Morning~~
Seoul National University
ព្រឹកនេះ Jm ក្រោកពីគេងរៀបចំទៅរៀនជាធម្មតា ហេីយពិសេសគឺmorning kiss ទៅរូបថតjk វាជាទម្លាប់ពេលព្រឹករបស់គេទៅហេីយរាងតូចJmបានលង់ស្រឡាញ់jkតាំងពីជួបលេីកដំបូង
គ្រាន់តែឃេីញភ្លាមស្រឡាញ់ភ្លែត គេថាlove at first sight នោះអី គេបានជួបjkនៅថ្ងៃចូលរៀនដំបូងនៅសកលវិទ្យាល័យ ពេលនោះរាងតូចត្រូវបានសិស្សប្រុស២នាក់ស្ទាក់ធ្វេីបាបព្រោះឃេីញរាងតូចដេីរឡេងឡង់ៗនៅកៀនអគារម្នាក់ឯង ចួនជាពេលនោះjkដេីរកាត់ឃេីញក៏បានជួយរាងតូចថែមទាំងបានរងមួយដំបងការពារគេទៀត ពេលកំពុងវាយគ្នា
និយាយឲ្យខ្លីទៅណា Jungkook ជាមនុស្សមាត់រឹកចិត្តទន់ ឬកពាដូចគល់ឈេី និយាយចំៗ ឈឺៗ ឆាប់ធ្វេីឲ្យអ្នកដទៃខឹង និងគួរឲ្យស្អប់បំផុត ប៉ុន្តែពេលនៅក្បែរគាត់ខ្ញុំបែរជាមានអារម្មណ៍កក់ក្ដៅ នឹងសុវត្ថិភាពទៅវិញ នេះជាមូលហេតុដែលខ្ញុំតាមស្រឡាញ់គាត់ដោយបេីកចំហរ🤫☺️ អៀនហា~
គ្រាន់តែនិយាយដល់ត្រឹមនេះរាងតូចនៅលេីគ្រែនៅមិនស្ងៀមរមួលខ្លួនចុះឡេីង ដៃទាញភួយទាញខ្នេីយចុះឡេីង មុខក្រហម មាត់ញញឹមខ្ជឹបរហូតដល់
«តុកៗ តុក~~»
«Jimin ~ កូនភ្ញាក់នៅ ក្រែងប្រញាប់ទៅសាលាផងហី ប្រយ័ត្នទៅមិនទាន់ណា~» លោកស្រីផាកដេីរមកគោះធ្វេីហៅកូនប្រុសបណ្ដូលចិត្តតែមួយឲ្យរៀបចំខ្លួនទៅរៀនព្រោះមិនទាន់ឃេីញគេចុះមកសោះ
(បានអីចុះគេរវល់តែស្រម៉ៃរឿងក្រាស់ហ😪)
«បាទ~ ម៉ាក់កូនក្រោកហេីយ» រាងតូចឆ្លេីយក៏មិនភ្លេចក្រលៀសភ្នែកទៅនាឡិកាលេីក្បាលដំណេក
«ព្រះអេីយ~~ ម៉ោង៧ហេីយ
អ្នកម៉ាក់~~~» កន្លែងនឹងគឺស្រែកហៅម៉ាក់
Skip~~
«អេ មួយៗកូន ណេះ កាតាបកូន» អ្នកស្រីផាកប្រញាប់ហុចកាបូបរៀនឲ្យកូនជេីងល្អដែលរត់ត្រហែបត្រហបពីខាងលេី
«អគុណ ម៉ាក់ហេីយ ចឹងកូនទៅរៀនសិនហេីយ» ជីមីនក៏ប្រញាប់រត់ចូលឡានដែលចតចាំរួចជាស្រេចនៅមុខផ្ទះ
«បងVin តោះឆាប់ឡេីង» រាងតូចនិយាយទៅVin ដែលជាអ្នកបេីបឡានជួនខ្លួនទៅរៀនជាប្រចាំ
«ព្រឹកនេះម៉េចក៏យឺតម្ល៉េះអ្នកប្រុស? វីនបេីបឡានបណ្ដេីរសួររាងតូចបណ្ដេីរ
«អត់មានអីទេ គឺយប់មិញខ្ញុំក្រចូលគេងពេក ហិហិ😁»
(អ្នកអានជួយប្រាប់វីនផង)
![](https://img.wattpad.com/cover/252047742-288-k288607.jpg)
YOU ARE READING
និយមន័យស្នេហ៍ ❤️ 💕
Romansaរឿងរ៉ាវសេ្នហាតែម្ខាងរបស់មនុស្សម្នាក់ដែលតាមស្រឡាញ់ងប់ងល់នឹងគេតាំងពីនៅរៀនរហូតបានរៀបការជាមួយគ្នា តេីចុងក្រោយសេ្នហាមួយនេះនឹងទៅជាយ៉ាងណា? តេីជីមីនអាចផ្ដល់នូវនិយមន័យមួយដ៏ល្អឥតខ្ចោះសម្រាប់សេហ្នាជុងហ្គុកបានទេ? Jeon Jungkook & Park Jimin Admin: mo🦋