ភាគទី ២ : យកប្ដីយើងទៅ មានមើលក្បាលយើងទេ?

3.5K 308 1
                                    

បន្ទាប់ពីញ៉ាំបាយរួច TaeKook ក៏នាំគ្នាដើរទៅសាលារៀន ណាមួយ វានៅសល់មួយម៉ោងទៀតទើបដល់ម៉ោងចូលរៀន ចឹងទៅសាលាឆ្ងាយ ក៏អាចទាន់ដែរ ។

« បង Jungkook !!!» Nura
គ្រាន់តែ Jungkook ដើរចូលក្នុងខ្លោងទ្វារ ភ្លាមក៏មានក្មេងស្រីម្នាក់ រត់មកបុក Tae ឲ្យខ្ទាតបន្ដិច រួចខ្លួនក៏ចូលទៅ ឱបដៃ Jungkook
« តោះ អូនជូនបងទៅថ្នាក់ !» Nura អូសដៃ Jungkook ទៅ
« នែ៎ ! ឈប់ !!» TaehYung ឈរពាំងពីមុខ មុននឹងនិយាយបន្ត :
« យកប្ដីយើងទៅ មានមើលក្បាលយើងទេ ?» TaehYung
« Jung ប្ដីឯងពីកាល ?» Nura
« ចាំបាច់ប្រាប់នាងដែរឬ ?» TaehYung រុញ Nura ចេញវិញ មុននឹង ឱបដៃ Jungkook !
« អាយ៎ ! ឯង !!!» Nura
« យ៉ាងម៉េច ? តោះប្ដីសម្លាញ់ !» TaehYung
« ឈប់ !!!» Nura
« ស្អី ?» TaehYung
« មានស្អីជាសំអាងថាឯងជាប្រពន្ធគាត់ ?» Nura សួរបញ្ជាក់ ព្រោះនៅមិនជឿនៅឡើយ !
« គឺនេះអី ! » TaehYung ចង្អុលមកខ្លួនគេ !
« ខោអាវ Jung !? ម៉េចមកនៅនឹងឯង !?» Nura
« នាងមិនគិតខ្លួនឯង ចាំតែសួរ ! ម៉ាកាញ៉ អាឡូវ !!!» TaehYung ក៏អូស Jungkook ចូលថ្នាក់បាត់
« ឬមួយ ពួកគេជាប្ដីប្រពន្ធគ្នាពិតមែន ? អាយយ៎ !!!» Nura ...។

« ហីយ៉ា ! ប្រពន្ធសម្លាញ់ ! មិញនេះប្រពន្ធ ធ្វើបានល្អណាស់ !» Jungkook
« ប្រពន្ធស្អីឯង !? អាឆ្កួតហ្គុក !!!» TaehYung
« Aww ! មិញនេះអ្នកណាស្រែកហៅយើងក្ដែងៗថា ប្ដី !? » Jungkook ញញឹមឌឺ
« បើមិនធ្វើបែបនោះ នាង Nura Nurouy នោះមិនដឹងនាំឯងទៅច្រាសដល់ណាហើយទេ !!» TaehYung
« យ៉ាងម៉េច ? បារម្ភហ៎ ?» Jungkook លោកមុខទៅជិត TaehYung
« អឺ !បារម្ភខ្លាចមនុស្សប្រុសល្អលើសដប់ឯងនេះ ត្រូវងាប់ក្រោមដៃបងនាង !» TaehYung សម្លក់គេ
« បើស្រលាញ់ប្ដីថាទៅប្រពន្ធ !!!» Jungkook សើចតិចៗ មើលចុះ និយាយតែបន្ដិចមុខ TaehYung ឡើងក្រហម
« អញឈប់លេងចូលហែងមួយ !» TaehYung ក្រាបមុខអៀននឹងតុ
« អៀនហើយ !!» Jungkook
« អាប្រមាត់ដុះស្នែង !!!» TaehYung នៅក្រាបមុខដដែល !
« គ្រូមកហើយ !!!» Jungkook ស្រែកក្បែរត្រចៀក TaehYung ឯ TaehYung ក៏ងើបឡើងយ៉ាងរហ័ស
« សមនឹងយើងជេរ ណាស់ឯង !!!» TaehYung
« យើងបងឯងដល់ទៅមួយឆ្នាំ គួរហៅយើងថាបង ទើបសម !» Jungkook
« បង Jung ! បង Kook ! បង Jungkook នឹងមែនទេ ? » TaehYung ងើយមើលមុខរាងក្រាស !
« ត្រូវហើយ !» Jungkook ញញឹមហាក់ពេញចិត្តជាខ្លាំង !
« សូមទោស ! ហៅបានតែម្ដងទេ ក្នុងមួយឆ្នាំ !!!» TaehYung និយាយហើយថែមទាំងលៀនអណ្តាតឌឺ Jungkook ឯ Jungkook វិញក៏មិនមាត់ ព្រោះមិនដឹងនិយាយអី អាចថា គាំងនឹងសម្ដី TaehYung !!!

ស្នេហាកម្លោះ PlayBoy !!!Where stories live. Discover now