ភាគទី ៤ : យើងនឹងមានរឿងត្រូវចរចាមិនខាន

3.4K 254 6
                                    

« ជម្រាបសួរ ! ប៉ាម៉ាក់ !» Mark ដើរចូលមកបន្ទប់ទទួលភ្ញៀវ
« Mark ! កូនទៅ ធ្វើការឥឡូវមែនទេ ?» អ្នកស្រី Kim
« បាទ ! ខ្ញុំគិតថា ទៅឥឡូវនេះ !» Mark
Mark ឥឡូវនេះ គេបានគ្រប់គ្រងក្រុមហ៊ុនជំនួសប៉ាគេ ឯហាង ក៏ឲ្យ Ellis ជាអ្នកគ្រប់គ្រង !
« បងសម្លាញ់ ! បងភ្លេចសោរឡានហើយ ! អ៎ ជម្រាបសួរ ម៉ាក់ក្មេក ប៉ាក្មេក» Ellis
« Emm ! លើកក្រោយ និយាយ ប៉ាម៉ាក់ក្មេងតែម្ដងទៅ កុំឲ្យវែងពេក» អ្នកស្រី Kim ញញឹម
« ចាស !» Ellis
« អរគុណអូនសម្លាញ់ !» Mark ថើបថ្ងាសប្រពន្ធមួយខ្សឺត
« តើប្អូនថ្លៃ គេទៅណាហើយ ?» Ellis
« នៅមិនទាន់ភ្ញាក់ទេ !» អ្នកស្រី Kim
« យប់មិញ លោក Jungkook លេងខ្លាំងពេកទេដឹង ?!» Ellis
« លេងអីគេ ?» លោក Kim
« គឺ-» Ellis
Mark ប្រញ៉ាប់បិទមាត់ប្រពន្ធ ហើយតបប៉ាម៉ាក់គេ
« គឺ Jungkook គេឲ្យ TaehYung ផឹកស្រានឹងណាប៉ា !ទើបគេគេងជ្រុលម៉ោងបែបនេះ !» Mark
« អ៎ ចឹងទេ ! ក្មេងៗ លេងអីចម្លែកៗ !» លោក Kim
« ប៉ាក្មេកថ្ងៃនេះ អត់ចេញទៅណាទេឬ ?» Ellis
« មិនទៅទេ !» Ellis
« បើចឹង ចាំខ្ញុំទៅធ្វើបង្អែមឲ្យពិសារណាចាស !» Ellis ក៏រត់ទៅផ្ទះបាយ ...។
បន្ទាប់មក Mark ក៏ទៅធ្វើការបាត់ !
ឯលោកស្រី Kim ក៏មានធុរះរបស់គាត់នៅខាងក្រៅ ! ឯលោក Kim ក៏ដើរទៅបន្ទប់របស់គាត់ !

« អួយ !» TaehYung កម្រើកខ្លួនបន្ដិច ព្រោះមានអារម្មណ៍ថា ស្ពឹកខ្លួន នឹងឈឺអស់រាងកាយ
« Joen JungKook ប្រុសចង្រៃ !» TaehYung ដេកជេរ Jungkook ម្នាក់ឯង ព្រោះ Jungkook ចូលបន្ទប់ទឹកបាត់ហើយ !
« ភ្ញាក់ហើយឬ ប្រពន្ធសម្លាញ់ !?» Jungkook
« ប្រពន្ធក្បាលឯងស្អី ?» TaehYung សម្លក់ Jungkook
« អួយ ធ្វើស្អី ? » TaehYung ភ្ញាក់ ពេល Jungkook លើកបីខ្លួនឡើង
« ក្រែងចង់ទៅបន្ទប់ទឹកឬ ?» Jungkook
« នរណាថា ?» TaehYung
« បើចឹង ទៅវិញ !» Jungkook
« អា៎ ! អត់ទេ ទៅៗ !» TaehYung តោង ក Jungkook យ៉ាងជាប់ ខ្លាចគេយកទៅលើពូកវិញ ...។

« ចុះទៅក្រោមទេ ?» Jungkook
« យើងដើរមិនកើតទេ ! » TaehYung ប្រាសខ្លួនគេងលើពូកវិញ
« យើងបី !» Jungkook
« បើប៉ាឃើញស្លាប់មិនខាន !» TaehYung
តុក !តុក !
« អាហ្គុក ! ទៅបើកទ្វារ !» TaehYung
« Em !» Jungkook
« អ្នកនាង Ellis !» Jungkook
« ប្អូនថ្លៃ យ៉ាងម៉េចហើយលោក !» Ellis
« នៅគេងនៅឡើយ !» Ellis
« អ៎ ! នេះស៊ុបខ្ញុំទើបតែ ធ្វើហើយ ! លោកយកឲ្យ ប្អូនថ្លៃញ៉ាំទៅ !»
« បាទ !» Jungkook
« ខ្ញុំលាហើយណាលោក !» Ellis ក៏ដើរទៅវិញ

ស្នេហាកម្លោះ PlayBoy !!!Where stories live. Discover now