ភាគទី ១៣ : មានកូន!!

2.1K 187 15
                                    

Jeon Dawon ជាកូនពៅរបស់លោកចន ដែលត្រូវភរិយារបស់គាត់ដែលចែកផ្លូវគ្នាច្រើមឆ្នាំមកនេះយកទៅ ចំណែក Jungkook ដែលជាកូនបងត្រូវនៅខាងឪពុក។ ប៉ុន្តែនាងទៅបាត់យូរហើយ ហេតុអ្វីថ្ងៃនេះស្រាប់តែលេចវត្តមាននាងមកជាមួយដំណក់ឈាមក្នុងផ្ទៃ ចុះស្វាមីនាងនៅឯណា?
នាងតូច គិតមិនច្រើន ប្រញ៉ាប់អូសវ៉ាលីរត់ទៅរកបងប្រុសរបស់នាងភ្លាម
" បងហ្គុក! " ឮសម្រែករបស់មនុស្សស្រីហៅរាងក្រាស់ដូចនេះ ថេហ្យុង ក៏ប្រញ៉ាប់ងាកមើល វាលឿនជាង Jungkook ទៅទៀត
" ហ្ហឺម? អ្នកនាងមានការអ្វី? " ជុងហ្គុក លើកចិញ្ចើមឆ្ងល់ នៅសុខៗមកហៅនាយ ប៉ុន្តែប្រហែលជាមានរឿងអ្វីឲ្យនាយជួយទេដឹង Taehyung ក៏សម្រូតខ្លួនចុះវិញ មើលទៅក្រសែភ្នែកដូចជាមិនស្រួល ប៉ុន្តែក៏ចាំស្ដាប់បន្ដ
" នេះ..បងមើលមិនស្គាល់ខ្ញុំទេឬ? ខ្ញុំ គឺ Dawon នោះអី? " នាងតូច រាងអន់ចិត្តបន្ដិច នាងមិនគិតថាផ្លាស់ប្ដូរដល់ថ្នាក់សូម្បីបងប្រុសនាងក៏មើលមិនស្គាល់ដែរ
" Dawon ជាអូនមែនទេ? " Jungkook ញញឹមឡើង ធ្វើឲ្យ Taehyung ដែលកំពុងមើលពួកគេ ស្រងាកចិត្តភ្លាមៗ គេនៅមិនទាន់ដឹងទំនាក់ទំនងអ្នកទាំងពីរនៅឡើយ
" ចាស៎...ហ៊ឹក! " Dawon រត់ទៅឱបបងប្រុសទាំងយំ ធ្វើឲ្យ អ្នកនៅខាងក្រោយនៅមិនស្ងៀមឡើយ
" នេះអ្នកទាំងពីរ? ខ្ញុំមិនយល់..."
" នាងជាប្អូនស្រីបង " ឃើញថា Tae ដូចជាមិនយល់ រាងក្រាស់ក៏វាចាប្រាប់ ស្រួលមិនស្រួលគេច្បាស់ជាយល់ច្រឡំមិនខាន
" ប្អូនស្រី? "
" បាទ! Won..ចុះអ្នកម៉ាក់នោះ? " នាងតូចឮបងប្រុសរំលឹកពីម្ដាយដូច្នេះក៏ ទម្លាក់ទឹកមុខចុះ គាត់ជាមូលហេតុដែលធ្វើឲ្យគេមានផ្ទៃពោះ ធ្វើឲ្យនាងគ្មានកន្លែងត្រូវទៅ
" ខ្ញុំថា បងគួរតែនាំនាងទៅផ្ទះសិនទៅ "

#Jeon's home

ពួកគេទាំងបីក៏នាំគ្នាមកដល់ផ្ទះ នាងតូចបានចាប់ផ្ដើមនិយាយរឿងរបស់នាងប្រាប់ទៅបង ដំបូងចង់និយាយតែពីរនាក់បងប្រុស ដោយសារមិនស្គាល់ថេហ្យុង និងមានចិត្តអៀនខ្មាសគេដែរ តែពេលជុងហ្គុក ប្រាប់ថា ជាអនាគតបងង្លៃ អាចទុកចិត្តបាន ទើបនាងព្រមនិយាយ
" និយាយមក Won..." Jungkook អង្គុយលើដៃសាឡុង ចាំស្ដាប់នាងនោយាយ ចំណែក Taehyung ក៏ស្ងាត់មិនមាត់អ្វី គេកំពុងមើលពិរុទ្ធនាង នាងកំពុងភ័យ កែវភ្នែកទងគូរបស់នាងស្រទន់ ស្រពោន ទឹកភ្នែកក៏ហូរមកពេញក្រឡង់ភ្នែកហៀបនឹងស្រស់ចុះមកបណ្ដើរៗហើយ
" បងប្រុស..គឺខ្ញុំមានកូន...ហ៊ឹក! " ទាំង Jungkook និង Taehyung មានការភ្ញាក់ផ្អើលជាខ្លាំង ពេលឮសម្ដីរបស់នាង ប៉ុន្តែនៅមិនទាន់យល់ច្បាស់នៅឡើយ គឺមិនយល់ដែលនាងរត់មកទីនេះវិញ ចុះស្វាមីនាង? រឿងរ៉ាវយ៉ាងណាគឺស្ថិតនៅលើនាងតែម្នាក់គត់
" ហេតុអ្វីអូនយំ? ចុះឯណាស្វាមីអូន គេមិនមកជាមួយទេឬ? " Jungkook សួរទាំងញញឹមមិនសូវសមពេលឃើញប្អូនយំកាន់តែខ្លាំង
" បងប្រុស..ខ្ញុំគ្មានទេ..ហ៊ឹកៗ! គេបង្ខំខ្លួនខ្ញុំ ហ៊ឺ..គេបង្ខំឲ្យម៉ាក់លក់ខ្ញុំឲ្យទៅគេ " នាងយំរៀបរាប់ពីដំណើរជីវិតរបស់នាង ដែលនាងរួចរត់មកនេះ ចាត់ទុកថាសំណាងណាស់ហើយ
" Won និយាយថាម៉េច អ្នកណាចាប់បង្ខំអូន " កម្លោះ Jungkook លុតជង្គង់ យកដៃក្រសោបស្មាប្អូនទាំងសងខាង កែវភ្នែកមិននឹងន៎ ពេលបានឮរឿងដូច្នេះលើប្អូនខ្លួន គេស្មានតែប្អូនរស់នៅសុខស្រួលហើយតើ។
" ហ៊ឹក..អ្ហឹក! " នាងមិននិយាយនាងគិតតែពីយំមិនឈប់ ទុកឲ្យអ្នកជាបងអន្ទះអន្ទែងនឹងនាងជាខ្លាំង
" ប្រាប់បងមក Won... " Jungkook អង្រួនស្មានាង
" គឺប្ដីចុងរបស់ម៉ាក់ " នាងអោនមុខចុះ
" Mangu..." រាងក្រាស់ទម្លាក់ដៃចុះយឺតៗ ហាក់នឹកស្មានមិនដល់ ហេតុអ្វីមានរឿងបែបនេះកើតឡើង នាយស្ទុះងើបយ៉ាងលឿនតម្រង់ទៅខាងលើ ឯងរាងតូចឃើញបែបក៏ប្រញ៉ាប់រត់ទៅតាម
" Jungkook.!! " ដៃតូចរុញទ្វារចូលក្នុងបន្ទប់ដែល រាងក្រាស់ចូលមកមុននេះ វាជាបន្ទប់របស់ជុងហ្គុក
" Jung.. Jungkook.! បងប្រុងធ្វើអ្វី? " Taehyung បើកភ្នែកអស់ទំហំពេលឃើញ នាយក្រាស់លើកាំភ្លើងខ្លីមួយដើមមកកាន់នឹងដៃ បម្រុងនឹងដើរចេញ តែរាងតូចរហ័សចាប់ដៃជាប់
" បងទៅសម្លាប់អ្នកដែលធ្វើបាបប្អូនស្រីបង! " ជុងហ្គុក
" ទៅពេលនេះមិនបានទេ!! " នាយតូចស្រែកឃាត់ខ្លាំងៗ ដើម្បីឲ្យគេមានសតិបានខ្លះ មនុស្សនេះខឹងហើយ មិនសូវស្ដាប់ហេតុផលប៉ុន្មាននោះទេ
" ហេតុអ្វីថេហ៍ អូនមិនឮវាធ្វើបាប Won ដល់ថ្នាក់នេះ.." ជុងហ្គុក ក៏មិនអន់ដែរ គេនៅប្រកែកមិនយល់ពីមនុស្សជាទីស្រឡាញ់ ចង់ខឹងនឹងគេម្នាក់ទៀតផង ដែលមកឃាត់ដំណើរខ្លួនដូច្នេះ

" បងកុំឆេវឆាវពេក បងកំពុងតែចូលចាប់ពស់តែម្នាក់ឯង! " និយាយដល់ត្រឹមនេះ ជុងហ្គុកក៏រង្ងាប់បានបន្ដិច មែន ថេហ្យុងនិយាយត្រូវហើយ បើជុងហ្គុកឆេវឆាធ្វើអ្វីមិនគិតថាមិនត្រូវ គេកំពុងដើរចូលអន្ទាក់មនុស្សអាក្រក់យ៉ាងងាយ។

" បងគួរធ្វើអ្វីទៅ Tae.. " Jungkook អង្គុយចុះវិញទាំងកំពុងអស់សង្ឃឹម គេដូចជាមនុស្សអសមត្ថភាពម្នាក់ដែលគ្រាន់តែប្អូនស្រីក៏ការពារមិនបាន គេអត់បានការណាស់មែនទេ នេះបើគ្មានថេហ៍នៅជាមួយ ថាមិនត្រូវគេអាចយកកាំភ្លើងនេះបាញ់ក្បាលរបស់ក៏ថាបាន។

" អ្វីដែលបងត្រូវធ្វើ គឺសង្ងំសិនទៅ ថាមិនត្រូវ បើ Dawon រត់មក ពួកវាកំពុងតែគិតថា គេមកទីនេះមិនខាន ប៉ុន្តែខ្ញុំជឿថាវានឹងមិនហ៊ានធ្វើអ្វីឡើយបើ Dawon នៅទីនេះ ប៉ុន្តែបើ Dawon ឃ្លាតឆ្ងាយពីក្រសែភ្នែកយើង គេនឹងមានគ្រោះថ្នាក់មិនខាន បងយល់សម្ដីខ្ញុំមែនទេ? " Taehyung លើកចិញ្ចើមសួរ គេបានន័យថា តួនាទីចម្បងគឺត្រូវការពារ Dawon និងកូនឲ្យមានសុវត្ថិភាពបំផុត នឹងមិនត្រូវឲ្យនរណាដឹងថា នាងនៅជាមួយពួកគេ។

" បងយល់ហើយ អរគុណណាស់ថេហ៍ " នេះហើយជាចំណុចខ្សោយ ឲ្យតែគេខឹង ស្មុគស្មាញ គេច្បាស់ជាគិតអ្វីមិនចេញ នេះជាពរើដែលល្ងង់បំផុតសម្រាប់គេ។

និយាយគ្នារួច ជុងហ្គុក និងថេហ្យុង ក៏បណ្ដើរគ្នាចុះមកក្រោម មករក Dawon ពួកគេម៉េចនឹងហ៊ានទុកនាងចោលយូរនោះ?

" Won... " Jungkook ហៅនាងតិចៗ

" បងប្រុស Taehyung.." Dawon ញញឹមខ្សោះដាក់ពួកគេ

" ខ្ញុំទៅធ្វើអ្វីឲ្យនាងញ៉ាំ " Taehyung សុំដកខ្លួនចេញ ដោយទុកឲ្យ Jungkook នៅលួងលោមនាង ណាមួយ នាងគួរតែទទួលបានអ្វីៗល្អៗ ប៉ូវសុខភាពដល់ខ្លួនឯងនឹងទារកតូចដែលកំពុងបង្កកំណើតមកនោះ ។

" បងសន្យាណា Won បងមិនឲ្យឯងឈឺទទេរទេ  " Jungkook ញញឹមតិចៗ អង្អែលក្បាលលួងលោមនាង តែសម្ដីដែលនាយកំពុងនិយាយអាចមិនមែនធម្មតាដូចទង្វើនាយឡើយ នាយកំពុងមានគំនុំនៅក្នុងចិត្ត ហើយវាក៏មិនងាយរលត់ទៅដោយងាយៗ ដរាបណាអ្នកបង្កនៅរស់ស្រួល។ ភាពក្លាហាន សាហាវឃោឃៅតាមចរិកក្មេងៗរបស់នាយ បានរើឡើងមកវិញហើយ ក៏ព្រោះតែមានគេមកគាស់កកាយវាមក។

To be Continue...

Enjoy your reading 🙏💗
Sorry for late and late 😭💗

ស្នេហាកម្លោះ PlayBoy !!!Where stories live. Discover now