ភាគទី ៥ : យើងគ្រាន់តែថើបសោះ ?

2.5K 227 2
                                    


ដោយទ្រាំមើលពួកគេវាយគ្នាតទៀតមិនបាន TaehYung ក៏ទៅបំបែក ហើយអូសដៃ Jungkook ដើរចេញពីទីនោះ ហើយគ្មាន ទៅណាទេ ក្រៅពីទៅផ្ទះវិញ ។ មិនឲ្យទៅយ៉ាងម៉េច បើមុខ Jungkook មើលមិនយល់ផងនឹង ។ ត្រង់នេះក៏ជាំ ត្រង់នោះក៏ស្នាម ហ៊ឹស ! លែងសង្ហារហី !!!

@ ភូមិគ្រឹះ Jeon

TaehYung អង្គុយលាងរបួសឲ្យ Jungkook នៅក្នុងបន្ទប់ ដ៏ធំល្វឹងល្វើយ តែក៏កក់ក្ដៅ ព្រោះពីរនាក់នេះនៅក្បែរគ្នានោះអី ។

« អួយ !! Tae !!» ឮទេ ពេលដែលកំពុងវាយគ្នា ម្នាក់ៗក្លាហានណាស់ មិនចេះឈឺទាល់តែសោះ ដល់ពេលមើលលាង ទើបត្អូញត្អែរ បើបែបនេះ ចង់តែធាក់ថែមពីរ - បីជើងទេ ! គ្រឺតណាស់លោក ។

«...» TaehYung មិនមាត់ទេ តែក៏សម្លក់ Jungkook ដែរ ។ គេថ្នមប៉ុណ្ណឹងហើយ រកអីទៀត ។ ចង់ឲ្យគេនាំទៅពេទ្យឲ្យពេទ្យស្រីៗអស់នោះប៉ះពាល់ផ្ទៃមុខដ៏ស្រស់សង្ហាររបស់គេឬ ? អួយ !!! ជួយមិនបានទេ !! គេក៏ចេះហួងហែងរបស់គេដែរ ។

«មើលចុះ ! ជាំគ្រប់កន្លែងតែម្ដងហើយ !» TaehYung ពេបមាត់ អង្អែលថ្ពាល់នាយតិចៗ បែបស្ដាយក្រោយ បើគេឃាត់តាំងពីដំបូង ម្ល៉េះមុខសង្ហាររបស់គេ មិនត្រូវមករងរបួសចឹងទេ ! គិតហើយគួរឲ្យខឹងណាស់ !!!

«ចុះបែបនេះស្រលាញ់ទេ ?» Jungkook ញញឹមច្រឡើមៗ នឹងយកដៃរបស់ខ្លួនដាក់លើដៃ Tae ដែលអង្អែលថ្ពាល់ខ្លួននោះ

«អត់ទេ!!!» TaehYung សម្លក់នាយ អៀននឹងនាយឡើងក្រហមថ្ពាល់ មើលទៅចង់តែទាញឲ្យយាបាត់ Cute អស់ឥឡូវហើយ

«មាត់តែអត់ តែមើលចុះ ក្រហមថ្ពាល់ហើយ ! ហសហា» Jungkook នៅបន្ដញ៉ោះរាងតូច

«អាហ្គុក !!!» TaehYung ងាកមើល Jungkook ។ ពួកគេកំពុងគេងត្រដាងដៃលើពូកទាំងពីរនាក់ ទាំងកាន់ដៃគ្នាយ៉ាងស្អិត...។

«ហ៊ឺម ?» Jungkook ងាកមករក Tae

«ហៅលេង !!!» TaehYung សើច

«ខំចាំស្ដាប់ !» Jungkook សម្លក់ Tae ម្ដង

«ឯង...» មិនទាន់បញ្ចប់ប្រយោគរបស់ខ្លួនរួចរាល់ផង បបូរមាត់តូច
ក្រមិច លោទៅថើបបូរមាត់ក្រាស់មុន នាយតូចរាងអៀនខ្មាសរាងក្រាស់បន្ដិចដែរ ព្រោះគេមិនដែលសុខៗទៅថើប Jungkook មុននោះទេ ទើបដកមាត់ចេញវិញ តែដៃក្រាសប្រញ៉ាប់ទាញកញ្ចឹងកគេមកជិតផ្អឹបបូរមាត់សារជាថ្មីយ៉ាងផ្អែមល្ហែម

ស្នេហាកម្លោះ PlayBoy !!!Where stories live. Discover now