ភាគទី12[ ក្មេងចង្រៃ ]

2.2K 189 6
                                    

@.Morning New Day ៚

ព្រឹកនេះក៏ដូចរាល់ដងTaehyungងើបតាំងពីព្រលឹមដើម្បីមកធ្វើអាហារទុកអោយរាងក្រាស់ហើយក៏ឡើងទៅរៀបចំបន្ទប់និងត្រៀមសម្លៀកបំពាក់ទុកអោយJungkook ។ ក្រោយពីភ្ញាក់ពីដំណេករាងក្រាស់ក៏ចូលបន្ទប់ទឹកមួយសន្ទុះកាចុះមកខាងក្រោមដោយរៀបចំខ្លួនរួចជាស្រេចដើម្បីទៅធ្វើការ

« លោកម្ចាស់មកហើយហេស? មកញាុំអីសិនទៅ » Taehyung និយាយយ៉ាងទន់ភ្លន់ដោយមានស្នាមញញឹមជាប់និងមុខជានិច្ចធ្វើអោយរាងក្រាស់មានអារម្មណ៍ថាស្រស់ស្រាយដែលគេមិនដែលមានអារម្មណ៍បែបនេះពីមុនមកឡើយ ។Jungkook ក៏ដើរមកអង្គុយនៅតុបាយចំណែករាងតូចក៏ដួសបបរអោយ ។ បន្ទាប់ពីញាុំអាហារពេលព្រឹករួចរាល់Jungkook ក៏ចេញទៅធ្វើការបាត់ចំណែកTaehyung ក៏ទៅផ្សារជាមួយនិងអ៊ុំចាន់ដើម្បីទិញរបស់របរក្នុងផ្ទះបាយ

_____

ពេលមកដល់ផ្សាអ៊ុំចាន់និងTaehyung បានដើរទិញរបស់ដែលចាំបាច់ដោយរាងតូចជាអ្នកកាន់របស់

« Taehyungsii ក្មួយចង់ទិញអីប្រើផ្ទាល់ខ្លួនទេ? »អ៊ុំចាន់ងាកមកនិយាយជាមួយរាងតូច

« មិនបាច់ទេអ៊ុំខ្ញុំមិនបានខ្វះខាតអ្វីឡើយ » Taehyung

« តែអ៊ុំថាក្មួយគួរតែទិញខ្លះហើយព្រោះពីដើមក្បួយមិនដែលទិញអ្វីទេ » អ៊ុំចាន់

« តែ...ខ្ញុំមិនចង់ខ្ជះខ្ជាយលុយនិងណាអ៊ុំលុយទាំងនេះអ៊ុំខំធ្វើការទម្រាំតែបាន» Taehyung

« ក្នុងនោះក៏មានលុយប្រាក់ខែក្មួយដែរមិនបាច់ក្រែងចិត្តទេ ឥឡូវលោកម្ចាស់បានអោយកាតនេះមកអោយក្មួយទៀតផង » អ៊ុំចាន់រូតកាបូបរបស់គាត់ទាញយកកាតធម្មតាមួយមកបង្ហាញរាងតូច

« នេះលោកម្ចាស់អោយខ្ញុំហេសអ៊ុំ? » Taehyung សួរទាំងភ្ញាក់ផ្អើលហេតុអីលោកម្ចាស់ចំបាច់ធ្វើដល់ថ្នាក់នេះត្រឹមមានជម្រកនិងអាហារញាុំវាគ្រប់គ្រាន់សម្រាប់គេបាត់ទៅហើយ

« ពិតមែនហើយក្មួយទទួលយកទៅណាព្រោះលោកម្ចាស់បញ្ជាថាបើក្មួយមិនយកប្រាដកជាត្រូវទោសមិនខាន»អ៊ុំចាន់

« តែខ្ញុំថាមិនល្អទេដឹងអ៊ុំ...» ស្រ្តីចំណាស់ក៏ទាញដៃរាងតូចហើយដាក់កាតនោះនៅលើដៃគេ

« ទទួលយកទៅហើយចង់ទិញអីក៏បានតាមចិត្តក្មួយចុះ ព្រោះក្មួយជាមនុស្សទីមួយក្នុងវិមានហើយដែលលោកម្ចាស់ធ្វើល្អជាមួយនោះ» អ៊ុំចាន់និយាយទាំងអង្អែលដៃរាងរូចតិចៗ

« មនុស្សទីមួយ? អ៊ុំខ្ញុំសុំទៅនោះបន្តិចបានទេ? »Taehyung គេក៏មានអារម្មណ៍ថាអំភើបដែរពេលដែលឮអ៊ុំចាន់និយាយបែបនេះ

« ទៅជាុះអ៊ុំទៅអង្គុយចាំនៅបង់សិនណា»អ៊ុំចាន់

ចំណែករាងតូចកាលបើទទួលបានការអនុញ្ញាតហើយគេក៏ទៅទិញរបស់ដែលខ្លួនចង់បានបន្ទាប់ពីទិញហើយTaehyung ដើរមកវិញហើយក៏បុកនិងបុរសម្នាក់

« អូយ!!! » Taehyung ដួលអុកគូទហើយរបស់ក្នុងដៃគេក៏ធ្លាក់

« សុំទោសលោក សុំទោស»Taehyung និយាយាពក្យសុំទោសទាំងខំប្រឹងងើបឡើងមកហើយក៏អោនរើសថង់របស់គេវិញ

« ដើរមិនមើលទេហេស....» បុរសម្នាក់នោះគំហកដាក់រាងតូចដោយមិនបានមើលមុខគេឡើយ

« ហិក..សុំទោសខ្ញុំគ្មានចេតនាទេ»Taehyung កល់រកយំនិយាយពាក្យសុំទោសដដែលៗបុរសម្នាក់នោះក៏មើលមកកាន់រាងតូចធ្វើអោយគេភ្លឹកតែម្តងហើយក៏ប្តូរមកនិយាយស្រទន់វិញ

« អឺ..អឺ..មិនអីទេបាទខ្ញុំក៏សុំទោសព្រោះមិញខ្ញុំមួម៉ៅពេកមានឈឺត្រង់ណាទេ»Alex រាងតូចមិននិយាយហើយក្រវីក្បាលជំនួសគេបានអោនមុខចុះទឹកភ្នែកក៏ហូរមកតាមកន្ទុយភ្នែកTaehyung គេជាមនុស្សឆាប់ភ័យនិងឆាប់ស្លុតណាស់

« នេះឯងយំហេស៎៎ យើងសុំទោសមោះយើងជូតអោយ»Alex ទាញកូនកន្សែងពីហោប៉ាវមកប្រុងនិងជូតទឹកភ្នែកអោយរាងតូចតែក៏មានដៃមួយមកក្រវាសដៃគេចេញ

« Alex បងធ្វើអី» Liwang នារីសុិចសុីបបូរមាត់ក្រហមឆេះបានចាប់ក្រវាសដៃអ្នកដែលមាននាមជាសង្សា
របស់ខ្លួនចេញមិនអោយជូតទឹកភ្នែកអោយរាងតូច ហើយនាងក៏ងាកមកសម្លក់Taehyung វិញម្តង

« ឯងចង់យ៉ាងមិចហាស៎៎ ចង់មកទាក់ប្រុសដែលដែលជាសង្សាគេចឹងមែនទេអាក្មេងចង្រៃ »នាងក្រមុំជេថ្មេះដៀលរាងតូចហើយក៏រុញគេអោយដួលមួយទំហឹង

!!ប្រូស!!

« អូយ ! » រាងតូចដួលជាលើទី2ធ្វើអោយគេយំចេញមកតែម្តង

« ហិក ហិក ឈឺណាស់ » Taehyung

« ឆ្ងាញ់ណាស់ហេស អារបស់គេនិងហាស៎៎ »Liwang ស្រែកដាក់រាងតូចធ្វើអោយអ្នកម្តុំនោះងាកមកមើលគេគ្រប់គ្នានាងក៏បានចាប់បោចសក់រាងតូចទៅក្រោយហើយក៏យាដៃរកទះTaehyung ប៉ុន្តែក៏មានសម្លេងមួយបានបន្លឺឡើង

« ឈប់ភ្លាម!!! »




To be continued.......

Thank you for reading 🙏💜

«ម្ចាស់ដំណាក់ក្រហម»Donde viven las historias. Descúbrelo ahora