ភាគទី 9 : Be my Boyfriend !!🥺

2K 228 9
                                    

នាមជាតារាមិនចំតារារបស់ជុងហ្គុក មិនសូវដែលចូលក្រុមហ៊ុនឡើយ គេមាននាមជា CEO មួយផ្នែកនៃក្រុមហ៊ុនប៉ារបស់គេដែរ មានអីត្រូវខ្វល់ ទៅដោះស្រាយតែពេលបញ្ហាប៉ុណ្ណឹងឯង ចំណែកការងារគេទទួលតែការថតផ្សាយពាណិជ្ជកម្មធំៗតែប៉ុណ្ណោះ គេចំណាយពេលនៅសល់ជាមួយថេហ្យុង មនុស្សពិសេសរបស់គេឯណោះ

ថ្លែងពី ចេសា វិញ នាងអង្គុយចាំឡើងងងុយគេង ស្ងាបហ៊មៗហើយ នៅមិនឃើញស្រមោលជុងហ្គុកមកសោះ សឹងតែទ្រាំមិនបានម្ដងៗទៅហើយ ខំតាមយកចិត្តគ្រប់ពេល តែបែរមើលមិនឃើញអំពើល្អរបស់នាងទៅវិញ គិតៗទៅឈឺចិត្តណាស់ តាមស្នេហ៍តាំងពីនៅវិទ្យាល័យ មកដល់ពេលនេះគួរតែមើលឃើញខ្លះ តែអត់ទេ ខុសពី ថេហ្យុង ប្រងើយកន្តើយដាក់នាយ ហើយថែមទាំងនៅឆ្ងាយពីនាយទៀត តែជុងហ្គុកនាយនៅតែស្រលាញ់ យកចិត្តទុកដាក់លើ អូយ៎ គួរឲ្យខឹងណាស់ ( បើគេស្រលាញ់ នៅស្ងៀមៗក៏ស្រលាញ់ 😿)

« ហ៊ឹស » នាងក៏សម្រេចចិត្តចេញទៅវិញតែម្ដង បើនៅតែបែបនេះ ជុងហ្គុក គ្មានថ្ងៃបានមកលើនាងទេ នាងគួរតែមានផ្លូវកាត់លឿនជាងនេះ នាងឈប់ចាំហើយ គន្លងមកវាគ្រប់គ្រាន់ហើយ

« ជុង! យកស្ករ ស ឲ្យយើងបន្ដិច ឆាប់ឡើង » ថេហ្យុង បង្គាប់ឲ្យជុងហ្គុកដែលឈរក្បែរខ្លួនហុចស្ករឱ្យ ព្រោះគេនៅក្បែរនោះ ក្រោយពេលដែលខ្លួន ភ្លក្សវារួច

« បាទ » ជុងហ្គុកក៏យកមកឲ្យគេ មួយថ្ងៃនេះ គេធ្វើតាមថេហ្យុងទាំងអស់ មិនថាគេប្រើឲ្យធ្វើអ្វី មិនឱ្យទាស់ចិត្តត្រង់ណាឡើយ ឡើងហត់ខ្លួនឯងហើយនេះ

« ឯងហត់ហើយ សម្រាកទៅ » ថេហ្យុង ទាញកន្សែងដៃមកជូតញើសសើមៗជាប់នឹងចិញ្ចឹមជុងហ្គុកផ្ដិចតិចៗ ទាំងញញឹមស្រាល

« មិនហត់ទេ នៅជួយថេយ៍វិញល្អជាង »

« នេះរួចហើយតើ ឆាប់ទៅ យើងលើកទៅឥឡូវហើយ » នាយតូចលើកចានដាក់ Ramen ដែលទើបនឹងធ្វើហើយ សើចស្ញេញដាក់ជុងហ្គុក ធ្វើឲ្យគេអត់សើចតាមមិនបាន

« ក៏បានដែរ ប៉ុន្តែ Ramen នេះនៅខ្វះអ្វីម្យ៉ាងហើយ ឯងថាទេ? »

« ហ៊ឹម? ខ្វះអ្វី? យើ..អឹម~ហ៊ឺម~~ » បបូរមាត់ខិលខូចរបស់នាយក្រាស់កាត់ផ្ដាច់ចង្វាក់និយាយរបស់រាងតូចយ៉ាងរហ័ស ដល់ថ្នាក់ម្ចាស់បបូរមាត់តូចបើកភ្នែកធំៗទាំងភ្ញាក់ផ្អើល ព្រោះវាភ្លាមៗពេក ។ ជុងហ្គុក ថើបគេមួយស្របក់ក៏ដកបបូរមាត់ចេញវិញ

ស្នេហាកម្លោះ PlayBoy !!!Where stories live. Discover now