រាងល្ងាចបន្តិចលោកគ្រូក៏រៀបចំឲ្យមានកម្មវិធីជប់លៀងតិចតួចនៅលេីឆ្នេរខ្សាច់តែម្ដងដោយមានអាហារសមុទ្រស្រស់ៗគ្រប់មុខរួមនឹងភេជ្ជសៈក្លាស់សេត្រជាក់ៗផងដែរ(តែគ្រូហាមឲ្យដាក់ល្មមៗបានហេីយព្រោះយេីងនៅជាសិស្សសាលា)
សិស្សៗទាំងអស់នាំគ្នាជួយជញ្ជូនរបស់របរ អ្នកខ្លះកាន់ធុងទឹកកក អ្នកខ្លះជួយលេីកត កៅអី និងម្ហូបអាហារផងដែរ
ពេលនេះជីមីនកំពុងតែតាមរកមេីលថេយ៉ុងព្រោះតាំងពីព្រឹកមិញមកអត់ឃេីញគេសោះ
រាងតូចកំពុងតែលូកដៃចូលទៅលេីកធុងទឹកកកហេីយដេីរចេញទៅតាមមិត្តរួមថ្នាក់ភ្លាមនោះស្រាប់តែមានសិស្សច្បងម្នាក់ចូលមកនិយាយជាមួយ
«នេះគឺជីមីនមែនទេ ខ្ញុំឈ្មោះសាំងវូជាមិត្តរួមថ្នាក់ជាមួយជុងហ្គុកដែរ?»
«បា..បាទ ខ្ញុំគឺជីមីន»
«តែម៉េចក៏សិស្សច្បងស្គាល់ឈ្មោះខ្ញុំ»
«ហ៊ឹស~រឿងអីមិនស្គាល់ព្រោះជីមីនជាសិស្សដែលpopularសឹងអីក្នុងសាលារៀននេះ» សាំងវូនិយាយហេីយញញឹមញញែមទឹកមុខព្រានសាឡប់
ឯរាងតូចវិញបានត្រឹមដេីរញញឹមមិនសម
«អេ~ម៉េចក៏យួររបស់ធ្ងន់ម្ល៉េះ! ទុកឲ្យបងយួរវិញ» និយាយហេីយរកតែរាងតូចឃាត់មិនទាន់គេក៏ទាញធុងពីដៃជីមីនមកយួរឲ្យវិញ
«អ..អគុណ» រាងតូចពិតជាពិបាកសម្របខ្លួនស្រាប់តែភ្លាមៗមានមនុស្សមិនដែរស្គាល់មុខមកសិទ្ធស្នាលនឹងគេហេីយថេយ៉ុងអត់ដឹងបាត់ស្រមោលទៅណាទៀត
សាំងវូគេក៏នាំរាងតូចនិយាយគ្នាពីនេះពីនោះហេីយដេីរកៀកៗរាងតូចមែនទែនអត់ខ្វល់ពីភ្នែកគូដណ្ដឹងគេសោះ
ជុងហ្គុកដេីរតាមក្រោយសម្លឹងមេីលពីរនាក់គេមិនដាក់ភ្នែកតែអត់មាត់ទេព្រោះមេីលទៅដូចជាគ្មានហេតុផលអីគេត្រូវខឹងផង
ឯថេយ៉ុងពេលដែរដេីរទៅដល់មាត់ឆ្នេរស្រាប់តែឃេីញគេនៅទីនោះធ្វេីឲ្យជីមីនធូរចិត្តយ៉ាងខ្លាំងហេីយក៏ប្រញ៉ាប់គេចចេញពីសាំងវូ
តែស្មានតែសាំងវូនឹងជាមនុស្សងាយចុះចាញ់មែនគេនៅមុខក្រាស់ដេីរតាមជីមីនរហូត
«ថេ~ហេីយឯងទេីបមកពីណា?» ពេលជីមីនចូលមកដល់សាំងវូក៏ដេីរមកតាមហេីយពេលថេឃេីញសាំងវូពួកគេក៏លួចក្រលៀសភ្នែកគ្នា
«អ~គឺគ្នាកាលពីពេលថ្ងៃនឹងបានទៅដេកលេងនៅបន្ទប់អាវ៉ុន»
«ចឹងទេអី~ឯងនេះលេីកក្រោយប្រាប់យេីងផងដឹងអត់យេីងបារម្ភ»
«អេី~យេីងសុំទោស»
«នេះជីមីននិងថេយ៉ុងជាមិត្តភក្តិនឹងគ្នាមែនទេ?»
«បាទ~» ជីមីនឆ្លេីយ
«ចឹងល្អណាស់ ថេយ៉ុងគឺជាប្អូនជីដូនមួយខ្ញុំ»
«ហាស~នេះលោកនឹងថេជាបងប្អូនជីដូនមួយ»
«ត្រូវហេីយ~អេីយេីងភ្លេចណែនាំប្រាប់ឯង»
ជុងហ្គកនិងយ៉ុនហ្គីនៅឈម្ខាងតែថាភ្នែកអ្នកម្ខាងទៀតសម្លឹងមិនធម្មតាដូចចង់ខាំអ្នកណាម្នាក់ចឹង
ងាកមកមេីលរាងតូចនិងសាំងវូវិញក៏រាងស្និទ្ធស្នាលគ្នាជាងមុនព្រោះជីមីនយល់ថាគេជាមិត្តរួមថ្នាក់ជុងហ្គុកហេីយក៏ជាបងជីដូនមួយថេទៀត
ពេលនេះពួកគេនាំគ្នាអាំងបង្គង និងមឹក រាងតូចក៏នៅឈរអាំងពីរនាក់សាំងវូ ឯថេនៅអង្គុយផឹកនៅនឹងតុធ្វេីមិនដឹងហេីយក៏លួចសេីចពេលងាកទៅឃេីញទឹកមុខជុងហ្គុកប្រចណ្ឌ័របស់ជុងហ្គុក
ត្រឡប់ទៅក្រោយបន្តិច តាមពិតថេយ៉ុងរៀបគម្រោងឲ្យសាំងវូចូលទៅស្និទ្ធស្នាលនឹងជីមីនដេីម្បីពិសោធន៍ឲ្យយ៉ុនហ្គីឃេីញថាខ្លួននិយាយពិតជាត្រូវហេីយការជឿជាក់គេគឺជាការពិតថាជុងហ្គុកគឺមានចិត្តស្រឡាញ់ជីមីន
ហេីយក្នុងសាលានេះអ្នកណាមិនដឹងថាសាំងវូជាកំពូលព្រាននារី ឲ្យតែទីណាមានស្រីស្អាត ហេីយមិនលេីកលែងសូម្បីមនុស្សប្រុសឲ្យតែគេត្រូវចិត្តគឺគេញ៉ែយកទាំងអស់ ហេីយប្រហែលមានតែរាងតូចទេដែរមិនស្គាល់សាំងវូ
មុនដំបូងសាំងវូគេក៏បដិសេដដែរព្រោះដឹងថាគេមានគូដណ្ដឹងទៅហេីយ ហេីយម្នាក់នោះជាជុងហ្គុកទៀត ស្រួលមិនស្រួលគេអាចនឹងចប់របស់ជុងហ្គុកតែដោយថេអង្វរពេក ហេីយប្រាប់ពីមូលហេតុថាគ្រាន់តែចង់ឲ្យជុងហ្គុកប្រចណ្ឌ័ទេីបគេក៏ព្រមជួយទៅ
ត្រឡប់មកពេលនេះវិញជុងហ្គុកកាន់តែរសាប់រសល់ក្នុងខ្លួន មានអារម្មណ៍ថាខឹងម៉េចៗទេ ឯយ៉ុនហ្គីនៅឈរជិតខំនិយាយសួររកគេក៏អត់ឮអារម្មណ៍ពេលនេះផ្ដោតតែមេីលទៅជីមីន
បន្ទាប់ពីអាំងគ្រឿងសមុទ្រឆ្អិនហេីយពួកគេក៏យកមកញាំ ឯសាំងវូឆ្លៀតឱកាសក៏លូកយកបង្គាបកឲ្យរាងតូចហេីយនៅហុចបញ្ចុកមាត់គេទៀតតែជីមីនក៏បដិសេដហេីយក៏ទាញពីដៃគេយកមកវិញ
ជុងហ្គុកឃេីញគេចាប់ដៃចាប់ជេីងរាងតូចចឹងក៏ទ្រាំលែងបានរកស្ទុះងេីបចេញតែយ៉ុនហ្គីក៏ឃាត់
«ហេីយឯងកេីយស្អីហាស~ហេីយប្រុងទៅណានេះឯងកំពុងតែប្រចណ្ឌគមែនទេ?»
«ប្រចណ្ឌអី?យេីងអត់មានទេ~ យេីងទៅយកស្រាតេី» ជុងហ្គុកក៏ដេីរមកយកស្រាដោយកាត់តុជីមីនផងដែរ ជុងហ្គុកក៏មិនភ្លេចសម្លក់មុខសាំងវូដូចចង់ស៊ីសាច់គេទាំងរស់ចឹង
សាំងវូងឃេីញចឹងក៏កាន់តែបានចិត្តមកធ្វេីអង្គុយកៀករាងតូចថែម
«តិចជុងហ្គុកប្រកាន់នឹងខ្ញុំទៅដែរមកអង្គុយនឹងជីមីនចឹង?» គេនិយាយបែបគួរឲ្យអាណិត
«មិនអីទេសិស្សច្បង~គាត់មិនគិតចឹងទេ ណាមួយគាត់ក៏អង្គុយជាមួយមិត្តគាត់រួចហេីយដែរ» រាងតូចរាងទម្លាក់ទឹកមុខដែរពេលដែរឃេីញជុងហ្គុកហាក់មិនសូវរវល់នឹងគេសោះជាគូដណ្ដឹងនឹងគ្នាមែនតែជុងហ្គុកមេីលទៅក៏នៅមិនទាន់ស្រឡាញ់គេនៅឡេីយ
________________
បន្តិចក្រោយសិស្សៗក៏នាំគ្នាផឹកស្រាតែលោកគ្រូក៏បានកំណត់បរិមាណដែរឲ្យពួកគេផឹកផងដែរកុំឲ្យច្រេីនពេក
ចំណែកសិស្សស្រីៗវិញពួកគេញាំទឹកក្រូចទេ
ជីមីនពេលនេះក៏បានសាំងវូចាក់ស្រាឲ្យគេរាងរេរាព្រោះមិនសូវចេះញាំស្រាប៉ុន្មានទេតែដោយឃេីញសិស្សៗទាំងអស់សុទ្ធតែញាំគេញាំដែរទៅ
ឯថេវិញអង្គុយតែមេីលទឹកមុខជុងហ្គុកទេថាតេីគេមានប្រតិកម្មអីអត់
«នេះ ជីមីនមិនសូវចេះញាំស្រាប៉ុន្មានទេមេីលទៅ?»
«បាទ~ត្រូវហេីយ» រាងតូចតបក្រោយពីលេីកដាច់មួយកែវ និយាយក៏រាងដូរសម្លេង
«ដឹងអត់? បេីសិនជាជីមីនមិនបានភ្ជាប់ពាក្យនឹងជុងហ្គុកទេណាបងនឹងញ៉ែយកបាត់ហេីយ» សាំងវូនិយាយធម្មតាៗតែស្ទេីរតែធ្វេីឲ្យថេឈ្លក់ស្រា នេះគេលេងដល់ៗម្ល៉េះ
ថេក៏ឱនខ្សឹបៗដាក់សាំងវូ
«ល្មមៗបានហេីយ ដូចលេីសហេីយហី?» សាំងវូឮហេីយក៏សេីច
«សម្ដែងត្រូវសម្ដែងឲ្យសម» គេក៏ខ្សឹបទៅវវិញ
«មោះជីមីន~ មួយទៀតដាច់ណា» សាំងវូក៏ចាក់ស្រាឲ្យជីមីនទៀតហេីយពេលនេះរាងតូចដូចរាងទន់ភ្នែកហេីយ
«បានហេីយសិស្សច្បងខ្ញុំទៅលែងរួចហេីយ» រាងតូចនិយាយឃាត់តែសាំងវូក៏ដេីរមកអង្គុយកៀករាងតូចមែនទែងហេីយក៏លេីកកែវឲ្យគេរហូត
«ញាំទៅតែមួយកែវទៀតទេ» គេកន់កែវស្រាមកបញ្ច្រករាងតូចតែជីមីនខំប្រឹងបដិសេធគេក្រវីក្បាលផងអីផងឯថេក៏ប្រុងងេីបមកឃាត់ព្រោះគេសម្ដែងដូចរាងជ្រុលបន្តិចតែភ្លាមនោះជុងហ្គុកដេីរចូលមកវឹងហេីយទាញកែវស្រានោះយកមកផឹកខ្លួនឯងទាល់តែអស់ហេីយចាប់ទាញដៃរាងតូចអូសចេញទៅដោយមិននិយាយអីមួយម៉ាត់
ថេយ៉ុងក៏ចំហមាត់ នេះជុងហ្គុកពិតជាប្រចណ្ឌជីមីនពិតមែន ឯយ៉ុនហ្គីក៏ដេីរចូលមករកពួកគេទាំងពីររួចនិយាយ
«ណែ~ឯងថាមិត្តឯងសល់សាច់អត់បេីលេងអូសឡេីងបន្ទប់ចឹងអី»
«មិនដឹងទេ? តែប្រហែលត្រូវធ្ងន់ហេីយ»
ចាំមេីលភាគក្រោយត្រូវធ្ងន់មិនធ្ងន់ដឹងគ្នាហៃ😌
Mo🦋
YOU ARE READING
និយមន័យស្នេហ៍ ❤️ 💕
عاطفيةរឿងរ៉ាវសេ្នហាតែម្ខាងរបស់មនុស្សម្នាក់ដែលតាមស្រឡាញ់ងប់ងល់នឹងគេតាំងពីនៅរៀនរហូតបានរៀបការជាមួយគ្នា តេីចុងក្រោយសេ្នហាមួយនេះនឹងទៅជាយ៉ាងណា? តេីជីមីនអាចផ្ដល់នូវនិយមន័យមួយដ៏ល្អឥតខ្ចោះសម្រាប់សេហ្នាជុងហ្គុកបានទេ? Jeon Jungkook & Park Jimin Admin: mo🦋