ភាគទី ១១ : ត្រូវតែជាជុងហ្គុក

1.5K 179 8
                                    

ទំនាក់ទំនងមិនទាន់ទម្លាយឲ្យនរណាម្នាក់ដឹងនៅឡើយ ប៉ុន្តែក៏មានតម្រុយចម្លើយឲ្យគ្រួសារទាំងពីរដឹងខ្លះដែរ នៅឡើយតែហ្វេនៗ របស់ជុងហ្គុកនៅមិទាន់ជ្រាបព័តមាននៅឡើយ បើជុងហ្គុក មិនទាន់ប្រកាស ចុះតើពេលណា?

និយាយពីថេហ្យុង វិញ ចុះពីតាក់ស៊ី តម្រង់ចូលផ្ទះរបស់គេ ពិតមែន។ ជើងស្រឡូនស្រឡៅឈានលើកាំជណ្ដើរញ៉ាប់ស្មេ ចូលក្នុងបន្ទប់របស់គេ មួយភ្លែតក៏ចេញមកវិញ ចៃដន្យក៏ជួប Mark និង អ្នកម៉ាក់ នៅអង្គុយនិយាយគ្នាក្នុងបន្ទប់ទទួលភ្ញៀវនៅជាន់ក្រោម មុននេះមិនឃើញឯណា? ទំនងជាទើបមកពីខាងក្រៅហើយ មកអង្គុយមុននឹងបន្ដិច មិនគិតច្រើន ថេហ្យុង ប្រញ៉ាប់យកយុលឲ្យតាក់ស៊ីសិន គេរត់ពីជុងហ្គុកមកតែខ្លួន គ្មានលុយជាប់នឹងខ្លួនទេ។

« ព្រះអើយ មានកូនពៅមួយ ដើរបាត់ពីផ្ទះតែម្ដង » អ្នកស្រី គីម ចាប់និយាយ ក្រោយឃើញកូនប្រុសពៅគាត់ដើរចូលមកវិញ
« មានឯណាម៉ាក់? » ថេហ្យុង ចូលមកអោបម៉ាក់គេ
« បាត់ទៅជាមួយអ្នកណាកូន? មិនឮទូរស័ព្ទមកប្រាប់អ្នកផ្ទះសោះ? »
« រវល់នៅជាមួយសំណព្វចិត្តគេណាម៉ាក់ » ម៉ាក បន្ថែម អ្នកស្រី គីម ងាកមើលមុខគេភ្លាម ថេហ្យុង ក៏ដូចគ្នា ក្នុងចិត្តកំពុងភ័យក៏មិនដឹង។

« សំ..សំណព្វចិត្តស្អី គ្មានទេ! » រាងតូច ប្រកែក មកចោទគេស្មានៗចឹង តើមានភស្តុតាងឬអត់? បើខ្លាំងក៏ទៅស៊ើបមក!!
« បងឃើញ » ម៉ាក
« ឯណា ចុះខ្ញុំម៉េចក៏មិនឃើញ? » ថេហ្យុង
« បងឃើញឯងថើបគ្នាជាមួយជុងហ្គុក »
« ខិកៗ..!! » អ្នកស្រី គីម ដែលរៀបនឹងលេបទឹកដែលកំពុងពិសា ក៏ត្រូវឈ្លក់មកវិញទាំងអស់ ព្រោះសម្ដីកូនប្រុសរបស់ខ្លួន
« យ៉ាអាបងចម្កួត! ដឹប!! » អត់មិនបាន ថេហ្យុង ក៏លើកជើងទាំងគូហក់ធាក់ Mark មួយទំហឹង ឡើងគេធ្លាក់ពីសាឡុងលាន់ឮ ដឹប!! ។ ជួនជាភរិយារបស់គេមកពីផ្សារល្មម
« ស្លាប់ហើយ! លោកប្ដី តើមានរឿងអ្វី? »នាងស្ទុះស្ទារមកលើកប្ដីឡើងវិញ។ បាត់នាងមួយរយៈ មកវិញនាងនិយាយភាសាកូរ៉េបានច្បាស់ជាងមុនណាស់។

« អួយ..ប្រពន្ធសម្លាញ់បងឈឺ...» Mark ផ្ដេកក្បាលលើពោះប្រពន្ធដែលឈរនៅក្បែរ ទាំងក៏អោបចង្កេះនាងជាប់ អ៊េលលីស ក៏លើកដៃអង្អែលក្បាលប្ដីវិញ Mark ក៏ឆ្លៀតពេលលៀនអណ្ដាតឌឺដងដល់ថេហ៍ថែមទៀតផង ទាំងដែលគេធាក់ខ្លួនសឹងវៀចចង្កេះហើយ នៅខ្លាំងបានទៀត។
« អ្នកម៉ាក់ក្មេក ប្អូនថ្លៃ មុននេះតើមានរឿងអ្វី ម៉េចបានជាលោកប្ដីទៅនៅលើឥដ្ឋវិញ? » នាងក្រមុំ ចាប់ផ្តើមសួរ
« គ្មានអ្វីទេ អ៊េលលីស នាំប្ដីឯងទៅរឹតចង្កេះទៅ មុននេះវាប្រឡែងគ្នាជាមួយថេហ៍ ហើយក៏ជ្រុលបន្ដិចបន្ដួចទៅ » អ្នកស្រី គីម
« អូ៎! ចា៎បានអ្នកម៉ាក់។ តោះបង ឆាប់ងើបឡើងមក អុំមកជួយផង » អ៊េលលីស នឹងអ្នកបម្រើម្នាក់ ជួយគ្រា Mark ឡើងទៅដល់បន្ទប់។

ស្នេហាកម្លោះ PlayBoy !!!Where stories live. Discover now