ភាគទី ៧ : អារម្មណ៍ពេលគ្មានគេនៅក្បែរ

2.4K 218 2
                                    

  ព្រឹកថ្ងៃថ្មី ក៏ជាថ្ងៃដ៏ល្អសម្រាប់រាងកាយទាំងគូដែលគេងឱបគ្នាយ៉ាងស្អិតរមួតបេះមិនចេញឡើយ តែសួរថា ពួកគេត្រូវជាអ្វីនឹងគ្នា ? ចម្លើយគឺស្ថិតនៅលើពួកគេទៅវិញទេ

«ហ្អឺម...» សម្លេងក្រហឹមរបស់រាងតូច បានធ្វើឲ្យនាយកម្លោះដែលគេងឱបឈ្ងប់មុខសង្ហាររបស់គេនៅនឹង ក ក្រអូបដូចអប់ក្លិនផ្ការបស់រាងតូចនោះងើបមើលគេភ្លាមមួយរំពេច ព្រោះខ្លាចនាយតូចសំណព្វចិត្តរបស់គេភ្ញាក់ដោយសារការរំខានរបស់គេ

« Jung...» Tae បើកភ្នែកព្រឹមៗសម្លឹងមើលមុខមូលក្រឡង់ដូចដួងចន្ទរបស់នាយក្រាស់ ព្រមទាំងបន្លឺឈ្មោះគេតិចៗផង (មុនៗ ឮហៅគេតែអាហ្គុកសោះ😒)

« ហ្ហឺម ? » Jungkook គ្រាន់តែក្រហឹមតបតែប៉ុណ្ណោះ ប៉ុន្តែនៅមានស្នាមញញឹមដ៏ស្រស់សង្ហាមិនដែលរលុបឲ្យទៅកាន់រាងតូចដែលនៅគេងនៅឡើយ នៅលើពូករបស់ខ្លួន

« ភ្ញាក់យូរឬនៅ ?» ដោយយល់ថាសាំនឹងពន្លឺថ្ងៃហើយ ថេយ៉ុងក៏ងើបអង្គុយទាំងជាប់ភួយនៅឡើយ យ៉ាងណានៅមិនទាន់ស្វាងពីងងុយនៅឡើយ ទើបនិយាយតិចៗជាមួយរាងក្រាស់

« ទើបនឹងភ្ញាក់ទេ ! បើងងុយគេងបន្ដទៅ យើងទៅបន្ទប់ទឹកហើយ !» និយាយរួច នាយក៏ប្រាស់ខ្លួនចុះពីពូកដើរសម្ដៅទៅក្នុងបន្ទប់ទឹក ដោយមានរាងតូចសម្លឹងមើលទាល់តែគេចូលទៅបាត់ ទើបដណ្ដប់ភួយគេងបន្ដ តែមិនបិទភ្នែកទេ គ្រាន់តែគេងលេងៗ

មួយសន្ទុះក្រោយ Jungkook ក៏ចេញមកវិញ ព្រមជាមួយនឹងកន្សែងមូរព័ទ្ធចង្កេះ នឹងមានកន្សែងតូចមួយនៅលើក្បាល ដើរតម្រង់មកកាន់រាងតូចដែលទើបងើបអង្គុយមិញនេះ មិនប្រាប់ក៏ដឹងថា គេមកឲ្យរាងតូចជូតសក់ឲ្យមិនខាន

« ជូត !!» ថាអីចេះខុស នាយ Jungkook ហុចកន្សែងឲ្យនាយតូចដែលអង្គុយលើគ្រែនោះមែន ដោយមិននិយាយអីច្រើននឹងសាំតាប៉ែឡើយ

« ចុះហេតុអីក៏មិនផ្លុំ ? អង្គុយមក !» មាត់សួរគេ ប៉ុន្តែដៃក៏មិនទំនេរ យកកន្សែងពីគេ ហើយខិតក្រោយដើម្បីឲ្យកន្លែងដល់អ្នកកម្លោះសង្ហារអង្គយពីមុខខ្លួន នឹងជូតសក់នោះអី

« ក្ដៅ ទើបមិនចង់ប្រើវា !»

« ហ្អឺម ! ថ្ងៃនេះ ឯងទៅក្រុមហ៊ុនមែនទេ ?»

ស្នេហាកម្លោះ PlayBoy !!!Where stories live. Discover now