ភាគទី27:[ នឹកណាស់ ]

1.9K 177 24
                                    

បន្ទាប់ពីHesung ចេញទៅបាត់Jungkook ក៏នឹកឃើញរឿងចាស់កាលពីមុននៅពេលរំលកដល់មនុស្សស្រីម្នាក់ដែលមានឈ្មោះថាJang Ayri ។ នាងជាមនុស្សស្រីម្នាក់ដែលJungkook ស្រឡាញ់ចង់ក្លាយជាគូរអនាគតជាមួយ Jungkook ផ្គាប់ចិត្តនាងគ្រប់យ៉ាងថ្នាក់ថ្នមស្រឡាញ់ផ្តល់ភាពកក់ក្តៅដល់នាងជានិច្ចអ្វីអោយតែនាងចង់បានរាងក្រាស់តែងតែរកមកអោយទាំងអស់ទោះលំបាកយ៉ាងណាក៏ដោយ Jungkook រកមកអោយទាំងអស់ថ្ងៃមួយនាងបានលួចក្បត់Jungkook ដោយនាំប្រុសមកគេងជាមួយគ្នានៅក្នុងCondo រាងក្រាស់ក៏តាមទាន់ហើយនាងបែរជានិយាយមើលងាយមកកាន់រាងក្រាស់ជាច្រើនទាំងជេប្រទិចហើយនាំប្រុសរបស់នាងទៅវាយJungkook ទៀតផង ទើបធ្វើអោយគេមានចិត្តខឹងឡើងមកហើយបញ្ជាអោយកូនចៅចាប់នាងទៅធ្វើទារណកម្មយ៉ាងវេទនាហើយពេលមួយនាងក៏បានរត់រួច ដោយស្បថថានិងមកបំផ្លាញ់អ្វីៗគ្រប់យ៉ាងរបស់Jungkook ទាំងអស់ព្រោះទាំងខ្លួននាយផងដែរ

« Ayri! យើងមិនអោយនាងមកវាយបកយើងវិញទេ» Jungkook

« យើងមិនគួរគិតរឿងអត់ប្រយោជន៍ចឹងទេ» Jungkook ក្រវីក្បាលតិចៗបោសវាសការគិតនោះចោលហើយងាកមកធ្វើការងាររបស់ខ្លួនវិញរហូតដល់ថ្ងៃត្រង់ទើបគេឈប់សម្រាកទៅញាុំអាហារថ្ងៃត្រង់

#Skip

@.Evening

បន្ទាប់ពីធ្វើការជាច្រើនម៉ោងក៏ដល់ពេលសម្រាកទៅទើបJungkook ប្រញាប់តម្រង់មុខទៅវិមានវិញដោយមានរបស់ញាុំទៅជាមួយដែរសម្រាប់ផ្ញើក្មេងកំហូចដែលកំពុងតែចាំនាយ។ មិនយូរប៉ន្មានឡានក៏បានបរមកដល់គោលដៅរាងក្រាស់ចុះពីលើឡានដើរចូលមកខាងក្នុងអ្នកបម្រើម្នាក់ក៏រត់មកទទួលកាបូបធ្វើការពីនាយ ។

« Taehyung នៅឯណា? » Jungkook គ្រាន់តែមកដល់ភ្លាមសួររករាងតូចភ្លាមតែម្តង

« បាទលោកម្ចាស់ អ្នកប្រុសតូចនៅដំណាក់ក្រហមជាមួយអ៊ុំចាន់ » អ្នកបម្រើម្នាក់ឆ្លើយទាំងអន់មុខចុះមិនហ៊ានសម្លឹងមើលមុខ
ចាហ្វាយរបស់ខ្លួនចំឡើយ

« ហឹមទៅធ្វើការបន្តចុះ » Jungkook ក្រោយពីដឹងថានាយតូចនៅកន្លែងណាហើយក៏ប្រញាប់ទៅរកតែម្តង

Jungkook បានដើរមកក្រោយវិមានតម្រងទៅដំណាកក្រហមគ្រាន់តែទៅដល់ភ្លាមនាយក៏បានឮសម្លេងសើចក្អាកក្អាយរបសលរាងតូចកងរំពងតម្រងTaehyung សើចផងញាុំនំដែលអ៊ុំចាន់បានធ្វើអោយ មើលទៅគេមានក្តីសុខណាស់ស្នាមញញឹមដ៏សែនស្រស់ស្អាតបានបញ្ចេញនៅលើមុខរបស់គេមិនដែលបាត់ឡើយធ្វើអោយអ្នកដែលឃើញហើយលងនិងស្នាមញញឹមរបស់គេគ្រប់ៗគ្នា ចំណែកអ្នកដែលឈរមើលពីចម្ងាយឯនេះក៏ញញឹមបិទមាត់មិនជិតដូចគ្នា។

«ម្ចាស់ដំណាក់ក្រហម»Nơi câu chuyện tồn tại. Hãy khám phá bây giờ