Ep 14 : បញ្ហាគ្រួសារ

790 62 6
                                    

ក្រោយពេលបញ្ចប់គ្រប់យ៉ាងក្នុងផ្ទះរួចហើយ Taehyung ក៏ត្រឡប់មក Condo វិញ ជាមួយ Jungkook ទឹកមុខគេមិនសូវស្រស់បស់ ធ្វើឲ្យនាយតូចនៅក្បែរដៃកាន់តែបារម្ភពីគេមិនអាចហាមបាន នាយតូចស្គាល់គេតាំងពីតូច ធ្លាប់ធ្វើជាមិត្តភក្តិនឹងគ្នាមករឿងអ្វីដែលគេមិនដឹងថា Jungkook យ៉ាងម៉េចនោះគេអាចជាកំពុងធ្វើជាស្ងប់អារណ៍រង់ចាំឱកាសដើម្បីឲ្យ Taehyungស្ងប់ចិត្ត តែក្នុងចិត្តគេអាចកំពុងតែផ្ទុះចង់តែកាប់សម្លាប់អ្នកដែលធ្វើឲ្យប្អូនស្រីគេឈឺចាប់យំសម្រក់ទឹកភ្នែកដែលមិនអាចទ្រាំមើលបានមានប្រៀបជាងបានយូរឡើយ។

" Jungkook.." នាយតូចដើរសម្ដៅទៅកាន់សង្សារដែលឈរមាត់បង្អួចសម្លឹងទៅខាងក្រៅ កាច់ផ្ដាច់អារម្មណ៍ស្ងៀមស្ងាត់របស់គេឲ្យត្រឡប់មកចាប់អារម្មណ៍នឹងខ្លួនឯងវិញ

" ខ្ញុំដឹងថាបងកំពុងគិតពីរឿងនោះ បងកុំបារម្ភពេកអីគ្រប់យ៉ាងប្រាកដជាអាចដោះស្រាយបាន ខ្ញុំស្គាល់ Jungkookរបស់ខ្ញុំច្បាស់ណាស់" Taehyung យកដៃស្រឡូនទៅប៉ះថ្ពាល់រាងក្រាស់ថ្នមៗ ញញឹមលើកទឹកចិត្តទៅកាន់គេ Jungkook ញញឹមតិចៗតាមហើយលើកបីគេឡើងទៅគេងទាំងពីរនាក់រហូតដល់ព្រឹក។

  នៅព្រឹកបន្ដិច ប្រហែលម៉ោង៩ជុងហ្គុក បាននាំថេហ្យុងទៅក្រុមហ៊ុនជាមួយទាំងកាយវិការស្និតស្នាលមិនខ្វល់ពីនរណាឡើយ រឿងផ្សេងទុកមួយឡែកសិន ពួកគេគួរតែឲ្យពេលវេលាគ្នានៅពេលដែលការងារជាច្រើនមិនទាន់ធ្លាក់មកដល់។

#ក្រុមហ៊ុន

ចេសា ស្រីក្រមុំស្លៀករ៉ូបក្រហមឆេះ ពាក់វ៉ែនតាខ្មៅដើរចូលជាមួយជំនួយការស្រីរបស់នាងចូលទៅអគារដែលមានលោកចនជាចាងវ៉ាងគ្រប់គ្រង ទាំងក្រអឺតក្រទម។

"ជុងហ្គុក នេះរបស់ដែលលោកឲ្យខ្ញុំទិញយកមកឲ្យ" បុគ្គលិកម្នាក់ បានហុចស្ដរបឺរីមួយប្រអប់ធំឲ្យទៅគេ ជុងហ្គុកក៏ញញឹមដាក់បន្ដិចហើយក៏យកវាមក។

"នេះរបស់អូន" គេយកបញ្ចុកមាត់របស់ថេហ្យុង ថេហ្យុងក៏ព្រមញ៉ាំតែភ្នែកនឹងដៃបែរជារវល់នឹងហ្គេមក្នុងទូរស័ព្ទ (ហ៊ើយអូននិសិ្សតពេទ្យ 😢)ឯណោះ ជុងហ្គុកវិញគិតតែពីតាមបញ្ចុកឥតល្ហែរ នៅក្នុងក្រុមហ៊ុនតើនរណាដែលមិនដឹងពីទំនាក់ទំនងរបស់ពួកគេនោះ?

You've reached the end of published parts.

⏰ Last updated: Jul 14, 2023 ⏰

Add this story to your Library to get notified about new parts!

ស្នេហាកម្លោះ PlayBoy !!!Where stories live. Discover now