ភាគទី 10 : មិនអន់ទេ

1.4K 192 6
                                    

នៅក្នុងបន្ទប់គេងនៃ Condo របស់ Jungkook រាងតូចកំពុងគេងនៅលើគ្រែដណ្ដប់ភួយត្រឹមទ្រូងផ្អៀងទៅម្ខាងផ្សេងពី Jungkook ប៉ុន្តែក្បាលគេគឺនៅលើដៃរាងក្រាស់ ដោយសារល្វើយក្រោយពេលបញ្ចប់សង្រ្គាមក្ដៅសាច់ជាមួយរាងក្រាសរួច គេក៏គេងលក់ ឯនាយបង្កហេតុ គេកំពុងតែរកមើលកោះដែលអាចនាំនាយល្អិតសំណព្វចិត្តទៅលេងបាននៅក្នុងទូរស័ព្ទរបស់គេ ។ គេរកមើលមួយសន្ទុះក៏ញោចស្នាមញញឹមឡើង ទីបំផុតគេក៏អាចរកវាឃើញហើយ ។

« ភ្ញាក់ឡើង ច្បាស់ជាឃ្លានទៀតមិនខានទេ » គិតតែប៉ុណ្ណេះ នាយក៏ទូរស័ព្ទទៅកម្មង់អាហរាឲ្យនាយតូចភ្លាម ដោយសារគេមិនជំនាញធ្វើម្ហូបប៉ុន្មាន ហើយជាប់ដៃជាមួយនាយតូចកើយទៀត ទើបគេធ្វើបែបនេះ ។

« ហ៊ឹម..?ជុងហ្គុក!! » Taehyung បើកភ្នែកព្រឹមៗមើលមុខរាងក្រាស មិនមែន ដោយសារសម្លេងរំខានទើបភ្ញាក់ Jungkook ក៏រហ័សមើលមកគេ

« ភ្ញាក់មកល្អហើយ! បងបានកម្មង់ទិញម្ហូបទុកសម្រាប់អូនរួចអូន ពេលនេះ ឆាប់ទៅងូតទឹកទៅ តោះ!! » Jungkook បម្រុងលើកបីរាងតូច តែគេឃាត់

« ឈប់សិន! យើងងងុយគេងណាស់ »

« យើង? » Jungkook ជ្រួញចិញ្ចើមសម្លឹងមើលរាងតូចក្នុងន័យមិនពេញចិត្តនឹងប្រយោគរបស់គេ ក្រែងក្លាយជាសង្សារនឹងគ្នាហើយមែនទេ? ហេតុអ្វីគេប្រើសព្វនាមខ្លួនឯងថា យើង! ទៀត?

« គឺអូនងងុយ ចាំបន្ថិចទៅ » Taehyung បើកភ្នែកមកនិយាយតបនឹងនាយជាសង្សារថ្មីថ្មោងហើយគ៏គេងទៅវិញ ។ ចំណែក Jungkook ក៏លេចស្នាមញញឹមចេញមកជាថ្មី

« បាន! បងទុកពេលឲ្យ 10 នាទី ណាអូនសម្លាញ់!! មកវិញ បើនៅតែបែបទៀត អូនត្រូវធ្ងន់មិនខានទេ »

« បងគម្រាម? » Tae តបទាំងនៅបិទភ្នែក

« អត់ទេ បងនិយាយមែន! » Jungkook ក៏ដើរទៅក្រៅ ទុកឲ្យរាងតូចនៅគេងក្នុងបន្ទប់ម្នាក់ឯង

« ប្រុសសម្អុយឯងនេះ!!អូយ៎!» នាយតូចរអ៊ូជាប់មាត់មិនឈប់ ហើយក៏ទាញកន្សែងចូលងូតទឹក ប៉ុន្តែដោយភ្លេចថា ខ្លួននៅឈឺផ្នែកខាងក្រោម ទើបធ្លោយមាត់ស្រែកបន្ដិចទៅ

« អូនកើតអ្វីទេ? » Jungkook គោះទ្វារសួរទៅអ្នកខាងក្នុង ហើយរុញទ្វារចូលមកតែម្ដង មិនមែន គេមិនបានទៅណាទេ គឺនៅជាប់នឹងមាត់ទ្វារខាងក្រៅនឹងឯង ។

ស្នេហាកម្លោះ PlayBoy !!!Where stories live. Discover now