Part: ដឹងត្រឹមថាបងប្រចណ្ឌ័

494 70 6
                                    

ក្រោយពីបងឆុងឃុគគាត់ខឹងដាច់ក្បាលដាច់កន្ទុយក៏បានអូសរាងតូចចូលក្នុងបន្ទប់ហេីយបិទទ្វាចាក់សោជិត
នោះ*🌚
ពេលចូលមកដល់ខាងក្នុងជីមីនក្រវាសដៃជុងហ្គុកព្រោះគេឈឺកដៃ
«លែងមេីស~បងធ្វេីអីនឹង! ម៉េចក៏នាំខ្ញុំមកបន្ទប់បង?»
រាងតូចនិយាយទាំងអង្អែលកដៃខ្លួនឯងតិចៗព្រោះគេមានអារម្មណ៍ថាឈឺមេីលចុះឡេីងក្រហមហេីយ
«ឯងទៅស្និទ្ធស្នាលនឹងអាម្នាក់នោះតាំងពីកាល ឱបដៃឱបជេីងគ្នាសម្បេីមណាស់» ជុងហ្គុកនិយាយត្រង់ៗយកតែម្ដង
«បងនិយាយពីនាក់ណាគេ?»
«គឺអាសាំងវូនឹងឯង» ជុងហ្គុកឈរច្រែងចង្កេះសួរទៅរាងតូច
«ខ្ញុំក៏ទេីបតែស្គាល់គាត់ដែរ, ហេីយម៉េចក៏បងចាំបាច់ខឹងម្ល៉េះ?»
«ឯងដឹងទេថាវាជាមនុស្សព្រានប៉ុណ្ណា? ហេីយដូចជាឲ្យដៃជេីងវាសម្បេីមណាស់?»
ផាច់ 🤚
មួយកំភ្លៀងអានុស្សាវរីយ៍
«បងកុំនិយាយមេីលងាយខ្ញុំពេក, ខ្ញុំមិនមែនជាមនុស្សបែបនឹងទេ ហ៊ិកៗ» រាងតូចទះគេមួយដៃហេីយបែរជាមកយំខ្លួនឯង
«ចឹងហេស! ចុះកាលដែរទៅស្និទ្ធស្នាល កៀកកេីយគ្នានៅចំពោះមុខគូដណ្ដឹងវាហៅថាស្អីវិញ?» ជុងហ្គុកចាប់ផ្ដេីមចេញចារឹកព្រៃៗមោហៃព្រោះដូចរងស្រវឹងដែរ
«ហឹកៗ~ ខ្ញំម៉េចនឹងដឹង ខ្ញុំពិតជាអត់បានធ្វេីទាំងអស់ សុខៗគាត់ក៏មកស្និតស្នាលនឹងខ្ញុំ ហេីយខ្ញំក៏មិនហ៊ានបដិសេធដោយគ្រាន់តែអង្គុយជាមួយគាត់នោះហេីយម្យ៉ាងថេក៏នៅដែរតេីម៉េចក៏បងមេីលមិនឃេីញ?» រាងតូចនិយាយទាំងអួលដេីមកសុខៗមកខឹងគេអត់ហេតុផល (គេពុងប្រចណ្ឌ័យេីងនឹងដឹងអត់)
«ហេីយសំខាន់គាត់គ្រាន់តែមកសួរនាំខ្ញំធម្មតាព្រោះគាត់ដឹងថាខ្ញុំជាគូដណ្ដឹងបងចឹងហេីយគាត់ក៏មករាក់ទាក់ សំខាន់នោះគឺគាត់ជាបងជីដូនមួយរបស់ថេយ៉ុង ប៉ុណ្ណឹងបងស្ដាប់យល់នៅ?» រាងតូចនិយាយទាំងតូចចិត្តដែរជុងហ្គុកគិតមកគេបែបផ្សេងទៅវិញ
«បងទៅវិញទេដែរមិនរវល់នឹងខ្ញុំ បងតែងទុកខ្ញុំចោលមិននិយាយរក មិនរវីរវល់ ខ្ញុំតែងតែព្យាយាមនិយាយទាក់ទងបងមុនតែរហូត យ៉ាងហោចណាស់បងចេញមកមកបបួលខ្ញុំញាំបាយ បបួលខ្ញុំទៅដេីរលេងមាត់សមុទ្រ ឬក៏ទៅចំណាយពេលនៅជាមួយគ្នាពេលនេះវាជាឱកាសល្អបំផុត តែបងអត់មានទេ» រាងតូចនិយាយពីអារម្មណ៍ក្នុងចិត្តទាំងយំខ្សឹកខ្សួល
គេបានគិតថាក្នុងការមកដេីរលេងនេះគឺជាពេលវេលាល្អដែលគេនឹងជុងហ្គុកអាចបង្កេីនទំនាក់ទំនងល្អតែផ្ទុយទៅវិញថ្ងៃទីមួយមានរឿងទឹកភ្នែកទៅហេីយ
«អឹម~» ដោយទ្រាំនឹងពាក្យសំដីចាក់ដោតរាងតូចលែងបានជុងហ្គុកក៏ទាញខ្លួនតូចដែលកំពុងឈរយំមកឱបក្នុងទ្រូង បាតដៃក្រាស់ក៏មកស្ទាបអង្អែលសក់គេថ្នមៗលួងលោម
«ខ្ញំសុំទោស~»
រាងតូចក៏បានត្រឹមសំងំយំក្នុងរង្វង់ដៃគេ
«ខ្ញុំក៏មិនដឹងដូចគ្នាថាសុខៗអូសដៃឯងចេញពីទីនោះ ហេីយនិយាយពាក្យទាំងអស់នោះដាក់ឯង ខ្ញុំសុំទោស~»
«តាមពិតមិនមែនខ្ញុំមិនចង់នោះទេតែខ្ញុំមិនដឹងថាត្រូវចាប់ផ្ដេីមពីចំណុចណាមុននោះទេជីមីន~»
«អឹម~~» ជុងហ្គុកនិយាយសម្លេងស្រទន់ហេីយក្ដោបមុខរាងតូចមកថេីបបបូរមាត់ថ្នមៗ
«បង្រៀនបងទៅ..Jiminie~» ជុងហ្គុកនិយាយរួចក៏ឱនទៅថេីបគេម្ដងទៀត តែម្ដងនេះជុងហ្គុកថេីបខ្លាំងៗហេីយបឺតជញ្ជក់បបូរមាត់ទន់ៗរបស់រាងតូចម្ដងលេីម្ដងក្រោម
ការថេីបនេះធ្វេីឲ្យជុងហ្គុកថេីបមិនចង់ដកមាត់ដោយសារបបូរមាត់ដ៏ស៊ិចស៊ីរបស់ជីមីនកំពុងពង្វក់គេហេីយ ដល់ថ្នាក់រាងតូចយកដៃវាយទ្រូងគេផាច់ៗឲ្យលែងក៏គេមិនលែង
បន្តិចក្រោយដោយរាងតូចលែងប្រកែកជុងហ្គុករឹតតែបានចិត្ត គេលែងអណ្ដាវែងទន់មកលិតលេីគែមមាត់ រួចអូសមកបបូរមាត់តែជីមីននៅស្ទាក់ស្ទេីរមិនហ៊ានបេីកមាត់ឲ្យអណ្ដាតជុងហ្គុកចូលទៅប្រលែងលេងនឹងរបស់ខ្លួនទេ
«បេីកមាត់អូន~jiminie » ឮចឹងហេីយជីមីនក៏ហេីបមាត់តិចៗ ជុងហ្គុកក៏ញញឹមចុងមាត់ហេីយលូកអងណ្ដាតចូលទៅធ្វេីឲ្យរាងតូចបិទភ្នែកយ៉ាងលឿន
មិនប៉ុន្មាននាទីជុងហ្គុកច្បងជីមីនឲ្យចេះតបតយ៉ាងស្ទាត់ជំនាញ រាងតូចកាន់តែលង់ខ្លួនហេីយលេីកដៃមកតោងកគេជប់ជុងហ្គុកក៏រំកិលខ្លួនពួកគេទៅពិតដល់ទូខោអាវ
ការថេីបអ្នកទាំងពីរកាន់តែរោលរាល ជីមីនលេីកដៃយកមកខ្ញាំសក់ជុងហ្គុកទៅមកៗព្រោះពេលគេឱនមកថេីបដល់កញ្ចឹងក រាងតូចងេីយក្បាលឡេីងបិទភ្នែកខាំមាត់ពេលទទួលអារម្មណ៍ស្រេីបស្រាលខ្លួនមិនធ្លាប់មានពីមុន
«ជុងហ្គុក~អឹម~ រសេីបណាស់»
រាងតូចទាញខ្លួនជុងហ្គុកចេញហេីយនិយាយប្រាប់គេទាំងឱនមុខចុះព្រោះអៀន
«រសេីបមែនទេ?» រាងក្រាស់ឱនទៅសួរហេីយច្បិចចង្កាគេលេីកឡេីង
«អឹម~» រាងតូចងក់ក្បាលតិចៗ
«ខ្ញុំថាប៉ុណ្ណឹងបានហេីយ~ ព្រោះមានសិស្សនៅបន្ទប់ជាប់យេីងច្រេីនណាស់ហេីយនៅមានលោកគ្រូទៀត»
«ចុះបងមានចង់ធ្វេីអីលេីសនឹងណា? តែបេីអូនមិនហាម...»
«បងប្រាកដជាបន្តហេីយ»ជុងហ្គុកឱនមកខ្សឹបដាក់ត្រចៀកគេ
ជីមីនឮចឹងក៏រុញមុខគេចេញ
«ចឹងខ្ញុំទៅវិញហេីយ» រាងតូចរៀបដេីរទៅបន្ទប់គេវិញសម្រាកតែជុងហ្គុករហ័សមកចាប់ឱបគេពីក្រោយ
«អូនចង់ទៅណា? បងមិនឲ្យទៅទេយប់នេះអូនត្រូវគេងនៅទីនេះ»
«ហាស~ ធ្វេីចឹងម៉េចកេីតចុះសិស្សច្បងយ៉ុនវិញនោះគាត់គេងណា?»
«កុំបារម្ភអីពីគេអី, អូនភ្លេចហេីយហីវាជាកូនម្ចាស់រីសតនៅទីនេះណា~»
«ត្រូវហេីយ~ តែយ៉ាងណាក៏គួរតែប្រាប់គាត់មួយម៉ាត់ដែរ~ ធ្វេីចឹងវាដូចមិនសម»
«អឹមបានចឹងចាំបងឆាតប្រាប់វា»
«ប៉ុណ្ណឹងបាននៅ» ជុងហ្គុកសួរក្រោយពីទាញទូរសព្ទឆាតទៅយ៉ុនហ្គីរួច
«អឹម~» រាងតូចញញឹមអៀននឹងទង្វេីរបស់ជុងហ្គុកពេលនេះ
«បងមានដឹងថាបងកំពុងធ្វេីអីទេជុងហ្គុក~»
«បងធ្វេីអីហេស?» ជុងហ្គុកសួរព្រោះមិនយល់
«បងធ្វេីឲ្យខ្ញុំកាន់តែស្រឡាញ់បងខ្លាំងឡេីងហេីយ» រាងតូចចូលមកឱបដាក់ចង្កាលេីស្មាគេ
«បងយល់ថាវាជារឿងល្អណាស់ ព្រោះបងចង់ឲ្យអូនស្រឡាញ់បងខ្លាំងឡេីងពីមួយថ្ងៃទៅមួយថ្ងៃ»
«ចុះបងវិញនោះ ស្រឡាញ់ខ្ញុំខ្លះនៅ?»
«ថ្នាក់នេះហេីយអូននៅមិនទាន់ដឹងទៀតហេស~» ជុងហ្គុកសួរចំអន់វិញ
«បេីបងអត់ប្រាប់ផង គេធ្វេីម៉េចដឹង☹️»
«ប្រហែលស្រឡាញ់ហេីយទេដឹង🤔»
«ប្រហែលទៀតហាស~ » ជីមីនងេីបមុខចេញពីរង្វង់ដៃគេវិញហេីយធ្វេីមុខស្អុយ
ជុងហ្គុកឃេីញចឹងក៏សេីច
«គ្រាន់តែដឹងថាបងចេះប្រចណ្ឌ័អូនទៅបានហេីយ» រាងក្រាស់ក៏ទាញខ្លួនតូចមកឱបជាប់ទ្រូងវិញ

ក្នុងសារជុងហ្គុកផ្ញេីទៅប្រាប់យ៉ុនហ្គី***

«ហែង~អត់មានមកអាញ៉េអាញ៉ៃក្នុងបន្ទប់អញដាច់ខាតចាប់ពីពេលនេះទៅ ព្រោះអញកំពុង សម្របសម្រួលគ្នាជាមួយជីមីន ហេីយក៏ចង់ចំណាយពេលជាមួយគ្នាដែរ សំខាន់យប់នឹងហេីយយប់ស្អែកហែងដេកណាដេកទៅអញអត់ខ្វល់សំខាន់កុំមកអាញ៉េអាញ៉ៃក្នុងបន្ទប់នេះដាច់ខាតហេីយឥវ៉ាន់ហែងអញរៀបបង្វិចឲ្យហេីយនៅមុនបន្ទប់មកយកផង ប៉ាយ៉ាត់គេលួចបាត់អញអត់ដឹង បានហេីយបាយ 👋

អាណិតបងយ៉ុនខ្លោចចិត្ត មោះreader ណាមានបន្ទប់ទំនេរឲ្យបងយ៉ុនគេងអត់🤣
ចាប់អារម្មណ៍ ជុងហ្គុកហៅជីមីនអូនបងហា មេីលគេស្វីតទៀតហី😭
Mo🦋

និយមន័យស្នេហ៍ ❤️ 💕Where stories live. Discover now