ភាគទី22 [ ឆាប់់ក្រោកឡើងមកណា ]

2.2K 189 0
                                    

ផាំង! ដោយចិត្តអន្ទះសារបារម្មណ៍ថារាងតូចធ្វើអីឆ្កួតឡើងមកទើបសម្រេចចិត្តធាក់ទ្វាទម្លុះចូលតែម្តងមើលក្នុងបន្ទប់គេបែរជាមិនឃើញរាងតូចឡើយក៏ងាកទៅបន្ទប់ទឹកមុននិងឈានជើងដើរទៅបើកទ្វា ។តែទិដ្ឋភាពដែលរាងក្រាស់ឃើញគឺរាងតូចកំពុងតែដេកដួលនៅក្នុងថ្លុកឈាមក្រហមឆ្អោវ គួរអោយសង្វេករាងក្រាស់គាំងនិយាយមិនចេញទ្រូងឈឺពឺតៗមុននិងរត់ទៅត្រកងរាងតូចមកអោបជាប់ទ្រូង


« Taehyung ក្រោកឡើង កុំបំភ័យយើងណា ក្រោកមក kimTaehyung!! »Jungkook


« កុំកើតអីណាយើងនាំឯងទៅពេទ្រ »Jungkook ក៏ប្រញាប់លើកត្រកងបីរាងកាយតូចដែលសន្លប់បាត់មាត់ឈឹងរត់សម្តៅទៅឡានគេត្រូវតែនាំរាងតូចទៅពេទ្រអោយទាន់ពេលស្របពេលនោះមនុស្សក្នុងវិមានហាក់នាំគ្នាស្លុតពេលបានឃើញរាងតូចខ្លួនសុទ្ធតែឈាម គួរអោយអាណិតអ៊ុំចាន់ដែលកាន់បបរមកថាលើកទៅអោយរាងតូចតែក៏ឃើញបែបនេះក៏ទម្លាក់ចានចោលរត់មកសួរលោកម្ចាស់់ដែលកំពុងបីTaehyung


« Taehyung ! Taehyung ! ក្មួយខ្ញុំកើតអីលើកម្ចាស់ លោកម្ចាស់ធ្វើអីគេទើបទៅជាបែប នេះ ហិក ហិក »អ៊ុំចាន់


« យើងគ្មានពេលបកស្រាយទេ WoDu ចេញឡានអោយលឿនទៅ »Jungkook ប្រញាប់រត់បីរាងតូចសម្តៅទៅឡានដែលចត់ចាប់នៅមុខវិមាន ក្នុងចិត្តគេពិតជាព្រួយបារម្មណ៍រាងតូចខ្លាំងណាស់


« ពុទ្ធោ Taehyung ក្មួយអ៊ុំ ហិក..» និយាយមិនទាន់បានប៉ុន្មានផងគាត់ក៏ខ្យល់ចាប់សន្លប់បាត់ព្រោះវាស្រស់ៗពេកក្មួយគាត់ចិញ្ចឹមដោយក្តីស្រឡាញ់គាត់មិនដែលស្តីជេរឬវាយគេម្តងណាឡើតតែបែរជាមកជួបរឿងបែបនេះ អ្នកបម្រើគ្រប់គ្នាក៏ប្រញាប់មកជួយលើកអ៊ុំចាន់អោយទៅសម្រាក់អ្នកខ្លះជួយបក់អ្នកខ្លះជួយរឹតព្រេងខ្យល់


#skip


ងឺត!! សម្លេងកង់ឡានកកិតនិងប៉េតុងមុខមន្ទីពេទ្រ គ្រានលតែឮសម្លេងក៏ដឹងថាឡាននេះបើកល្បឿនប៉ុណ្ណាដែល ។ រាងក្រាស់ប្រញាប់ចុះពីឡានរត់ចូលក្នុងមន្ទីពេទ្រទាំងបីរាងតូចជាប់ឈាមគេហូរច្រើនណាស់ដល់ថ្នាកលមនុស្សប្តូរទៅជាស្លេកទៅហើយ


«ម្ចាស់ដំណាក់ក្រហម»Место, где живут истории. Откройте их для себя