ភាគទី30: [ ហ្គេមមរណ: ]

188 6 0
                                    

កន្លងផុតទៅបានប៉ុន្មានថ្ងៃវាក៏ដល់ថ្ងៃដែលJungkook ទទឹងរងចាំបានមកដល់ថ្ងៃដែលត្រូវសង់សឹកដោះបណ្តាសាមួយនោះហើយនាយនិងទៅក្នុងថ្ងៃនេះ។

« Tae អូននៅជាមួយអ៊ុំចាន់ណាបងមានធុរៈបន្ទាន់»Jungkook និយាយទៅកាន់រាងតូចដែលកំពុងតែអង្គុយញាុំនំនៅក្នុងសួនកុលាបដោយមានអ៊ុំចាន់អង្គុយជិតនោះដែរ។

« Tae ទៅដែរបានទេ? »Taehyung

« មិនបានទេវាមិនមែនកន្លែងសប្បាយទេ »Jungkook ប្រាប់ទៅរាងតូចព្រមទាំងអង្អែលក្បាលរបស់គេ

« ក៏បានឆាប់មកវិញឮទេហើយកុំភ្លេចទិញរបស់ញាុំផ្ញើTae ផងណាលោកប្តី »Taehyung

« បាទបងទៅហើយណាកុំរពឹសឮទេ »Jungkook

« មិនរពឹសទេបាទ ហិហិ »Taehyung តបទាំងសើចលិបភ្នែកដាក់រាងក្រាស់។

« ហឹមបើចឹងល្អហើយ បងទៅហើយណា សឺត»Jungkook មុននិងក្រោកទៅគេបានថើបថ្ងារបស់រាងតូចមួយខ្សឺតមុននិងងាកមករកស្រ្តីចំណាស់ដែលអង្គុយជិតនោះ ។

« ផ្ញើគេផងណា អ៊ុំចាន់ »Jungkook

« ចា៎៎ លោកម្ចាស់មិនបាចលបារម្មណ៍ទេ »

« ហឹមយើងទៅហើយ »Jungkook ថាហើយក៏ចេញដំណើរទៅឡានហើយជិះទៅជួបមិត្តរបស់គេដើម្បីពិភាក្សារឿងខ្លះ។

#skip

បន្ទាប់ពីចាកចេញពីផ្ទះរបស់Hesung រួចរាងក្រាស់ក៏បន្តដំណើរមកដំណាក់ក្បែរមាត់ទឹកដែលវានៅឆ្ងាយពីវិមានគឺត្រូវឆ្លងព្រៃមួយទើបទៅដល់នាយបានបញ្ជាអោយកូនចៅយកឡានទៅទុកហើយនាយក៏ធ្វើដំណើរដោយថ្មើរជើងទៅទីនោះដោយមានកូនចៅពីរបីទៅជាមួយមិនយូរប៉ុន្មានគេក៏មកដល់។

« លោកម្ចាស់ »

« ពួកនាងយ៉ាងមិចហើយមានអោយអាហារពួកនាងគ្រប់ពេលទេ »Jungkook ស្រដីសួរទៅកាន់អ្នកយាម។

« ខ្ញុំអោយអាហារពួកនាងរល់ពេលបាទ លោកម្ចាស់»បុរសមាឌធំដែលមាននាទីជាអ្នកយាមតបវិញអោនមុខស្ទើរតែទៅដល់ដីមិនហ៊ានសម្លឹងមើលមុខរាងក្រាស់ឡើយ។

« ល្អ ថ្ងៃនេះជាថ្ងៃចុងក្រោយរបស់ពួកនាងហើយ ឆាប់បើកទ្វាភ្លាមទៅ »Jungkook បញ្ជាទៅកូនចៅពួកគេក៏ធ្វើតាមទ្វាបានបើកឡើងបង្ហាញអោយឃើញមនុស្សបីអ្នក (Not ត្រីខស្រីបីអ្នក XD ) ។ ពួកនាងទាំងបីត្រូវចង់ភ្ជាបលនិងកៅអីដោយមានស្កុតខ្មៅបិទមាត់ពេលឃើញមុខរបស់រាងក្រាស់ពួកនាងរំភើបជាខ្លាំងស្មានតែគេមកជួយនាងតែទឹកមុខរំភើបរីករាយក៏រលាយអស់នៅពេលដែលកូនចៅរបស់រាងក្រាស់ចាប់ពួកនាងចងដៃចងជើងនៅលើគ្រែចំនួនបីដូចកាលដែលjungkook ចាប់ Chii យកទៅចង់ជាសំណែនអោយយាយធ្មបនោះអីចឹងបន្ទាប់មករាងក្រាស់ក៏បញ្ជាអោយកូនចៅបកស្កុតចេញពីមាត់របស់នាងទាំងបីហើយក៏បញ្ជាអោយពួកគេចេញទៅក្រៅទុកខាងក្នុងនាយជអ្នកចាត់ការ។

«ម្ចាស់ដំណាក់ក្រហម»Donde viven las historias. Descúbrelo ahora