ភាគទី7[ ប្តូរពីពាក្យអគុណ ]

3.1K 207 4
                                    

skip

@ ពេលយប់៚

តុក!តុក! សម្លេងគោះទ្វាបានបន្លឺឡើងនៅមុខបន្ទប់របស់Jungkook

« ចូលមក »ដោយមានការអនុញ្ញាតហើយTaehyung ក៏បើកទ្វារចូលទាំងនៅក្នុងដៃមានកាហ្វេមួយពែងមកជាមួយផងដែរគេដើរសម្តៅទៅរករាងក្រាស់ដែលកំពុងតែអង្គុយមើលឯកសារនៅតុធ្វើការរបស់គេ

« នេះលោកម្ចាស់កាហ្វេ »Taehyung ដាក់ពែងកាហ្វេចុះរួមjungkookក៏ទាញយកមកក្រេបបន្តិច ចំណែកTaehyung វិញឈរនៅម្ខាងចាំបបូរមាត់តិចៗព្រោះខ្លាចមិនត្រូវចិត្តរាងក្រាស់

« យ៉ាងមិចដែរលោកម្ចាស់ខ្ញុំមិនដឹងថាលោកម្ចាស់ចូលចិត្តរសជាតិបែបណានោះទេ ទើបខ្ញុំសម្រេចធ្វើបែបនេះមក »Taehyung និយាយទាំងអោនមុខចុះ

« មកនេះមក »Jungkook ដាក់ពែងកាហ្វេចុះរួចបកដៃហៅTaehyung រួចគេក៏មកតាមបញ្ជាគ្រាន់តែមកជិតភ្លាមJungkook ក៏ទាញគេមកអង្គុយលើភ្លៅរបស់ខ្លួន

« អុស លោកម្ចាស់ »Taehyung ភ្ញាក់ផ្អើលមិនស្ទើរទេពេលដែលវាភ្លាមៗបែបនេះណាមួយមិនទម្លាប់នៅជិតកៀកកាយជាមួយអ្នកផងពីមុន

« ចង់ដឹងថារសជាតិកាហ្វេឯងយ៉ាងមិនទេ? »Jungkook និយាយទាំងភ្នែកមិនដកចេញពីឯកសារតែដៃម្ខាងបែរជារឹតអោបចង្កេះមួយក្តាបលរបស់រាងតូចជាប់

« បាទ »រាងក្រាស់ដកភ្នែកចេញពីឯកសារហើយងាកមើលសម្លឹងមុខរាងតូចបន្តិចមុននិងអោនមកខ្សឹបក្បែរត្រចៀករាតូច

« កាហ្វេឯងធ្វើឆ្ងាញ់ណាស់ចុះទម្រាំអ្នកធ្វើឆ្ងាញ់ប៉ុណ្ណាទៅ »ខ្យល់ដង្ហើមក្តៅអុនៗរបស់រាងក្រាស់ប៉ះនិងកញ្ចឹង.ករបស់រាងតូចធ្វើអោយគេព្រឺសម្បូរខ្ញាកតែម្តង..

« លោកម្ចាស់ »Taehyung ហៅរាងក្រាស់ដោយសម្លេងស្រាលៗ

« យ៉ាងមិចហេស ? »Jungkook ងាកមកសម្លឹងមុខតូចច្រមិចរបស់Taehyung វិញម្តង

« គឺខ្ញុំអគុណលោកម្ចាស់ណាស់ដែលបានជួយខ្ញុំ »Taehyung និយាយទាំងងាកមុខទៅម្ខាងព្រោះអៀន

« ប្តូរពីពាក្យអគុណមកអ្វីផ្សេងវិញល្អទេ »Jungkook និយាយដោយសម្លេងស្រាលហើយវែកសក់របស់រាងតូចមកសៀតនិងត្រចៀក

«ម្ចាស់ដំណាក់ក្រហម»Where stories live. Discover now