ភាគទី ៦ : ថ្ងៃក្រោយមិនឲ្យឯងរួចខ្លួនទេ

2.3K 237 1
                                    

  ដោយសារតែបាត់ប្អូនរាងយូរ Mark ប្រុសសង្ហារក៏មករកផ្ទះ Jeon មុនគេ ព្រោះ Jungkook ជាមិត្តជិតស្និត គេច្បាស់ជាដឹង ម៉្យាងពួកនឹងធ្វើស្អីក៏តែជាមួយគ្នា ទើបគេគិតបែបនេះ យូរៗទៅគេសឹងតែគិតថា Jungkook ជាប្អូនថ្លៃគេបាត់ទៅហើយ ព្រោះមកពីស្និទ្ធស្នាលនឹងគ្នាពេកនឹងណា។

   « អ៎ លោក Mark មកមានការអ្វីដែរចាស ទាំងយប់ យប់អាងឹតតែម្ដង ហិហិ ?» អ្នកបម្រើ រត់មកបើកទ្វារឲ្យ ព្រោះ គេចុចកណ្ដឹងខ្លាំងៗពេក

   « ថេយ៍ នៅទីនេះមែនទេ ?» ខ្ជិលបូរបាច់ច្រើន នាយសង្ហារចូលសាច់រឿងតែម្ដង ណាមួយខ្លួនកំពុងបារម្ភពីប្អូនប្រុស មានពេលឯណាឈររៀបរាប់វែងឆ្ងាយតែរឿងអត់ប្រយោជន៍នោះ

   « គឺ ខ្ញុំអត់ដឹងទេ រំខានលោកចូលមើលខ្លួនឯងហើយ !» អ្នកបម្រើ

   « អញ្ជើញចាស !!» នាងបើករបងឲ្យធំបន្ដិច ឲ្យប្រុសស្អាតចូលឲ្យបានស្រួល

   ស្រីបម្រើនោះបិទរបងបានស្រួលបួលហើយ ក៏ដើរតាម Mark ។ មុននេះ លោក Jeon មិនទាន់បានចូលសម្រាន្ដនោះទេ លោកបានឮការចុចកណ្ដឹងឮច្រើនដងពេក គិតថាជា Mark ទើបឲ្យនាងតូចអ្នកបម្រើដែលរៀបនឹងយកបាយឲ្យ កូនប្រុសនោះ ទៅបើកសិន គាត់ក៏ចូលសម្រាក ព្រោះដល់ពេលវេលាហើយ ។

   « លោកអ៊ុំ សម្រាន្តហើយមែនទេ ?» ឈានជើងឡើងលើផ្ទះបណ្ដើរ នាយសួរទៅកាន់អ្នកបម្រើស្រីដែលកាន់ថាសអាហារដើរតាមនាយនោះ នាយគិតថា យកឲ្យជុងគុក ហើយដែលថា នាងនិយាយឲ្យ Mark មកមើលខ្លួនឯងក៏ព្រោះតែនាងចង់ដឹងថា អ្នកណានៅក្នុងបម្ទប់អ្នកប្រុសតូចរបស់នាង...

   « ក៏ដូចដែលឃើញថា លោកប្រុសមិននៅទីនេះទេ យប់ស្មានេះហើយ គាត់ទៅណាទៀត ? លោក Mark សួរដូចឆ្កួត !» មួយមាត់ៗរបស់អ្នកបម្រើមិនដែលឃើញមុខម្នាក់នេះ សឹងតែធ្វើឲ្យនាយហក់ទៅធាក់ហើយ ពូកែបាញ់ដូចប្រពន្ធនាយដល់ហើយ និយាយម្ដងៗ ដោតធ្លាយបេះដូង...

   « និយាយថា គាត់សម្រាន្ដហើយ គឺចប់យូរហើយ អ្នកនាងម្ចាស់ !» រវល់តែប្រកែក នាយបានដើរមកដល់មិនបន្ទប់ Jungkook បាត់ មុននឹងយកដៃទៅរុញទ្វារតិចៗ

   « ទ្វារអត់ចាក់គន្លឹះទេ ? » ដោយទ្វារមិនចាក់គន្លឹះស្រាប់ ដៃរបស់នាយក៏រុញទៅក្នុងតែម្ដង

ស្នេហាកម្លោះ PlayBoy !!!Where stories live. Discover now