ភាគទី ៨ :

2K 222 11
                                    

ដោយសាររាងល្ងាចណាស់ហើយ ជុងហ្គុកក៏រៀបចំខ្លួនចេញពីក្រុមហ៊ុនទៅផ្ទះ គេមិនដែលនៅក្នុងក្រុមហ៊ុនយូរឬយឺតយ៉ាវនោះទេ តែបើសិនជាមកប្រហែលអាចយឺត មិនមែនគេជាមនុស្សមិនគោរពពេលវេលានោះទេ ប៉ុន្តែដោយសាររវល់នៅគេងឱបសំណព្វចិត្ត ទើបមិនរវល់រឿងការងារសោះ ។

« អុះ !! ចៅហ្វាយ ? អញ្ជើញទៅវិញហើយហីបាទ ?» Filek មិនដឹងងើបមកពីត្រង់ណា មកនិយាយជាមួយនាយក្រាស់ដែលជាចៅហ្វាយនាយ

« ដូចដែលឃើញ !!» ជុងហ្គុក បញ្ចប់ដំណើរ ដើម្បីនិយាយជាមួយជំនួយការរបស់ខ្លួន ណាមួយ នៅក្នុងចំណតឡានស្រាប់ផង ទើបមិនប្រញ៉ាប់

« អឺ ចៅហ្វាយ ថ្ងៃស្អែក មានការចុះថតស្ពតពាណិជ្ជកម្មផលិតផលរបស់លោក ហាន គឺគេជួល អ្នកនាង ចេសសា... » ហ្វីលីីក

« ទៅប្រាប់នាងទៅ ទៅប្រាប់ប៉ាក៏បាន យើងអត់បានពាក់ព័ន្ធទេ !» ជុងហ្គុក និយាយរួចដើរតម្រង់ទៅរកឡានរបស់ខ្លួនភ្លាម មែនហើយ ភ្លេចប្រាប់ទៅ ចេសសា នាងបានធ្វើជាម៉ូឌែលនៅក្រុមហ៊ុននេះ តែស្ថិតនៅក្នុងការគ្រប់គ្រងរបស់លោក ចន ឯជុងហ្គុកគេកាន់ផ្នែកផ្សេង ទើបជុងហ្គុកគេមិនខ្វល់ ។

« នោះជាថេយ៍ពិតទេ ??» ជុងហ្គុក បញ្ឈប់ឡាននៅមុខក្រុមហ៊ុនអៀបគៀនបន្ដិច ព្រោះឃើញដែលគេកំពុងឈ្ពោះទៅរក តែបែរជាឃើញនៅនឹងមុខបែបនេះទៅវិញ មិនបង្អង់យូរ ជុងហ្គុកចុះពីឡាន ហើយដើរទៅក្នុងមួយនោះ គេច្បាស់លាស់ហើយថាជាថេយ៉ុង មនុស្សស្គាល់គ្នារាប់ឆ្នាំបើមិនស្គាល់គ្នាទើបចម្លែក

«ចាក់អេ !!» ជុងហ្គុកចូលទៅចាក់ចង្កេះមនុស្សម្នាក់នោះ បើចាក់ច្រឡំអីខ្មាស់គេស្លាប់ហើយ

«គុណព្រះជួយ !!!» ថេយ៉ុង ច្រឡោតដាច់អស់អារម្មណ៍អណ្ដែតអណ្ដូងមុននេះ មុននឹងងាកមកមើលអ្នកបង្កហេតុ

« អាហ្គុក ?? យ៉ា មកចាក់ចង្កេះយើងភ្ញាក់សឹងស្លាប់ !!!» នាយតូច ងើបឈរច្រត់ចង្កេះស្ដីឲ្យគេញ៉ែតៗ ថែមទាំងសម្លក់គេដោយកែវភ្នែកខឹងសម្បារថែមទៀត បែបនេះ ទាល់តែវាយបានសម !!!

« គ្មានបានចាក់ទេ គិតតែឯង !» ជុងហ្គុកឆ្លើយហីទៅផ្សេង ទាំងដែលអម្បាញ់មិញនេះ ដៃទាំងគូរបស់គេជាអ្នកប្រព្រឹត្តសោះ គេគ្រាន់តែញ៉ោះកូនក្មេងលេងទេ កុំមាត់ !!!

ស្នេហាកម្លោះ PlayBoy !!!Where stories live. Discover now