Part6: ខ្ញុំពិតជាធុញឯង

447 68 8
                                    

ចេញពីរៀនវិញជីមីនជិះកង់មកផ្ទះតែម្នាក់ឯងព្រោះថេមានការទៅមុន រាងតូចជិះកង់បណ្ដេីរគិតរឿងដែលបានកេីតឡេីងបណ្ដេីរ
និយាយអារម្មណ៍ពិតទៅចុះការដែលបានរៀបការជាមួយជុងហ្គុកជារឿងដែលរំភេីបនិងពេញចិត្តបំផុតដែលសូម្បីតែស្រម៉ៃក៏គេមិនដែលស្រម៉ៃដល់ថ្នាក់នេះផង ប៉ុន្តែអ្វីដែលសំខាន់នោះគឺគេមិនចង់បានចំណងអាពាហ៍ពិពាហ៍ក្នុងស្ថានភាពបែបនេះឡេីយព្រោះថាវាប្រៀបដូចជាការបង្ខំចឹងទាំងដែលជុងហ្គុកមិនបានពេញចិត្តគេនិងបានស្រឡាញ់គេឡេីយ ចុះបេីបែបនេះដដែលតេីអនាគតជីវិតគូរបស់ពួកគេនឹងទៅជាយ៉ាងណាទៅ
«ហ៊ឹម~ ពិបាកចិត្តណាស់» រាងតូចដកដង្ហេីមធំហេីយក៏ជិះបន្ថែមល្បឿនទៅមុខឲ្យឆាប់ដល់ផ្ទះដេីម្បីធ្វេីរឿងមួយ
_____________
«ជុង~ មកហេីយកូន» លោកជុនដាក់ពែងកាហ្វេចុះងាកទៅសួរកូនប្រុសពេលឃេីញវត្តមានគេ
«បាទ~ » ជុងហ្គុកនិយាយរួចក៏ប្រញ៉ាប់ឡេីងទៅបន្ទប់វិញ
«ឈប់សិនប៉ាមានរឿងនិយាយជាមួយ» រាងក្រាស់ក៏បញ្ឃប់ដំណេីររួចដេីរមកអង្គុយទល់មុខលោកប៉ា
«ប៉ាមានការអីហេស? រាងក្រាស់ចោទសួរក្នុងខ្សែភ្នែកដឹងរឿង
«គឺរឿងរៀបការរបស់ឯងប៉ាមិនបាននិយាយលេងទេ គឺប៉ាចង់ឲ្យឯងរៀបការនឹងក្មួយជីមីនពិតមែន»លោកជុននិយាយមេីលទៅកាន់កូនប្រុសទាំងទឹកមុខប្រាកដ
ប្រជា
«ប៉ាពេញចិត្តគេទេ?»រាងក្រាស់សួរទៅវិញ
«ក៏ក្មួយជីមីនជាមនុស្សមានចិត្តល្អ សុភាពរាបសា ដឹងចាស់ទុំស្គាល់ខុសត្រូវ ហេីយគួរឲ្យស្រឡាញ់ទៀត»
«បេីប៉ាពេញចិត្តគឺបានហេីយ ព្រោះសម្រាប់ខ្ញុំរឿងនេះវាគ្មានអ្វីសំខាន់ទេ សម្រេចយ៉ាងម៉េចស្រេចតែប៉ាចុះព្រោះខ្ញុំមិនខ្វល់ស្រាប់ហេីយ, ចឹងអស់ការអីហេីយខ្ញុំសុំទៅខាងលេីសិនហេីយ»
«ជុង~...»
រាងក្រាស់ក៏ស្ពាយកាតាបឡេីងទៅខាងលេីបាត់
«ជុង~ ហ៊េីយ~ កូននេះមិនយល់ចិត្តប៉ាសោះប៉ាគ្រាន់តែចង់ហេីយកូននៅជាមួយមនុស្សល្អម្នាក់ដែលស្រឡាញ់កូនអាចមេីលថែកូនបាន»
ជុងហ្គុកឡេីងដល់បន្ទប់គេគប់កាតាបចោលហេីយដាក់ខ្លួនអង្គុយលេីពូកទាំងទឹកមុខចងកំហឹង
«ញ័រចង់បានខ្ញុំខ្លាំងណាស់ហេីយមេីលទៅ ផាកជីមីន~ ខ្ញុំស្អប់ឯង ស្អប់ឯងបំផុត» ជុងហ្គុកនិយាយក្ដាប់ដៃណែន
Jimin's house🏘_________
«លោកប៉ា~ អ្នកម៉ាក់~» ជីមីនរត់ចូលក្នុងផ្ទះយ៉ាងលឿនហេីយស្រែកហៅប៉ាម៉ាក់គេឮខ្លាំងៗចង់បែបផ្ទះ
«មានរឿងអីជីមីន~ ម៉េចក៏រត់ត្រហេបត្រហបចឹងកូន»អ្នកស្រីផាកប្រញ៉ាប់ចេញមកមេីលកូនប្រុស
«អ្នកម៉ាក់~» ជីមីនឈរដង្ហក់ពេលឃេីញម៉ាក់គេចេញមកពីផ្ទះបាយ
«មានរឿងអីកូន អង្គុយចុះសិនទៅ» រាងតូចក៏ដាក់ខ្លួនអង្គុយមួយសន្ទុះឲ្យបាត់ហត់សិនរួចក៏និយាយ
«ម៉ាក់ ម៉ាក់ពិតជាចង់ឲ្យកូនរៀបការនឹងជុងហ្គុកមែនហេស»
«អឹម~ត្រូវហេីយម៉ាក់និងប៉ាបាននិយាយជាមួយពូជុនហេីយៗ យ៉ាង៉េចហេសកូន»
«គឺ~អ្នកម៉ាក់កូនមិនចង់រៀបការទេ»
«ម៉េចចឹងកូន? ក្រែងកូនលួចស្រឡាញ់គេយូរហេីយហីម៉េចក៏មិនចង់កា» អ្នកស្រីផាកជ្រួញចិញ្ចេីមសួរកូន
«គឺ~ កូនមិនចង់បង្ខំគាត់ទេម៉ាក់»
«បង្ខំអីកូន~ គឺម៉ាក់ទេីបតែនិយាយទូរស័ព្ទជាមួយលោកជុន,គាត់ថាជុងហ្គុកយល់ព្រមក្នុងការរៀបការនេះពេលដែលគេរៀនចប់»
«ហាស~ ចឹងមែនហីម៉ាក់» រាងតូចហាក់ភ្ញាក់ស្ទេីរមិនជឿនឹងត្រចៀកហេតុអីក៏គេយល់ព្រមទៅវិញទាំងដែលមាត់ថាស្អប់គេនឹង
«ខ្ញុំកាន់តែមិនយល់ពីបងហេីយជុងហ្គុក!»
_______________
ស្អែកឡេីងក្នុងសាលាមិនដឹងលេចឮដំណឹងជុងហ្គុកនឹងជីមីននឹងត្រូវរៀបការមកពីណាទេសិស្សនាំគ្នានិយាយខ្សឹបខ្សៀវគ្នាតែរាងតូចដេីរចូលថ្នាក់ទាំងទឹកមុខឆ្ងល់
ប៉ុន្តែកាលដែរនិយាយរឿងរាងតូចនិងជុងហ្គុកគឺពួកគេនិយាយល្អទេដោយអ្នកខ្លះថា
«ជីមីនពិតជាមានសំណាងណាស់»
អ្នកខ្លះក៏ថា
«ម៉េចក៏ជុងហ្គុកមិនដែលរវីរវល់និងជីមីនសោះចឹង»
រាងតូចដាក់កាតាបចុះរួចក៏អង្គុយកេះស្មាថេយ៉ុងសួរគេ
«អេ~ ម៉េចក៏ថ្នាក់យេីងអ៊ូអរម្ល៉េះថ្ងៃនេះមានសិស្សមកថ្មីមែន?
«គ្មានសិស្សថ្មីណាមកទេគឺពួកគេនិយាយរឿងឯងនឹង»ថេនិយាយតែមាត់តែដៃនៅចុចហ្គេម
«ហាស~ និយាយរឿងយេីង!រឿងអីទៅ?
«ណែឯងមិនដឹងពិតមែនមែន» ថេទម្លាក់ទូរស័ព្ទចុអហេីយងាកមកសួរគេ
«អេី~ បេីដឹងយេីងមិនសួរឯងទេស» រាងតូចនិយាយហេីយមួលទឹកលេីកមកផឹកព្រោះជិះកង់មកហត់ហេីយបេីកញេីសទៀត
«គឺរឿងឯងជិតរៀបការនឹងជុងហ្គុកនឹងណា»
«ហាស~ ឆាច់ 💦 » ពេញមុខថេយ៉ុងទឹកចេញពីមាត់ជីមីន
«ហ៊េីយ~ ផាកជីមីន~» ថេយ៉ុងនៅទ្រឹងមួយកន្លែងរាងតូចប្រញ៉ាប់យកកន្សែងមជូតមុខឲ្យថេ
«សុំទោស~ យេីងសុំទោសគឺយេីងមិនបានតាំងចិត្តទេ»
«ឯងនេះ~ ថីគ្រាន់តែរឿងនឹងម៉េចក៏ប្រតិកម្មខ្លាំងម្ល៉េះ, មុននិងក្រោយពួកគេក៏គង់តែដឹងទេ»
«តែតេីពួកគេដឹងមកពីណា?
«យេីងក៏មិនដឹងដូចគ្នា?
«បេីជុងហ្គុកដឹងយេីងស្លាប់មិនខាន»
«ឯងចាំបាច់ខ្លាចគេដល់ថ្នាក់នឹង, មានរឿងអីតដៃតមាត់ខ្លះទៅកុំឲ្យគេបានចិត្តពេកឯងយំដោយសារគេច្រេីនសារហេីយល្មមរៀនចេះថាឲ្យគេវិញខ្លះកុំរឿងអីឯងទទួលខុសទាំងអស់នោះ»
រាងតូចមុខស្មេីនៅស្ងៀមរួចក៏ដកដង្ហេីមធំ
«តែយ៉ាងណាឯងក៏គួរតែសប្បាយចិត្តព្រោះពួកគេសុទ្ធតែនិយាយល្អពីឯងទេហេីយពិសេសស្រីៗច្រណែនឯងសម្បេីមណាស់»
«ថេ~ » រាងតូចនិយាយទៅមិត្តទាំងមុខក្រហម
«នេះអៀនហេីយហ៎» ថេយ៉ុងធ្វេីជារុញស្មាគេតិចៗ
«អៀនអី~ គ្មានទេ»ជីមីនអង្គុយញញឹមជាប់
_______________
ពេលថ្ងៃដល់ម៉ោងសម្រាកក៏ជាពេលដែលសិស្សទាំងនាំគ្នាមកអង្គុយញាំបាយអ្នកខ្លះក៏កម្មង់ម្ហូបអ្នកខ្លះក៏ដាក់បាយក្នុងប្រអប់មកពីផ្ទះ
រាងតូចក៏ដូចគ្នាគេចូលមកអង្គុយញាំបាយ២នាក់ថេដូចរាល់ដង
ជីមីនអង្គុយងាកឆ្វេងងាកស្ដាំនៅមិនស្ងៀម
«ណែឯងអង្គុយស្ងៀមខ្លះបានទេយេីងវិលមុខណាស់ ចាំបាយ???ហ៊េីយគេយកមកឡូវហេីយឯងក៏អត់ឃ្លានម៉េសវ៉ី~»ថេសួរគេទាំងមិនដឹងថាការពិតគេរកមនុស្សសំខាន់គេសោះ
ជីមីនមិនមាត់តបថេយ៉ុងគេក៏បន្តងាកចុះងាកឡេីងថេក៏ងាកតាម
«អរតាមពិតចឹងសោះ»
«ថេគាត់មកហេីយ~ ខ្ញុំយកទឹកក្រូចនេះឲ្យគាត់សិន»
និយាយរួចជីមីនងេីបក្រេសក្នុងដៃមានដបទឹកក្រូចដែលជុងហ្គុកចូលចិត្តឲ្យគេ
ជុងហ្គុកលេីកថាសបាយចូលអង្គុយធម្មតាមិនខ្វល់ពីរាងតូចដែលខំដេីរមកទាំងញញឹមពព្រាយ
«ណេស~ ខ្ញុំឲ្យបង» រាងតូចហុចដបទឹកក្រូចឲ្យគេ
ទាំងមុខអឹមអៀន
«មិនត្រូវការ» ជុងហ្គុកតបទាំងមិនមេីលមុខគេគិតតែបន្តញាំបាយ
«ខ្ញុំដឹងថាបងចូលចិត្តរសជាតិនេះក៏ខំទិញវាឲ្យបង បងឆាប់ញាំទៅ»
«ប្រាប់ហេីយថាខ្ញុំមិនត្រូវការ~» ប្រាវ 🧃
រាងក្រាស់គប់ដបនោះចោលបែកហូរទឹកខ្ចាយឯរាងតូចវិញឈរភ័យមិនស្ទេីរព្រោះវាហោះកាត់មុខគេបេីមិនគេចគេច្បាស់ជាត្រូវ
«ខ្ញំធុញឯងខ្លាំងណាស់តេីមានដឹងខ្លួនទេ! មួយថ្ងៃៗតោងទាមខ្ញុំដូចជាឈ្លេីង មិនបាច់ភ័យខ្លាចមិនបានខ្ញំទេព្រោះរឿងរៀបការខ្ញំបានយល់ព្រមហេីយប៉ុណ្ណឹងវាមិនសមចិត្តឯងទៀតហេស!
«អរ~ តាមពិតចឹងសោះ»
«តាមពិតបង្ខំគេសោះ, ពិតជាគ្មានកេរ្តិ៍ខ្មាសមែន»
សិស្សៗនៅទីនោះបានឮជុងហ្គុកនិយាយក៏ចាប់ផ្ដេីមគិតថាតាមពិតរឿងនេះរាងតូចបង្ខំជុងហ្គុកទាំងដែលមិនទាន់ដឹងរឿងច្បាស់
«មុខក្រាស់ពិតមែន, ដំបូងខខំតែសរសេី,»
«មែនហេីយៗ »រាងតូចងាកទៅណាក៏ឃេីញតែមនុស្សនិយាយមិនល្អពីគេទឹកភ្នែកថ្លាក៏ស្រក់ចុះឥតឈប់ភ្នែកសម្លឹងខាំមាត់សង្កត់ចិត្តមេីលទៅកាន់ជុងហ្គុកដែលធ្វេីមុខស្មេី
«បងហួសហេតុពេកហេីយ» រាងតូចរត់បំបុកស្មារាងក្រាស់ខ្ទប់មុខយំរត់ចេញទៅបាត់ឯថេឃេីញបែបនេះក៏រត់ទៅតាមទាំងប្រេីភ្នែកកំណាចមេីលទៅជុងហ្គុករួចក៏រត់យ៉ាងលឿនតាមជីមីន
Admin: mo🦋

និយមន័យស្នេហ៍ ❤️ 💕Where stories live. Discover now