Part17: ឆ្លៀតឱកាស

442 67 4
                                    

«ចឹងអូនចូលងូតទឹកមុនបងទៅ»
«អឹម» ជីមីនក៏ចេញពីរង្វង់ដៃជុងហ្គុកហេីយចូលទៅបេីកទូខោអាវយកកន្សែងនិងខោអាវសម្រាប់ផ្លាស់
«ជុងហ្គុក~ហេីយខោអាវបងអស់តូចប៉ុននឹងហាស~»ជីមីនសួរពេលបេីកមេីលក្នុងទូហេីយយកមកមេីលសុទ្ធតែទំហំធំៗ
«ប្រហែលហេីយ»
«ស្លាប់ហេីយ! ហេីយឲ្យខ្ញុំស្លៀកម៉េចទៅ»
«មិនបានទេ ខ្ញុំចូលទៅយកខោអាវក្នុងបន្ទប់ខ្ញុំសិន» ជីមីននិយាយរួចក៏ដេីរសំដៅទៅបន្ទប់ខ្លួន
«បងមិនឲ្យទៅទេ!» ជុងហ្គុកហក់ចុះពីលេីគ្រែឱបចង្កេះគេជាប់ដូចខ្លាចបាត់គេទៅណាចឹង
«ជុងហ្គុក~លែងខ្ញុំទៅ» ជីមីនព្យាយាមរេីនឹងសួរនាំ
«មិនលែង~បងខ្លាចថាអូនមិនមកវិញ! បងមិនឲ្យទៅទេ» ជុងហ្គុកលេីកហេតុផលមិនសមទំនងប្រាប់រាងតូច
«ខ្ញុំសន្យាថាទៅយកតែមួយភ្លែតទេណា!លែងគេមេីល~»
«អត់ទេ..ពាក់តែអាវបងទៅវាវែងហួសជេីងអូនបាត់ទៅហេីយខ្លួនតូចញឹបប៉ុណ្ណឹងនោះ ស្លៀកខោអាវបងទៅណា~ ណា~»
«តែ..តែខ្ញំថាមិនកេីតទេ~»
«មិនអីទេ..បងមិនប្រកាន់ទេ😁» (មេីលយាយ)*😒
''បងមិនប្រកាន់តែខ្ញុំប្រកាន់! ប្រុសម្នាក់នេះចំមែនហេីយ ប្រុងឲ្យគេស្លៀកតែអាវហេីយមិនដឹងគេខ្មាសទេអី ថ្វីបេីស្រឡាញ់គេស្រឡាញ់យេីងខ្លាំងមែនតែក៏មិនមែនថាគេមិនចេះអៀនឯណា''ជីមីនគិតម្នាក់ឯងហេីយគេក៏សម្រេចថាយកខោអាវមួយសម្រាប់ចូលងូតទឹកបាត់
ឯជុងហ្គុកដេកគងដៃញញឹមខិលនៅលេីគ្រែ(ខូចឆុយម៉ាយហេីយ)
ក្នុងបន្ទប់ទឹក______
ក្រោយងូតទឹករួចជីមីនយកខោមកស្លៀកឃេីញថាវាហៀជេីងខ្លាំងណាស់ដេីរគឺប្រាកដជាជាន់ផ្កាប់មុខស៊ីដីមិនខាន ហេីយគេក៏យកអាវមកពាក់គឺវាវែងដល់ក្រោមជង្គង់ទៀតពេលគេបែរទៅមេីលក្នុងកញ្ចក់ឃេីញថាវាគួរឲ្យអស់សំណេីចណាស់ដូចទីងមោងចឹង គិតចុះគិតឡេីងគេក៏សាកស្រាតខោចេញទុកតែអាវឃេីញថាវាមិនអីនោះទេព្រោះអាវវាក៏វែងល្មមដែរ គេក៏សម្រេចថាស្លៀកបែបនេះតែម្ដង បេីស្លៀកទាំងខោទាំងអាវបែបនេះជុងហ្គុកសេីចស្លាប់មិនខាន
ពេលចេញពីបន្ទប់ទឹករាងតូចដេីរទាំងខ្ទប់ៗជេីងជេីងឯភ្នែកចេះតែមេីលទៅជុងហ្គុកដែរសំងំគេងលេីគ្រែមិនទាន់ទាំងដេីរដល់គ្រែផងជុងហ្គុកក៏ងាកមកឃេីញសភាពរាងតូចពេលនេះ
រាងក្រាស់គេងញញឹមនៅលេីគ្រែហេីយយកដៃគោះពូកផាច់ៗឲ្យគេមកគេងត្រង់នេះជិតខ្លួន
រាងតូចស្ងៀមបន្តិចមុននឹងដេីរមួយៗទៅតាមគេហៅ
មកដល់ជិតគ្រែរាងតូចយកដៃវែកសោយភួយឡេីងហេីយក៏លេីកជង្គង់ឡេីងលេីគ្រែដេីម្បីគេងតែអាអាវដែលគេពាក់ជាប់ខ្លួននឹងវាក៏ខោចខ្លីឡេីងទៅតាមនឹងដែរ វាធ្វេីឲ្យរាងតូចស្រឡឹងចេញសាច់ភ្លៅសខ្ចីម៉ត់រលោងដូចបណ្ដូលចេក សាច់ស្បែកគ្មានរោមគ្មានស្នាមមួយញឹមវារលោងសជាងមុខគេទៅទៀត ជុងហ្គុកអង្គុយនៅម្ខាងលួចលេបទឹកមាត់ខ្អឹកៗ លេីកទីមួយហេីយដែរគេភ្លឹកនឹងសម្រស់ជីមីនថ្នាក់នេះ
«ចុះបងមិនងូតទឹកសិនទេ?» ឡេីងមកដាក់ខ្លួនគេងហេីយរាងតូចក៏សួរ
«អ...អ~បងងូចរួចហេីយ» ជុងហ្គុកក៏ភ្ញាក់ស្មារតីមកវិញពេលឮសម្លេងជីមីនសួរ
«ហ្អាក~ហេីយបងងូតនៅណា?»
«គឺនៅបន្ទប់អូន, ហេីយខោអាវនឹងរបស់របរអូនបងយកមកទាំងអស់ហេីយ»
«អរបេីចឹងខ្ញុំសុំទៅប្ដូរខោអាវសិនហេីយ» រាងតូចនិយាយលឿនៗហេីយក៏ទាញភួយរៀបនឹងងេីបចុះពីគ្រែស្រាប់តែជុងហ្គុកចូលមកទាញគេឲ្យខិតមកជិតរួចខ្សឹបប្រាប់គេតិចៗ
«មិនបាច់ប្ដូរទេ អូនស្លៀកចឹងហេីយគួរឲ្យស្រឡាញ់ » និយាយហេីយក៏ទាញគេមកគេងជាប់ទ្រូង
រាងតូចដល់ចឹងអៀនយ៉ាងខ្លាំង
«តោះគេង~បងបិទភ្លេីងហេីយណា?»
«អឹម~» រាងតូចងក់ក្បាលតិចៗហេីយជុងហ្គុកលោទៅបិទភ្លេីងនៅក្បាលដំណេករួចចូលមកឱបរាងតូចក្នុងដៃវិញ ឯជីមីនក៏លេីកដៃដាក់លេីទ្រូងហាប់ណែនហេីយបិទភ្នែកក្នុងរង្វង់ដៃគេ
''តេីខ្ញុំកំពុងយល់សុបន្តិមែនទេ? បេីវាសុបន្តិមែនសូមកុំឲ្យខ្ញុំក្រោកឡេីងអី! ព្រោះខ្ញុំខ្លាចព្រឹកស្អែកអ្វីៗក៏ផ្ទុយស្រឡះដូចដេីម បងនៅតែជាជុន ជុងហ្គុកពីមុន''
_____Morning______
ជីមីនបេីកភ្នែកឡេីងថ្នមៗ ឃេីញមុនគេគឺពិដានពណ៍ស ហេីយក៏ស្ដាប់ឮសម្លេងទឹកសមុទ្រផងដែរ រាងតូចក៏យកដៃស្ទាបទ្រូងហាប់ណែនដែរគេគេងពីលេីយប់មិញមួយយប់ ភ្នែកតូចក៏ងេីយទៅមេីលគឺពិតជាជុងហ្គុកមែន គេមិនបានយល់សប់ទេ
ជីមីនក៏ងេីយទៅថេីបមាត់គេមួយខ្សឺត
«វាគឺជាការពិត ខ្ញុំមិនបានយល់សប់ទេ! ជុងហ្គុកបងដឹងទេថាខ្ញុំស្រឡាញ់បងខ្លាំងណាស់ ហេីយវាក៏កេីនឡេីងរាល់ថ្ងៃរាល់ពេលដែរបាននៅក្បែរបង»
«មែនហេស?»
«ជុងហ្គុក????» រាងក្រាស់បេីកភ្នែកឡេីងហេីយទាញខ្លួនតូចមកអង្គុយពីលេីគេ
«អ័រ~អឹម បងធ្វេីអី~ដាក់ខ្ញុំចុះ»
«គេងលក់ស្រួលទេ?» មិនខ្វល់នឹងពាក្យរាងតូចជុងហ្គុកសួររឿងផ្សេងទៅវិញ
«គឺ..គឺគេងលក់ស្រួលចុះបងវិញ..នោះ?»
«ដូចគ្នា»
«បានហេីយដាក់ខ្ញុំចុះ បងមិនធ្ងន់ទេហេស?»
«មិនធ្ងន់ទេ💋»
«អឹម~បងធ្វេីអីនឹង!»
«គឺឲ្យmorning kiss អូននោះអី មិញអូនឲ្យបងហេីយចឹងបងក៏ត្រូវឲ្យអូនវិញដូចគ្នា»
«នេះបង..បង..បងក្រោកយូរហេីយ?» ជីមីនសួរទាំងវាយទ្រូងគេផាច់ៗ
«អូយ~ថ្នមដៃមេីលបងឈឺណា~»
«ឈឺល្អហេីយ មនុស្សឆ្លៀតឱកាស»
«ក្រែងអូនចូលចិត្តចឹងហី~» ជុងហ្គុកសួរញោះគេទៀត
«បានហេីយលែងខ្ញុំ ខ្ញំចូលងូតទឹក» ជីមីនក៏ទាញដៃគេចេញហេីយចុះពីលេីគ្រែដេីរប៊ាំងៗចូលទៅក្នុងបន្ទប់ទឹកបាត់ មុខក្រហមងាំង
(ធ្វេីម៉េចបេីដឹងចំណុចខ្សោយយេីងហេីយ ចឹងមានតែទ្រាំៗទៅ🥲)
ឆុងឃុគឡូវគេបានដៃណាស់
Mo🦋

និយមន័យស្នេហ៍ ❤️ 💕Where stories live. Discover now