ភាគទី38 [ ចាប់ពីថ្ងៃនេះតទៅ ]

1.5K 137 14
                                    


ភាគទី38 [ ចាប់ពីថ្ងៃនេះតទៅ ]

ថ្ងៃរាងបាក់រសៀលបន្តិចរាងតូចTaehyungក៏បានភ្ញាក់ពីដំណេកត្របកភ្នែកសន្សឹមបើកម្តងបន្តិចៗ កែវភ្នែកពណ៍ត្នោតភ្លឺថ្លាសម្លឹងទៅមើលទ្រនិចនាឡិកាដែលព្យូរនៅនិងជញ្ជាំងក៏ឃើញថាម៉ោង3កន្លះទៅហើយ Taehyungក៏ងាកមកមើលអ្នកដែលកំពុងតែគេងអោបគេដែលពុំទាន់ភ្ញាក់នៅឡើយមើលចុះរង្វង់មុខសង្ហាចញ្ចើមខ្មៅក្រាស់ ច្រមុះស្រួច បបូរមាត់ទាក់ទាញ នាយពិតជាសង្ហាខាប់ព្រលឹងនារីគ្រប់ៗគ្នាពិតមែនដោយខ្នាញ់ពេកលទៅថើបមាត់របស់នាយបន្តិចហើយក៏លើកដៃនាយចេញពីចង្កេះថ្នមខ្លាចរំខាន់ដល់ដំណេករបស់Jungkook មុននិងទម្លាក់ជើងចុះពីលើគ្រែដើរសំដៅទៅផ្ទះបាយ។

មួយសន្ទុះក្រោយមកTaehyungក៏បានត្រឡប់មកវិញជាមួយថាសមួយដែលមានស៊ុបមួយចាននិងទឹកមួយកែវ។Taehyungយកថាសទុកលើតុក្បែរក្បាលគ្រែមិននិងដើរទៅដាស់រាងក្រាស់។

« Jungkook..ក្រោកឡើងល្ងាចហើយណា »Taehyungអង្គុយក្បែររាងក្រាស់និយាយដាស់នាយដោយសម្លេងស្រទន់ហើយអង្អែលមុខរបស់នាយកម្លោះថ្នមៗ។

« ហុឹម! »jungkookក្រហឹមដើម ក បន្តិចព្រោះមានអារមណ៍ថាដូចជាមានអ្នកមករំខានដំណេករបស់ខ្លួមមុននិងងើបអង្គុយទាំងភ្នែកនៅបិទសក់រញ៉េរញ៉ៃធ្វើអោយរាងតូចស្ទើតែទប់សំណើចមិនបានទៅហើយ។

« ក្រោកឡើងលោកម្ចាស់ ជុប »Taehyungនិយាយបង្ហើរសម្លេងដ៏ទន់គួរអោយចង់ស្តាប់មកកាន់Jungkookមុននិងក្រសោបមុខនាយសង្ហាហើយអោនទៅថើបលើមាត់របស់រាងក្រាស់បន្តិចដើម្បីដាស់នាយអោយស្វាង។

« Tae Taeក្រោកយូរហើយមែនទេ? »

« បាទ អូនក៏បានធ្វើស៊ុបមកអោយបងញាុំដែរណាឆាប់ទៅងូតទឹកលុបលាងមុខមាត់ទៅដើម្បីមកញាុំណា »Taehyung

« បាទ សឺត »Jungkookមុននិងទៅក៏ថើបថ្ពាល់រាងតូចមួយខកសឺតសិន ។

15នាទីក្រោយមកJungkookក៏ចេញពីបន្ទប់ទឹកវិញជាមួយនិងកន្សែងចងត្រឹមចង្កេះចំហរល្វែងលើបង្ហាញអោយឃើញដសាច់ដុំរបស់់នាយមកច្បាស់ៗតែម្តងនិងនៅក្នុងដៃមានកូនកន្សែងតូចមួយសម្រាប់ជូតសក់មួយ។

«ម្ចាស់ដំណាក់ក្រហម»Nơi câu chuyện tồn tại. Hãy khám phá bây giờ