ធ្មេញបេីកៗក៏ដល់ថ្ងៃដែលរៀបការជុងហ្គុកនិងជីមីន
Wedding Day 💒
____បន្ទប់តុបតែងខ្លួន«ថ្ងៃនេះជីមីនរបស់ម៉ាក់ស្រស់ស្អាតបំផុតហេីយ» អ្នកស្រីផាកនិយាយព្រមទាំងបង្វិលកូនប្រុសពីរបីជុំមេីល
«ជុងហ្គុកពិតជាសំណាងណាស់ដែលបានប្រពន្ធស្អាតដូចជាកូន»
«អ្នកម៉ាក់~~» រាងតូចនិយាយអៀនមុខក្រហមក្រោយឮម៉ាក់គេនិយាយចំអន់ឲ្យបែបនេះ
«មិនដឹងអៀនស្អីទេ មុននឹងក្រោយជារបស់គេដដែលសោះ»
«ម៉ាក់ហក៎~» រាងតូចនិយាយរួចធ្វេីមុខជូរ
«ថេយ៉ុង~» រាងតូចរវល់ដែលឈរឈ្ងោកមុខទល់មុខម៉ាក់គេភ្លាមនោះថេក៏ចូលមកដល់
«អបអរសាទរជីមីន» ថេយ៉ុងដេីរចូលមកហេីយក៏និយាយបង្អាប់រាងតូច
«ឯងនេះតស៊ូបានសម្រេចពិតមែនចុងក្រោយបានរៀបការជាមួយក្រាស់ទាល់តែបាន»
«ថេ~ ឯងចំអន់ឲ្យយេីងទៀតហេីយ»
«យេីងនិយាយការពិតតេី ក្រែងឯងរង់ចាំថ្ងៃនេះយូរមកហេីយហី»
«អឹម~ យេីងក៏មិននឹកស្មានថាមានថ្ងៃនេះជាមួយគាត់ដែរ..»
«យេីងជូនពរឯងឲ្យស្រឡាញ់គ្នារហូតណា»
«អឹម~ ថេយ៉ុងយេីងអគុណឯងសម្រាប់រឿងគ្រប់យ៉ាងកន្លងមកដែលឯងតែងតែជួយយេីង នៅក្បែរយេីងមករហូត»
«ព្រោះឯងជាមិត្តល្អរបស់យេីងនោះអី»
«តោះក្មេងៗចេញក្រៅបានហេីយទុកឲ្យជីមីនត្រៀមខ្លួនជិតដល់ពេលចេញទៅកន្លែងពិធីហេីយ»
«ចឹងយេីងទៅសិនហេីយ»
«អឹម~» និយាយហេីយថេយ៉ុងចេញទៅវិញបាត់
នៅខាងក្រៅឯណេសវិញជុងហ្គុកកំពុងតែរៀបចំខ្លួនធ្វេីម៉េចឲ្យសម គេនៅឈរមិនស្ងៀម អង្គុយមិនស្ងៀមអេីតចុះឡេីងៗ លោកជុងឃេីញកូនប្រុសបញ្ចេញឬកពាបែបនេះគាត់ក៏សេីចហេីយដេីរមកវាយស្មាកូនប្រុស
«សម្រួលអារម្មណ៍សិនទៅ គេគង់តែចេញមកទេ»
«ប៉ានិយាយអី ខ្ញុំមិនបានទន្ទឹងចាំគេនោះទេ»
«ឯងនេះ~»
«ឃេីញកូនចឹងប៉ានឹកដល់ថ្ងៃដែលប៉ារៀបការប៉ាមិនខុសពីឯងទេ ប៉ាចាំបានថាប៉ានៅឈររង់ចាំម៉ាក់ឯងនៅខាងក្រៅអារម្មណ៍ប៉ាមិនស្ងប់ ប៉ាចង់ឃេីញម៉ាក់កូនចេញមកឆាប់ៗ ប៉ាគិតខ្លាចថានឹងមានរឿងអីអត់ ប៉ារំភេីបក៏ភ័យក្នុងពេលតែមួយដូចកូនឥឡូវនេះចឹង»
«ប៉ានិយាយច្រេីនពេកហេីយ ខ្ញុំមិនបានភ័យព្រួយអីនោះទេ ខ្ញុំគ្រាន់តែចង់ឲ្យពិធីនេះចប់ឲ្យលឿនៗប៉ុណ្ណោះ!» ជុងហ្គុកនិយាយតែគេចក្រសែភ្នែកប៉ាគេ លោកជុងលួចញញឹមព្រោះដឹងថាជុងហ្គុកសំដីខុសពីចិត្ត គាត់ក៏ដេីរទៅរាក់ទាក់ភ្ញៀវបាត់ទៅ
ក្រឹក~~
សម្លេងទ្វារបេីកឡេីងទាញចំណាប់អារម្មណ៍មនុស្សគ្រប់គ្នាបែរទៅមេីល
ទ្វារទាំងសងខាងបេីកឡេីងដោយបុគ្គលិកអ្នករៀបចំមង្គលការបង្ហាញឲ្យឃេីញរាងតូចមុខស្រឡាញ់មាននាមជាកូនក្រមុំក្នុងថ្ងៃនេះក្នុងឈុតពណ៍សរលោងមានសៀតផ្កាកូឡាបក្រហមនៅហោប៉ៅអាវ មុខញញឹមបង្ហាញបបូរមាត់រលោងពណ៍ក្រហមព្រឿងៗក្នុងដៃមានបាច់ផ្កាកូឡាបពណ៍ស សក់វែងខាងមុខសៀតមកគុម្ពត្រចៀកមួយចំហៀង និងទម្លាក់មួយចំហៀងដេីរចេញមកយឺតៗជាមួយនឹងលោកប៉ារបស់គេ
សម្រស់ជីមីនថ្ងៃនេះពិតជាទាក់ចំណាប់អារម្មណ៍ភ្ញៀវគ្រប់គ្នាឲ្យគេសរសេរីនិងលាន់មាត់ថាគេស្អាតជាងកូនក្រមុំដែលជាមនុស្សស្រីទៅទៀត ហេីយបេីគាត់មានកូនប្រុសគាត់ក៏ចង់បានជីមីនដូចគ្នា
ជុងហ្គុកងាកមកទាំងចំហមាត់ធ្លុង ភ្នែកបេីកមិនហ៊ានព្រិច សម្លឹងមេីលទៅកូនក្រមុំរបស់គេដែលដេីរមកជិតដល់ចំពោះមុខគេ
ពេលនេះរាងតូចក៏ដេីរមកដល់ទល់មុខជុងហ្គុកនិងលោកជុង
«ជុងហ្គុកប៉ានាំជីមីនមកហេីយ គេជាកូនប្រុសតែម្នាក់របស់ប៉ា ប៉ាថ្នាក់ថ្នមស្រឡាញ់គេប៉ុណ្ណាកូនក៏ដឹង ឥឡូវប៉ាប្រគល់គេឲ្យឯងមេីលថែបន្ត កុំធ្វេីឲ្យកូនប៉ាខកចិត្តឲ្យសោះ»
«បាទ~ លោកប៉ា» ជុងហ្គុកនិយាយរួចលោកផាកក៏ចាប់ដៃជីមីនដាក់លេីដៃជុងហ្គុក
«ត្រូវចេះស្រឡាញ់គ្នាណា»
«បាទ~ លោកប៉ា» ជីហ្គុកឆ្លេីយព្រមគ្នា
«តោះដល់ពិធីស្បថស្បែហេីយ លោកជុនជុងហ្គុកតេីលោកព្រមទទួលលោកផាកជីមីនជាប្ដីប្រពន្ធរបស់លោកដែរទេ?»
«បាទ~ ខ្ញុំព្រម»
«លោកផាកជីមីនតេីលោកព្រមទទួលលកជុនជុងហ្គុកជាស្វាមីរបស់លោកដែរទេ?»
«បាទ~ ខ្ញុំយល់ព្រម»
«ចឹងកូនកម្លោះកូនក្រមុំឆាប់បំពាក់ចិញ្ចៀនឲ្យគ្នាទៅ»
លោកអាចារ្យនិយាយរួចជុងហ្គុកក៏ដកចិញ្ចៀនពីហោប៉ៅហេីយពាក់លេីដៃនាងជីមីនឯជីមីនក៏ដូចគ្នា
លុះបំពាក់ឲ្យគ្នារួចហេីយជុងហ្គុកក៏ឱនមកថេីបមាត់រាងតូចមួយជុបទាំងរាងតូចមិនដឹងខ្លួន ឯប៉ាម៉ាក់ជីមីន និងប៉ាជុងហ្គុកក៏ភ្ញាក់ភ្អេីល បរិយាកាសក៏ស្ងាត់បន្តិចបន្ទាប់មកក៏ឮសម្លេងហ៊ោ និងសម្លេងទះដៃព្រៀត រាងក្រាស់ក៏ដក់មាត់ពីមាត់ទន់រលោងរបស់រាងតូចវិញ
«មកពីមាត់អូនគួរឲ្យចង់ថេីបពេក បងទប់ចិត្តមិនបាន»
«ចុះខ្ញុំ..មានឲ្យបងទប់ចិត្តឯណា» រាងតូចនិយាយទាំងអៀន
«ថ្ងៃនេះអូនស្អាតណាស់ កូនក្រមុំរបស់បង» ជុងហ្គុកឱនទៅខ្សឹបដាក់គេហេីយឆ្លៀតថេីបថ្ពាល់គេមួយខ្សឺតទៀត
«មេីលចុះល្បងកូនយេីង មេីលពួកគេចុះសមគ្នាណាស់» អ្នកស្រីផាកនិយាយរួចពួកគាត់ទាំងបីក៏ញញឹមបិតមាត់មិនជិតមេីលទៅកូនៗទាំងពីរ
ពេលពិធីរៀបការទាំងមូលបានចប់រួចរាល់ក៏ដល់ពេលសំខាន់របស់កូនម្លោះកូនក្រមុំ
ចង់ប្រាប់ថាកាដូអាពាហ៍ពិពាហ៍របស់ជីគុកគឺជាផ្ទះវីឡាមួយខ្នងដែលជាចំណងដៃរបស់ប៉ាជុងហ្គុក ចំណែកឯឡានទំនេីបថ្លៃកប់ពពកពីរគ្រឿងជាកាដូររបស់ប៉ាម៉ាក់ជីមីន
ចឹងក្រោយរៀបការរួចពួកគេទាំងពីរនឹងត្រូវរស់នៅជាមួយគ្នាតែពីរនាក់នៅក្នុងផ្ទះនោះ
«ជុង~ ត្រូវមេីលថែជីមីនជំនួសម៉ាក់ផង កុំធ្វេីឲ្យកូនម៉ាក់ទឹកភ្នែកឲ្យសោះ ម្យ៉ាងទៀតកូនទាំងពីរត្រូវចេះស្រឡាញ់គ្នា យោគយល់ឲ្យគ្នាទៅវិញទៅមកឮទេ»អ្នកស្រីផាកនិយយាផ្ដែផ្ដាំកូន
«បាទ~ ខ្ញុំដឹងហេីយម៉ាក់ ខ្ញុំដឹងថាពួកក៏ទេីបតែបានស្វែងយល់ចិត្តគ្នា ខ្ញុំក៏មិនប្រាកដចិត្តថានឹងអាចធ្វេីឲ្យគេមានក្ដីសុខបានប៉ុណ្ណាទេ~ តែខ្ញុំនឹងព្យាយាម»
«ឮចឹងម៉ាក់សប្បាយចិត្តណាស់ ចឹងវាក៏ល្ងាចណាស់ហេីយដែរ ពួកកូនឆាប់ទៅចុះហេីយឥវ៉ាន់ប៉ាម៉ាក់បានឲ្យគេរៀបចំទុកដាក់រួចរាល់ហេីយ»
«បាទ~ ចឹងកូនទៅសិនហេីយលោកប៉ាអ្នកម៉ាក់»
«អឹម~ទៅចុះកូន ធ្វេីដំណេីរដោយសុវត្ថិភាព កុំដល់យប់ជ្រៅពេកឮទេថ្នមកូនម៉ាក់ផង»
«អ្នកម៉ាក់~~» អ្នកស្រីផាកឆ្លៀតសៀតស៊កឲ្យកូនទៀតធ្វេីឲ្យជីមីនអៀនមិនស្ទេីរ
និយាយរួចពួកគេក៏បេីកឡានចេញទៅផ្ទះអាពាហ៍ពិពាហ៍ដែលជាផ្ទះផ្ទាល់ខ្លួន ចាប់ពីពេលនេះទៅពួកគេនឹងរស់នៅចាប់ផ្ដេីមជីវិតគ្រួសារក្នុងផ្ទះមួយនោះ
_________________«ស្អាតណាស់~» ពួកគេបានបេីកឡានមកដល់ហេីយជុងហ្គុកក៏ស្ទុះចាប់ដៃរាងតូចចូលទៅក្នុងផ្ទះបាត់រកតែជីមីនត្រៀមខ្លួនមិនចង់ទាន់
«ជុងហ្គុក.. បងប្រញ៉ាប់ទៅណានឹង??»
Admin and Readers:🌚🌚
នឹកអ្នកអានជាពិសេស
Mo🦋
ហេីយនេះរូបJikook ថ្ងៃរៀបការរូបតំណាង:
YOU ARE READING
និយមន័យស្នេហ៍ ❤️ 💕
Romanceរឿងរ៉ាវសេ្នហាតែម្ខាងរបស់មនុស្សម្នាក់ដែលតាមស្រឡាញ់ងប់ងល់នឹងគេតាំងពីនៅរៀនរហូតបានរៀបការជាមួយគ្នា តេីចុងក្រោយសេ្នហាមួយនេះនឹងទៅជាយ៉ាងណា? តេីជីមីនអាចផ្ដល់នូវនិយមន័យមួយដ៏ល្អឥតខ្ចោះសម្រាប់សេហ្នាជុងហ្គុកបានទេ? Jeon Jungkook & Park Jimin Admin: mo🦋