊ុបទៅល្អទេ?»
«ក៏បាន~»
បន្តិចក្រោយស៊ុបក្ដៅៗក៏មកដល់
«ឆាប់ញាំទៅ»
«អឹម~»
«អ៊ូយ~ សឺត!» ដាក់ចូលដល់មាត់ភ្លាមរាងតូចក៏ទម្លាក់ស្លាបព្រាចុះហេីយយកដៃស្ទាបមាត់
«អូនកេីតអី?»ជុងហ្គុកងេីបក្រេសដេីរទៅជិតគេ
«គឺវាក្ដៅ ប្រហែលរលាកមាត់ហេីយ»
«មោះចាំបងមេីលឲ្យ» រាងក្រាស់បន្ទន់ជង្គង់រួចយកដៃទៅស្ទាបក្បែរបបូរមាត់ទន់ល្មេីយ កែវភ្នែកថ្លាមូលក្រឡង់សម្លឹងទៅឃេីញពីភាពទាក់ទាញ និងភាពស្រស់ស្អាតរបស់វាកាន់តែច្បាស់
ជុងហ្គុកដៃមិនស្ងៀមគេវាសស្ទាបអង្អែលបបូរមាត់ក្រាស់ស៊ិចស៊ីរបស់ជីមីនដែលវាទន់រលោងគួរឲ្យចង់ថ្នាក់ថ្នម រាងក្រាស់ដកខ្សែភ្នែកពីបបូរមាត់ជីមីនងេីបទៅមេីលមុខម្ចាស់របស់វាដែលមុខក្រហមសម្លឹងគេម៉ក់ៗ
«ជុង~ អឹម~» រាងក្រាស់ទប់ចិត្តមិនបានក៏ងេីយទៅថេីបមាត់ក្រាស់ ច្បូតយកភាពផ្អែមនិងកម្ដៅក្ដៅចេញពីមាត់ជីមីន
រាងក្រាស់បន្តចលនាច្បូតចុះឡេីង ម្ដងលេីម្ដងក្រោមធ្វេីឲ្យគែមមាត់ជីមីនពោរពេញដោយរំអិលនៃទឹកមាត់របស់ជុងហ្គុក អណ្ដាតក្រាស់លូកចេញចូលយ៉ាងរលៀមមិនចេះក្រែង ជុងហ្គុកឱនចូលធ្វេីចលនាកាន់តែខ្លាំងឡេីងៗរហូតឲ្យកម្ដៅក្នុងខ្លួនពួកគេក៏ឆេះរោលរាល
រាងតូចបេីកភ្នែកឡេីងព្រោះគេជិតអស់ខ្យល់ទៅហេីយតែជុងហ្គុកវិញនៅធ្វេីចលនាមាត់មិនចេះហត់
«ជុងហ្គុក~» រាងតូចទ្រាំមិនបានក៏រុញស្មាគេចេញហេីយដកដង្ហេីមញ៉ាប់ៗ
ជុងហ្គុកក៏នៅស្ងៀមទ្រឹងស្រឡាំងកាំង
«សុំទោស~ »
«មិនអីទេ» រាងតូចនិយាយទាំងដាច់ៗមិនមែនគេមិនពេញចិត្តនោះទេប៉ុន្តែទីនេះជាកន្លែងសាធារណៈទោះក្នុងនេះមានតែគេពីរនាក់ក៏ដោយ
«មិនមែនខ្ញុំមិនចូលចិត្តទេ ប៉ុន្តែ..ប៉ុន្តែ»
ដោយឃេីញជុងហ្គុកទម្លាក់ទឹកមុខរាងតូចក៏ប្រញ៉ាប់បកស្រាយការដែលគេរុញជុងហ្គុកចេញ
«មិនអីទេបងដឹង គឺបងខ្លួនឯងហាមចិត្តខ្លួនឯងមិនបាន»
«ជុង~មិនអីទេខ្ញុំយល់ពីបង» និយាយហេីយម្នាក់ៗក៏សម្លឹងមុខគ្នាហេីយក៏បន្តញាំក្នុងសភាពស្ងៀមស្ងាត់រៀងខ្លួន
ក្រោយពីញាំអីរួចជុងហ្គុកក៏ជូនរាងតូចមកផ្ទះវិញ
«ចឹងបងទៅសិនហេីយ»
«ឈប់សិន~» រាងតូចចាប់កាន់ជាយអាវជុងហ្គុករួចរាងក្រាស់ក៏ងាកមកវិញ ជីមីនក៏ផ្ដិតស្នាមថេីបមួយលេីថ្ពាល់គេមួយខ្សឺតយ៉ាងវែង
«អគុណបងសម្រាប់ថ្ងៃនេះ ចឹងខ្ញុំទៅហេីយ»
ជុងហ្គុកយកដៃស្ទាប់ថ្ពាល់ខណៈពេលអ្នកលួចថេីបគេនោះស្ទុះរត់ចូលផ្ទះបាត់
រាងក្រាស់ញោចស្នាមញញឹមហេីយក៏បេីកឡានចេញទៅវិញបាត់
ថ្ងៃបានចំណេញលេីសពីចំណេញហេីយអាគុកអេីយ~
Sorryដែលបាត់យូរដោយសារadmin ឈឺប៉ុន្មានថ្ងៃហេីយ
Admin:mo🦋
YOU ARE READING
និយមន័យស្នេហ៍ ❤️ 💕
Romanceរឿងរ៉ាវសេ្នហាតែម្ខាងរបស់មនុស្សម្នាក់ដែលតាមស្រឡាញ់ងប់ងល់នឹងគេតាំងពីនៅរៀនរហូតបានរៀបការជាមួយគ្នា តេីចុងក្រោយសេ្នហាមួយនេះនឹងទៅជាយ៉ាងណា? តេីជីមីនអាចផ្ដល់នូវនិយមន័យមួយដ៏ល្អឥតខ្ចោះសម្រាប់សេហ្នាជុងហ្គុកបានទេ? Jeon Jungkook & Park Jimin Admin: mo🦋