[បន្ទប់ទឹក]
រាងតូចគ្រាន់តែដេីរចូលទៅលាងដៃប៉ុណ្ណោះ កំពុងតែលាងសុខៗស្រាប់តែត្រូវនរណាម្នាក់ទាញកញ្ឆក់ដៃគេមកជិត
«នេះជាគម្រោងការរបស់ឯងមែនទេ»
«Jungkook...» រាងតូចនិយាយតិចៗសម្លឹងមេីលទៅរាងក្រាស់ដែលចាប់ដៃគេខ្លាំងៗ
«យេីងសួរថានេះជាគម្រោងការឯងមែនទេដែលយកទំនាក់ទំនងរបស់ចាស់ទុំមកប្រេីប្រាស់បែបនេះ? Jkសួរទៅរាងតូចដែលពេលនេះភ្នែកគេចាប់ក្រហមព្រោះឈឺដៃ
«ខ្ញុំមិនយល់ទេ ខ្ញុំអត់ដឹងពិតមែនថាលោកប៉ាលោកនឹងលោកប៉ាខ្ញុំជាមិត្តនឹងគ្នា មែនណាJungkook » រាងតូចនិយាយទាំងចង់យំប្រាប់ទៅរាងក្រាស់
«យេីងមិនជឿបេីមិនចឹងពួកគាត់ម៉េចនឹងនិយាយដល់រឿងរៀបការស្អីនោះទៅ យេីងដឹងណាថាឯងស្រឡាញ់យេីង តែឯងមិនខ្មាសខ្លួនឯងខ្លះទេអីដែលប្រេីប្រាស់ទំនាក់ទំនងមនុស្សចាស់មកធ្វេីជាប្រយោជន៍ផ្ទាល់ខ្លួនបែបនេះ» jkនិយាយទាំងកំហឹងដាក់រាងតូច ហេីយសម្លក់មុខគេ
«លោកគិតបានតែប៉ុណ្ណឹងទេហេសJungkook ជាអ្នកដែលខ្ញុំគិតថាជាមនុស្សល្អ ប្រកាន់គុណធម៍ ចេះជួយអ្នកដទៃ ជាមនុស្សពូកែឆ្លាតវៃ តែលោកមេីលមកខ្ញុំបានតែប៉ុណ្ណឹងទេហេស?រាងតូចនិយាយទាំងទឹកភ្នែកដក់ពេញក្នុងភ្នែក ពេលនេះគេទប់លែងជាប់ហេីយ ប្រុសម្នាក់នេះឃេីញទឹកភ្នែកគេទៀតហេីយ គេមិនចង់ធ្វេីជាមនុស្សទន់ជ្រាយចំពោះមុខប្រុសម្នាក់នេះឡេីយ តែគឺទប់មិនជាប់
វាគ្មានអ្វីឈឺចាប់ជាងមនុស្សដែលលយេីងស្រឡាញ់និយាយពាក្យមេីលងាយបែបនេះដាក់យេីងទេ
រាងតូចមិននិយាយបន្ត គេបេះដៃJungkook ចេញរួចអង្អែលលេីខ្នងដៃខ្លួនឯងតិចៗព្រោះវាឡេីងស្រគា ហេីយឡេីងក្រហម សាច់គេទន់បែបនេះប៉ះតែតិចក៏ក្រហមទៅហេីយចុះទម្រាំjkច្របាច់ទៀតនោះ
jmក៏ជូតទឹកភ្នែកដេីរចេញទៅបាត់
Jkបានត្រឹមឈរមេីលគេពីក្រោយរួចក៏ដេីរទៅតាមក្រោយ
ពួកគេដេីរមកដល់តុអាហារវិញមុនក្រោយគ្នាបន្តិចប៉ុណ្ណោះ
ពេលដេីរចូលមកឃេីញចាស់ៗអង្គុយនិយាយផង សេីចផងហាក់សប្បាយចិត្តណាស់ វាក៏ជាក្ដីសុខរបស់ពួកគេដែរដែលឃេីញម្ដាយ ឪពុករីករាយនឹងគ្នាបែបនេះតែjkនៅតែគិតថាjmជាអ្នកនិយាយបញ្ចុះបញ្ចូលឪពុកម្ដាយjmឲ្យមកនិយាយជាមួយលោកប៉ារបស់ខ្លួនដេីម្បីបានស្និតស្នាល ឬមានទំនាក់ទំនងអ្វីមួយជាមួយនឹងខ្លួនឯង
YOU ARE READING
និយមន័យស្នេហ៍ ❤️ 💕
Любовные романыរឿងរ៉ាវសេ្នហាតែម្ខាងរបស់មនុស្សម្នាក់ដែលតាមស្រឡាញ់ងប់ងល់នឹងគេតាំងពីនៅរៀនរហូតបានរៀបការជាមួយគ្នា តេីចុងក្រោយសេ្នហាមួយនេះនឹងទៅជាយ៉ាងណា? តេីជីមីនអាចផ្ដល់នូវនិយមន័យមួយដ៏ល្អឥតខ្ចោះសម្រាប់សេហ្នាជុងហ្គុកបានទេ? Jeon Jungkook & Park Jimin Admin: mo🦋